ក្រសួងការងារ និងក្រសួងសុខាភិបាល៖ ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យរដ្ឋបាន១,២៧៣កន្លែង និងពេទ្យឯកជន១១កន្លែង

FN ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានរួមមួយ ស្តីពីការផ្តល់សេវារបស់មូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនកម្មករនិយោជិតកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ដោយក្នុងនោះបានបញ្ជាក់ថា បច្ចុប្បន្ន ប.ស.ស បានចុះកិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យរដ្ឋបានចំនួន ១,២៧៣កន្លែង (មន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុខភាព) និងជាមួយមន្ទីរពេទ្យឯកជនបានចំនួន១១កន្លែងហើយ។

លោក សុខ ចិន្តាសោភា៖ CDC ប្តេជ្ញាចិត្តខិតខំប្រឹងប្រែង ធ្វើឲ្យបរិយាកាសវិនិយោគ កាន់តែមានភាពអំណោយផល ទាក់ទាញវិនិយោគិន មកបណ្តាក់ទុកនៅកម្ពុជាឲ្យកាន់តែច្រើន!

FN ៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានថ្លែងពីការប្តេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលនឹងបន្តបេសកកម្មរបស់ខ្លួន ក្នុងការសម្របសម្រួលធ្វើយ៉ាងណា ឱ្យបរិយាកាសវិនិយោគនៅកម្ពុជា កាន់តែមានភាពអំណោយផល ដើម្បីជំរុញលើកទឹកចិត្ត ដល់អ្នកវិនិយោគក្នុង និងក្រៅប្រទេសធ្វើការបណ្ដាក់ទុន ឱ្យកាន់តែច្រើនឡើងថែមទៀត។ ការថ្លែងការប្តេជ្ញាចិត្តរបស់ របស់អគ្គលេខាធិការរូបនេះ ធ្វើឡើងក្នុងឱកាសដែលលោក និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលវត្តមានអ្នកចូលរួមទាំងអស់ មានចំនួនសរុបប្រមាណ ១០០នាក់។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ CDC ដែល Fresh News ទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា ជំនួបពិភាក្សានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបង្កើនទំនាក់ទំនង ឱ្យកាន់តែមានភាពជិតស្និទ្ធរវាង CDC និងវិស័យឯកជន តាមរយៈការផ្លាស់ប្តូរព័ត៌មាន​គ្នាទៅវិញទៅមក ព្រមទាំងធ្វើបច្ចុប្បន្នភាព ស្តីពីគោលនយោបាយគាំទ្រនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីអភិវឌ្ឍន៍ វិស័យឯកជនសំដៅផ្តល់នូវទំនុកចិត្តបន្ថែមទៀត ដល់ផ្នែកឯកជនក្នុងការធ្វើប្រតិបត្តិការធុរកិច្ច និងវិនិយោគនៅកម្ពុជា។…

សម្ព័ន្ធគ្រូពេទ្យរបស់លោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជម្ងឺជូនកម្មករ និងប្រជាពលរដ្ឋបានចំនួន២៧១៧នាក់ នៅខណ្ឌច្បារអំពៅ

FN ៖ សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា និងសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ព្រមទាំងអាជ្ញាធរខណ្ឌច្បារអំពៅ បានសហការរៀបចំកម្មវិធីពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥត់គិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីបានចំនួន២៧១៧នាក់ ដែលកម្មវិធីនេះប្រារព្ធឡើង នៅក្នុងវិទ្យាល័យព្រែកឯង ភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាពពីសំណាក់លោកស្រី ឡោក ខេង អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ លោកស្រី កែវ សុខពិសី អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ហេង សុខគង់ ប្រធានសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា និងលោក ថេង សុថុល អភិបាលរងខណ្ឌច្បារអំពៅ។ លោក ហេង សុខគង់ បានថ្លែងថា សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ហ៊ុន ម៉ានី និងដែលមានលោកស្រី យឹម ឆៃលីន…