សម្ដេចក្រឡាហោម ស ខេង បញ្ជាឲ្យសមត្ថកិច្ចស៊ើបអង្កេត ការជួញដូរអាវុធពីកម្ពុជាទៅភូមា, ចេញតាមច្រករបៀងខេត្តកោះកុង

FN ៖ ថ្លែងចេញពីខេត្តកោះកុង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្តកោះកុងទាំងអស់ ធ្វើការស៊ើបអង្កេតចំពោះការជួញដូរអាវុធ ក្រោយពីមានករណីនាំអាវុធខុសច្បាប់ចេញពីប្រទេសកម្ពុជា ឆ្ពោះទៅប្រទេសភូមា ឆ្លងកាត់ប្រទេសថៃ ដោយចេញតាមច្រករបៀងខេត្តកោះកុង។ ក្នុងពិធីប្រកាសតែងតាំងអភិបាលថ្មីខេត្តកោះកុងជូនដល់លោកស្រី មិថុនា ភូថង, នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ សម្ដេចក្រឡហោម ស ខេង បានបញ្ជាឲ្យសមត្ថកិច្ចរបស់កម្ពុជា សហការជាមួយភាគីថៃ ធ្វើការស៊ើបអង្កេតករណី រត់ពន្ធអាវុធខុសច្បាប់នេះ ដែលចេញពីកម្ពុជាតាមច្រករបៀង ឆ្ពោះទៅភូមា ដែលកំពុងមានសង្គ្រាមនៅទីនោះ។ ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានលើកឡើងទៀតថា កម្ពុជាជាប្រទេសមានសន្ដិភាព ហើយអាវុធជាច្រើនត្រូវបានកម្ទេចចោល ចុះហេតុអ្វីបែរជាមានការជួញដូរអាវុធចេញពីប្រទេសកម្ពុជា ទៅក្រៅប្រទេសយ៉ាងដូច្នេះ។ សម្តេចក្រឡាហោម បានថ្លែងថា តាមចម្លើយនោះគឺអាវុធវាចេញពីខេត្តកោះកុង ចេញតាមច្រករបៀង នៃខេត្តកោះកុង មិនមែនច្រកទ្វាអន្តរជាតិទេ។ សម្តេចក្រឡាហោម បានអះអាងថា ពេលនេះលោក នេត សាវឿន កំពុងទាក់ទងជាមួយនឹងអគ្គស្នងការនគរបាលប្រទេសថៃ ដើម្បីស្រាវជ្រាវរឿងនេះ តើវាចេញពីណាទៅណា ហើយអ្នកណាជាអ្នកធ្វើរឿងនេះ? សូមបញ្ជាក់ថា កាលពីពេលថ្មីនេះ​សមត្ថកិច្ចរបស់ប្រទេសថៃបានរកឃើញអាវុធជាច្រើនដើម…

អូស្រ្ដាលីគាំទ្រក្រុមហ៊ុនកូនខ្មែរ ក្នុងការផលិតដែកផ្គត់ផ្គង់លើទីផ្សាររបស់ខ្លួន

FN ៖ លោក GREGORY THOMAS HARRIS តំណាងក្រុមហ៊ុន BlueScope ដ៏ល្បីរបស់អូស្រ្ដាលី បានបង្ហាញពីមោទនៈភាពក្រៃលែង ចំពោះភាពរីកចម្រើនលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ។ លើសពីនេះ លោកក៏បានកោតសរសើរពីសមត្ថភាពរបស់កូនខ្មែរ ដែលអាចបើកក្រុមហ៊ុនផលិតផលិតផលផ្សេងៗ ដើម្បីផ្គត់ផ្គង់លើទីផ្សារប្រទេសកំពុងអភិវឌ្ឍន៍មួយនេះ ជាក់ស្ដែងដូចជាក្រុមហ៊ុន ISI STEEL ជាដើម ដែលអាចផលិតផលិតផលដែកដ៏មានគុណភាព សម្រាប់អតិថិជនរបស់ខ្លួនប្រើប្រាស់នាពេលបច្ចុប្បន្ន ។ ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការសម្ពោធផលិតផលថ្មីមួយរបស់ក្រុមហ៊ុនកែច្នៃដែក ISI STEEL នៅសណ្ឋាគារសុខា នាល្ងាចថ្ងៃទី២៣ ខែមិថុនានេះ គឺផលិតផលស័ង្កសីពណ៌ ISI PALM ។ លោកថា ទោះពីក្រុមហ៊ុននេះ មានថ្នាក់ដឹកនាំ និងបុគ្គលិកសុទ្ធតែជាប្រជាពលរដ្ឋខ្មែរ ប៉ុន្ដែសមិទ្ធិផលចេញមក គឺមិនចាញ់ផលិតផលបរទេសឡើយ ហើយមានការទទួលស្គាល់ត្រឹមត្រូវពីអន្ដរជាតិថែមទៀត ។ ដូច្នេះហើយ ទើបលោកសម្រេចសហការ ដើម្បីជំរុញអភិវឌ្ឍន៍បន្ថែម តាមរយៈការផ្គត់ផ្គង់វត្ថុធាតុដើមពីប្រទេសរបស់ខ្លួន ។ ជាមួយគ្នានោះលោក កាំង ឡេង អគ្គនាយកក្រុមហ៊ុន ISI Group បានលើកឡើងថា…

រដ្ឋមន្ដ្រីម៉ម ​ប៊ុនហេង៖ ប្រជាពលរដ្ឋ៣ខេត្ដនៅកម្ពុជា នឹងទទួលបានសេវាសុខភាព កាន់តែប្រសើរជាងមុន ក្រោមជំនួយឧបត្ថម្ភពី KOFIH ប្រមាណ៨លានដុល្លារ

FN ៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង បានថ្លែងថា ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងខេត្ដ ពោធិ៍សាត់ បាត់ដំបង និងបៃលិន នឹងទទួលបានសេវាសុខភាព មាតា ទារក និងកុមារ រួមទាំងសុខភាពបន្ដពូជ ឲ្យកាន់តែប្រសើរឡើង មួយកម្រិតទៀត បន្ទាប់ពីការជួយគាំទ្រ និងឧបត្ថម្ភជាថវិកា ប្រមាណ៨លានដុល្លារ ពីមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្ដរជាតិ (KOFIH)សម្រាប់ឆ្នាំ២០១៧-២០២១ខាងមុខ។ រដ្ឋមន្ដ្រីបានថ្លែងបែបនេះ ក្នុងឱកាសចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងក្រសួងសុខាភិបាលនៃកម្ពុជា និងមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិស្តីពី សំណុំសមាហរណកម្មការថែទាំសុខភាព បន្តពូជ មាតា ទារក និងកុមារ និងការកសាងធនធានមនុស្ស ក្នុងវិស័យសុខាភិបាលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងសុខាភិបាល ដែលមានការចូលរួមដោយផ្ទាល់ពី លោកវេជ្ជបណ្ឌិត​ Ihn Yohan ប្រធានមូលនិធិ KOFIH ។ រដ្ឋមន្ដ្រីម៉ម ប៊ុនហេង ថ្លែងបន្ដថា «មូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ បានជួយក្នុងវិស័យសុខាភិបាល តាំងពីឆ្នាំ២០១១មកម្ល៉េះ ដែលមានទាំងគម្រោងសាងសង់ គិលានុបដ្ឋយិកា ភូមិភាពបាត់ដំបង…