សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីពិសារអាហារស្រាយបួស វិហារច្រាំងចំរេះ

សាងសង់អគារសម្រាប់គណៈចាងហ្វាង … អម្បាញ់មិញ ខ្ញុំពិគ្រោះជាមួយគណៈចាងហ្វាង ពិគ្រោះជាមួយឯកឧត្តម អូស្មាន់ ហាសាន់ ចាងហ្វាងចៅអធិការនៅនេះ ហាកឹម … ខ្ញុំគិតថាយើងគួរតែមានទីកន្លែងគណៈចាងហ្វាងឲ្យបានច្បាស់លាស់ ហើយឲ្យបានល្អ ដើម្បីការលើកមុខមាត់នៃបងប្អូនសាសនិកឥស្លាមផងដែរ។ គណៈចាងហ្វាង គឺបើនិយាយពីតួនាទីមិនខុសពីសម្តេចសង្ឃរាជខាងព្រះពុទ្ធសាសនាទេ  ដូច្នេះយើងគួរតែមានកន្លែងមួយដែរ។ អញ្ចឹងនៅពេលដែលយើង​កសាងអគារសិក្សា ៤ ជាន់ ២៤ បន្ទប់នៅខាងនេះ ប្រើដីនៅសល់ខាងនេះ អគារចាស់នោះយើងនឹងវៃវាចោល ហើយពេលដែលវៃវាចោលហើយ យើងនឹងធ្វើអគារសម្រាប់គណៈចាងហ្វាង។ ធ្វើនេះមិនមែនសម្រាប់ តែ​ត្រឹមឧកញ៉ា សុខ នី ទេ ក៏ប៉ុន្តែសម្រាប់តជំនាន់ទៅថ្ងៃក្រោយ ថាមានទីតាំងមួយសម្រាប់គណៈចាងហ្វាងធ្វើការ … ខ្ញុំស្នើសុំអញ្ចេះ ប្រមូលបងប្អូនបញ្ញវន្ត័ និងនិស្សិតឥស្លាមទាំងអស់នាំគ្នាគូរប្លង់ ដើម្បីធានាថា ប្លង់នេះគឺត្រូវបានគូរដោយបញ្ញវ័ន្ត និងនិស្សិតរបស់ឥស្លាមកម្ពុជា ដែលទទួលបាននូវការបណ្តុះបណ្តាល ទទួលបាននូវផលប្រ​យោជន៍​ពីសុខសន្តិភាពដែលគណបក្សប្រជាជនផ្តល់ជូនបងប្អូន។ តាម(ការអោយដឹងពី)ឯកឧត្តម ហ្សាការីយ៉ា អាដាម ថា កំពស់ប្រហែល ៤ ជាន់ដូចគ្នា។ ឥឡូវ ប៉ុន្មានជាន់ខ្ញុំអត់ដឹងទេ ចំណាយប៉ុន្មានខ្ញុំអត់ដឹងទេ ខ្ញុំដឹងថា គូរប្លង់ឲ្យហើយស្រេច … ជាងរបស់ខ្ញុំនឹងចូលមកធ្វើ…

រដ្ឋមន្ត្រីក្រសួងសាធារណការ អំពាវនាវឲ្យភាគីពាក់ព័ន្ធ រួមគ្នាទប់ស្កាត់បទល្មើសចរាចរណ៍ និងបន្តរឹតបន្តឹងការអនុវត្តច្បាប់

FN ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាក្នុងការជួយទប់ស្កាត់បទល្មើសចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ និងបន្តជំរុញការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរ ក្នុងប្រទេសកម្ពុជា។ ការអំពាវនាវបែបនេះរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល នៃអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំខែឧសភា ដែលបានរៀបចំធ្វើឡើង នៅក្នុងទីស្ដីការក្រសួងសាធារណការ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។ នៅក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សមត្ថកិច្ចអនុវត្តច្បាប់ ឱ្យលើកឡើងអំពីបញ្ហាខ្វះខាតឧបករណ៍បច្ចេកទេសនានា នៅពេលចុះអនុវត្តច្បាប់ ដើម្បីឱ្យលោកអាចរកដំណោះស្រាយ ហើយស្នើដល់វិស័យឯកជន ដើម្បីចូលរួមបំពេញកង្វះខាតទាំងនេះ។ របាយការណ៍របស់ក្រសួងសាធារណការ បានឱ្យដឹងថា នៅខែឧសភា កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន២៧២លើក នៅទូទាំងប្រទេសកម្ពុជា បណ្តាលឱ្យមនុស្ស១២៩នាក់ស្លាប់ និង៤៣៥នាក់រងរបួស។ មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារ កត្តាល្បឿនហួសកំណត់ មិនគោរពសិទ្ធិ វ៉ាជែង មិនប្រកាន់ស្តាំ និងស្រវឹងជាដើម។ ទោះជាយ៉ាងណា គ្រោះថ្នាក់ចរាចរណ៍នៅខែឧសភានោះ បានថយចុះប្រមាណ២៧ភាគរយ ស្មើនឹង ១០២ករណី បើធៀបនឹងគ្រោះថ្នាក់ចរាចរណ៍ កាលពីខែមេសា៕

ក្រសួងឧស្សាហកម្ម​ រៀបចំកិច្ចប្រជុំជាន់ខ្ពស់​លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការ​ កម្មសិទ្ធឧស្សាហកម្ម ជាមួយអង្គភាពកម្មសិទ្ធិបញ្ញា​សឹង្ហបុរី

FN ៖ នាទីស្តីការក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានរៀបចំកិច្ចប្រជុំ​ជាន់ខ្ពស់លើកទី៥ ស្តីពីកិច្ចសហប្រតិបត្តិការកម្ម​ សិទ្ធឧស្សាហកម្ម រវាងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយអង្គភាពកម្មសិទ្ធិបញ្ញាសឹង្ហបុរី នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧នេះ។ បន្ទាប់ពីកិច្ចប្រជុំខាងលើវ ត្រូវបានបញ្ចប់ នៅព្រឹកថ្ងៃដដែល លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលោក Daren Tang នាយកប្រតិបត្តិ នៃអង្គភាពកម្មសិទ្ធិបញ្ញា​នៃប្រទេសសឹង្ហបុរី បានអញ្ជើញចុះហត្ថលេខារួមគ្នា លើកំណត់ហេតុ​នៃកិច្ចប្រជុំជាន់ខ្ពស់ ខាងលើដែលមានខ្លឹមសារប្រកប​ ដោយផ្លែផ្កា។ មុនឈានដល់ពិធីចុះហត្ថលេខា លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ និង​លោក Daren tang បានបង្ហាញនូវការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ប្រកបដោយផ្លែផ្កាលើវិស័យកម្ម​សិទ្ធិបញ្ញា នៃប្រទេសទាំងពីរ ដែលបើកផ្លូវឲ្យកម្ពុជា បានចាប់ដៃគូសហការជាមួយ​​ ប្រទេសដទៃទៀត ដូចជាប្រទេសជប៉ុន និងសហគមន៍​អឺរុបជាដើម លើកិច្ចព្រមព្រៀង​ស្តី​ពី​ ការទទួលស្គាល់សុពលភាព ប្រកាសនីយបត្រតក្កកម្ម (Patent) នៃប្រទេសទាំងនោះ​នៅកម្ពុជា។ ឆ្លងកាត់ការពិភាក្សា និងកែតម្រូវពាក្យ​ពេចន៍ខ្លឹមសារ​ ក្នុងកំណត់ហេតុ​នៃកិច្ចប្រជុំជាន់ខ្ពស់​លើកទី០៥ ស្តីពីកិច្ចសហប្រតិបត្តិការកម្មសិទ្ធិ​ឧស្សាហកម្ម…