សហរដ្ឋអាមេរិក កោតសរសើរសម្តេចតេជោ ហ៊ុន សែន ចំពោះជោគជ័យក្នុងការបោះឆ្នោតឃុំ/សង្កាត់

FN ៖ លោក William A. Heidt អគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ នៅភូមិគ្រឹះរបស់សម្តេចតេជោ ដោយភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហានានាជាច្រើន។ នេះបើតាមការផ្សព្វផ្សាយរបស់ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា តាមបណ្តាញទំនាក់ទំនងសង្គម Facebook នៅមុននេះបន្តិច នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។ នៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតអាមេរិក ដែលតំណាងឱ្យសហរដ្ឋអាមេរិក បានសរសើរសម្តេចតេជោ ហ៊ុន សែន ចំពោះជោគជ័យ នៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ/សង្កាត់ នាថ្មីៗនេះ។ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាពីទំនាក់ទំនងសេដ្ឋកិច្ចរបស់ប្រទេសអាមេរិក និងកម្ពុជា អាទិភាពនៃការអភិវឌ្ឍន៍ សិទ្ធិមនុស្ស និងបញ្ហាដទៃទៀត ដែលមានសារសំខាន់សំរាប់ទំនាក់ទំនងកម្ពុជា អាមេរិក។ នេះបើតាមការអះអាងរបស់ស្ថានទូតអាមេរិក។ សូមបញ្ជាក់ថា​ ជំនួបខាងលើនេះ គឺជាជំនួបដ៏កម្រមួយរវាងស្ថានទូតអាមេរិក និងសម្តេចតេជោ ហ៊ុន សែន ដែលធ្វើឡើងបន្ទាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី៤ ត្រូវបានប្រកាសលទ្ធផលផ្លូវការ បង្ហាញថា គណបក្សប្រជាជនកម្ពុជា…

ការដកស្រង់សេចក្តីអធិប្បាយ សម្តេចតេជោ ហ៊ុន សែន ពិធីចែកសញ្ញាបត្រមន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ នៃសាលាភូមិន្ទរដ្ឋបាល

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់​លោក លោកស្រី អ្នកនាង កញ្ញា! កសាងសមត្ថភាពស្ថាប័ន ការកែទំរង់ជាសំណុំ នាយកសាលាមកធ្វើកម្មសិក្សា ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ដើម្បីចែកនូវសញ្ញាបត្រ វិញ្ញាបនបត្រ ជូនមន្ត្រីកម្មសិក្សា ក៏ដូចជា​ សិស្សមន្ត្រីក្រមការរបស់យើង។ ដូចដែល ឯកឧត្តមរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន បានលើក សាស្ត្រាចារ្យកិត្តិយសនៃសាលាភូមិន្ទរដ្ឋបាល បានមកជួបត្រឹមតែពិធីចែកសញ្ញាបត្រនេះ ក៏ហាក់ដូចគ្រប់គ្រាន់ហើយ មិនមានពេលទៅបង្រៀនទេ …។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ជាមួយនឹងវឌ្ឍនភាព ដែលបានកើតឡើង សម្រាប់សាលានេះ ដូចដែល ឯកឧត្តមរដ្ឋមន្ត្រី ពេជ្រ ប៊ុនធិន បានធ្វើរបាយការណ៍។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ធ្វើការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់សាលាភូមិន្ទរដ្ឋបាលរបស់យើងនេះ ដែលនេះជាតម្រូវការចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ នៃសង្គមរបស់យើង។ មិនមែនគ្រាន់តែគេហៅថា អ្នកដែលជាមន្ត្រីរាជការប៉ុណ្ណោះទេ ក៏ប៉ុន្តែបុព្វជិតនៅក្នុងវិស័យសាសនាក៏បានមកចូលរៀន​នៅទីនេះដែរ …។ យ៉ាងណាក៏ដោយ កិច្ចការរបស់យើងមិនតម្រូវអោយនៅទ្រឹងមួយកន្លែងនោះទេ។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់វិញ្ញាបនបត្រ ដល់សិស្សសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃច័ន្ទនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រជូន សិស្សសាលាភូមិន្ទរដ្ឋបាលសរុប ៧៥១អង្គ/នាក់ ដែលក្នុងនោះមានព្រះសង្ឃ ១៣អង្គ និងនារី ៩៨នាក់ នៅវិទ្យាស្ថានជាតិអប់រំ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះការរីកចម្រើនរបស់សាលាភូមិន្ទរដ្ឋបាល ហើយក៏បានថ្លែងអំណរគុណចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលា។ សម្តេចតេជោ បានគូសបញ្ជាក់ថា កំណែទម្រង់ក្នុងវិស័យអប់រំទាមទារនូវការគ្រប់គ្រងដ៏ល្អ ជាពិសេសនាយកសាលាដែលធ្វើការនៅទីនោះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទ្រឹស្តី គឺត្រូវផ្សារភ្ជាប់ការអនុវត្តន៍ជាក់ស្តែង ដូច្នេះកម្មសិក្សាទាំងអស់ទាំងក្នុងសាលាភូមិន្ទរដ្ឋបាល សាលាពេទ្យ និងសាលាកសិកម្ម គឺសុទ្ធតែទាមទារឲ្យមានការចុះអនុវត្តន៍ជាក់ស្តែង។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានទេទីបញ្ចប់សម្រាប់អ្នកសិក្សា សូម្បីតែមន្រ្តីរាជការ ក៏ត្រូវបន្តសិក្សារៀនសូត្របន្ថែម។ សម្តេចតេជោ បានបន្ថែមថា មន្រ្តីដែលប្រកាន់ភាពអភិរក្សនិយម ដែលធ្វើឲ្យមន្រ្តីថ្នាក់ក្រោមជួបឧបសគ្គ…