ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ចែកសញ្ញាបត្រ​ជូននិស្សិត​សកលវិទ្យាល័យ​បញ្ញាសាស្រ្ត នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ អញ្ជើញចែកសញ្ញាបត្រជូនដល់និស្សិត សកលវិទ្យាល័យបញ្ញាសាស្រ្តនៅវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងវាយតម្លៃខ្ពស់ចំពោះនិស្សិត ដែលបានប្រឹងប្រែងធ្វើការងារពេលថ្ងៃ ហើយឆ្លៀតពេលប្រឹងប្រែងរៀនសូត្រនៅពេលយប់។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងយុវជនជំនាន់មុនឈឺចាប់ណាស់ ដោយសារភ្លើងសង្រ្គាម តែយុវជននាពេលបច្ចុប្បន្នមានឱកាសច្រើនសម្រាប់ការសិក្សា។ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា យុវជននាពេលបច្ចុប្បន្នមានសំណាងច្រើន ដូច្នេះត្រូវរៀបចំផ្លូវសម្រាប់បណ្តុះបណ្តាលយុវជន ដើម្បីពង្រឹងសមត្ថភាពយុវជន ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរបុរសពិការម្នាក់ ដែលបានប្រឹងប្រែងដើរចាប់សរសៃ ដើម្បីរកថវិកាឲ្យសិក្សាប្រមាណ៨០០ដុល្លារក្នុងមួយឆ្នាំ នៅសាលាប៊ែលធី។ ទីបំផុតសម្តេច ក៏បានស្នើសុំឲ្យសាលានេះផ្តល់អាហារូបករណ៍ជូនកូនបុរសពិការម្នាក់នេះ។ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការប្រឹងប្រែង របស់បុរសពិការនេះថា ជាការចូលរួមចំណែកដើម្បីលើកកម្ពស់ការអប់រំនៅកម្ពុជា។ សម្តេចតេជោ ថ្លែងថា…

ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ជាមួយនឹងសាកល វិទ្យាល័យបញ្ញាសាស្ត្រ ដើម្បីធ្វើពិធីចែកសញ្ញាបត្រ សម្រាប់ជ័យលាភីដែលបញ្ចប់នូវការសិក្សាថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រ។ អម្បាញ់មិញ ឯកឧត្តម កុល ផេង បានធ្វើរបាយការណ៍ពាក់ព័ន្ធ ជាមួយនឹងវឌ្ឍនភាពនៃសាកលវិទ្យាល័យនេះ។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែបានចូលរួមតាំងពី​ដើម​ទី​ជាមួយ​នឹងសាកលវិទ្យាល័យនេះ ដែលបានរីកធំធាត់មកដល់ដំ​ណាក់​កាល​នេះ ក្រោមការពិនិត្យ​ដោយ​យកចិត្តទុកដាក់ទៅលើបញ្ហាគុណភាពអប់រំ ពីសំណាក់ក្រសួងអប់រំ ក៏ដូចជា ថ្នាក់ដឹកនាំនៃសាកល​វិទ្យា​ល័យ និងសាស្ត្រាចារ្យផ្ទាល់តែម្តង។ និស្សិតកំពុងសិក្សានៅបញ្ញាសាស្ត្រ ៨៦ ភាគរយ មានការងារធ្វើ ក្នុងចំណោមនិស្សិតសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ យើងក៏បានសង្កេតឃើញថា និស្សិតមួយចំ​នួនក៏បានទៅបំពេញការងារនៅកន្លែងនេះ ឬក៏កន្លែងនោះ តាមអត្រាដែលមានរួចមកហើយ ចំនួននោះគឺ ៨៦%។ ខ្ញុំព្រះករុណាខ្ញុំ ធ្លាប់បានជួបជាមួយនឹងនិស្សិតមួយចំនួន ដែលកំពុងសិក្សានៅបញ្ញា​សាស្ត្រ​នេះ។ ពិតជាគួរអោយកោតសរសើរ ដោយសារតែគេបានប្រឹងប្រែងធ្វើការនៅក្នុងពេលថ្ងៃ ពីព្រឹក​ដល់​ល្ងាច ហើយ (ពេល)យប់បានគេធ្វើការរៀនសូត្របន្ត។ ក្រៅពីអាហារូបករណ៍ ដែលសាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​បាន ផ្តល់អោយខ្ញុំ ខ្ញុំមាននិស្សិតមួយចំនួនផ្សេងទៀត ដែលខ្ញុំជួយបង់ថ្លៃអោយរៀននៅទីនេះ។ កាលពីថ្ងៃ អាទិត្យកន្លងទៅ ខ្ញុំទៅវាយកូនហ្គោល។ ក្មួយម្នាក់ដែលកំពុងរៀននៅខាងទំនាក់ទំនងអន្តរជាតិ កំ​ពុង​តែ​សិក្សានៅទីនេះ ហើយទើបនឹងចាប់ផ្តើមនៅ​ឆ្នាំទីមួយ។ អញ្ចឹងទេ…

តើមានអ្វីនៅពីក្រោយការចេញសេចក្តីសម្រេចលុប ស.ជ.ណ ដែលរារាំង សម រង្ស៊ី ចូលក្នុងស្រុក ?

FN ៖ របត់នយោបាយថ្មីបានប្រែប្រួលនៅថ្ងៃនេះ និងពិតជាគួរឲ្យភ្ញាក់ផ្អើលជាមួយការសម្រេចចេញ ស.ជ.ណ ថ្មី លុប ស.ជ.ណ ចាស់ ចេញកាលពី ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ដែលបានណែនាំដល់មន្រ្តីនានា, មានទាំងមន្រ្តីអាកាសចរស៊ីវិល, ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់នៅកម្ពុជា, មន្រ្តីគយតាមច្រកព្រំដែន និងអាកាសយានដ្ឋានអន្តរជាតិទាំង៣…។ល។ ទប់ស្កាត់ចំពោះការវិលត្រឡប់ចូលស្រុករបស់លោក សម រង្ស៊ី ដែលកំពុងមានទោស ទណ្ឌតាមផ្លូវច្បាប់។ ការសម្រេចចេញសជណថ្មីនៅពេលនេះ បានធ្វើឡើងបន្ទាប់ពីនៅប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនយោបាយ សម រង្ស៊ី ដែលបាននិងកំពុងរត់គេចខ្លួនពី សាលក្រមតុលាការ បានបង្ហើរសម្តីតាមប្រព័ន្ធផ្សព្វផ្សាយ និងនៅក្នុងជំនួបជាមួយសកម្មជន និងអ្នកគាំទ្ររបស់ខ្លួននៅប្រទេសបារាំង និងចុងក្រោយនៅ ប្រទេសកាណាដាថា ខ្លួននឹងវិលត្រឡប់ចូលមកក្នុង ប្រទេសកម្ពុជាវិញនៅអំឡុងពេលនៃការបោះឆ្នោតជាតិ ឆ្នាំ២០១៨ ខាងមុខ។ សម រង្ស៊ី បានលើកឡើងថា ការបោះឆ្នោតជាតិត្រូវតែមាន រូបសម រង្ស៊ី ជាដាច់ខាត ព្រោះរូបលោកជាគូប្រកួតតែមួយគត់តទល់ជាមួយសម្តេចតេជោ ហ៊ុន សែន។ តើការសម្រេចលុបស.ជ.ណនេះ ជាការដាក់អន្ទាក់ ដើម្បីចាប់ខ្លួនលោក សម រង្ស៊ី ដោយផ្ទាល់នៅពេលមកដល់ព្រលានយន្តហោះឬ…