អគ្គនាយក EDC៖ រោងចក្រ និងសហគ្រាសធំៗ ដែលប្រើអគ្គិសនីមានកម្លាំងអានុភាព លើសពី 1MW ឡើងទៅ ទទួលបានការបញ្ចុះតម្លៃពិសេស

FN ៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា រោងចក្រ និងសហគ្រានធំៗ ដែលប្រើប្រាស់អគ្គិសនី តាមរយៈតង់ស្យុងមធ្យម ដែលមានកម្លាំងលើសពី 1MW ឡើងទៅ នៅរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ទទួលបានការបញ្ចុះតម្លៃពិសេស។ តាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដែលអង្គភាព Fresh News ទទួលបានឲ្យដឹងថា «អគ្គិសនីកម្ពុជា សូមផ្ដល់ការលើកទឹកចិត្ត ដល់អ្នកប្រើប្រាស់ ជាប្រភេទអតិថិជនតង់​ស្យុងមធ្យម ដែលមានកម្លាំងអានុភាព លើសពី 1MW ឡើងទៅ នឹងធ្វើការបញ្ចុះតម្លៃពី ០.១៦៥ USD/kWh មកត្រឹម ០.១៤ USD/kWh សម្រាប់ការប្រើប្រាស់ថាមពល បរិមាណថាមពល ដែលប្រើលើសពីមធ្យមភាគនៃការប្រើប្រាស់៦ខែ ដើមឆ្នាំ២០១៧»។ សេចក្ដីជូនដំណឹង បានបញ្ជាក់ថា ថ្លៃអនុគ្រោះនេះចាប់អនុវត្តគិតពីខែកក្កដា ដល់ខែតុលា ឆ្នាំ២០១៧ ដោយឡែកសម្រាប់បរិមាណថាមពល ដែលប្រើប្រាស់ត្រឹមមធ្យមភាគ ឬក្រោម (៦ខែដើមឆ្នាំ២០១៧) គឺរក្សាតម្លៃនៅដដែល ០.១៦៥ USD/kWh៕

គ.ជ.ប បង្ហាញពីប្រតិទិន​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ឆ្នាំ២០១៨

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញនូវប្រតិទិន​នៃ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​បញ្ជី​បោះ​ឆ្នោត​ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨។ ក្នុងប្រតិទិននោះ បង្ហាញពីកាលបរិច្ឆេទ និងសកម្មភាពការងារសំខាន់ៗ ដែលត្រូវធ្វើគាំទ្រដល់ការប្រព្រឹត្តទៅ នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រឆ្នាំ២០១៨ ខាងមុខនេះ៕

សម្តេចតេជោ ហ៊ុន សែន សាទរចំពោះការបើកសម្ពោធប្រើប្រាស់ជាផ្លូវការ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅកម្ពុជា នាថ្ងៃស្អែកនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការអបអរសាទរ ចំពោះការបើកសម្ពោធប្រើប្រាស់ជាផ្លូវការ សារមន្ទីរសន្តិភាពសកម្មភាពកំចាត់មីន នៅកម្ពុជា នាថ្ងៃស្អែកនេះ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៧ នៅខេត្តសៀមរាប។ សារមន្ទីរនេះមានទីតាំងស្ថិតនៅក្នុងទីបញ្ជារការស៊ីម៉ាក់ CMAC ភូមិភាគ២ ក្នុងខេត្តសៀមរាប។ នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បង្ហោះឲ្យដឹងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៧នេះ។ ក្រៅពីការសាទរនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ឲ្យដឹងថា សារមន្ទីរសន្តិភាពសកម្មភាពមីន គឺមានដាក់តាំងពិព័រណ៍ដូចជា រថយន្តដោះមីន គ្រឿងចក្រកម្ទេចមីន អាវក្រោះ ឧបករណ៍រាវមីន និងគ្រឿងបន្លាស់នានា ដែលសរុបជាទឹកប្រាក់ប្រមាណ១២លានដុល្លារ អាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកឲ្យដឹងពីប្រវត្ថិប្រទេសកម្ពុជាត្រួសៗ ដែលនិយាយពីការកើតឡើង នៃសង្រ្គាមនៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាដែលបានឆ្លងកាត់សង្រ្គាម និងការផ្លាស់ប្តូរពីរបបមួយទៅមួយ គឺបានដឹង និងយល់ច្បាស់នូវលទ្ឋ…