កម្ពុជាទទួលបានចំណូលជាង១២៣លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ នៅឆមាសទី១

FN ៖ របាយការណ៍ផ្លូវការ របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា​ ឆ្នាំ២០១៧ បានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០១៧ នេះកម្ពុជាបាននាំចេញជ័រកៅស៊ូបាន៦៩,៩៨២តោន កើនឡើងបាន៣៧ភាគរយ បើធៀប​នឹងរយៈពេលដូចគ្នាឆ្នាំ២០១៦។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ទៀតថា ចំណូលបានពីការនាំចេញកៅស៊ូ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ មានចំនួន១២៣,៩៥០,៩៦៨ដុល្លារ ដែលតម្លៃជាមធ្យម១,៧៧១ដុល្លារក្នុង១តោន ខណៈរយៈពេលដូចគ្នាឆ្នាំ២០១៦ កម្ពុជានាំចេញ​កៅស៊ូបានជាង៥ម៉ឺនតោន ទទួលចំណូលបានជាង៥១លានដុល្លារអាមេរិក។ លោក ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានថ្លែងបញ្ជាក់ឲ្យដឹងថា តម្លៃកៅស៊ូនៅឆ្នាំនេះ បានហក់ឡើងខ្លាំងរហូតទៅដល់ជាង៧០ភាគរយ បើធៀបនឹងឆ្នាំ២០១៦ ដោយជាមធ្យមតម្លៃកៅស៊ូ លក់បានតម្លៃ១,៧៧១ដុល្លារ​ក្នុងមួយតោន ខណៈដែលឆ្នាំ២០១៦ បានត្រឹមតែប្រមាណ១ពាន់ដុល្លារប៉ុណ្ណោះ។ សូមជម្រាបថា កៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី។ នៅឆ្នាំ២០១៦កន្លងទៅ កម្ពុជា​បាននាំចេញជ័រកៅស៊ូ បានជាង១៤ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង១៨០លានដុល្លារ។ គិតត្រឹមចុងឆ្នាំ២០១៦ កម្ពុជាមានផ្ទៃដីកៅស៊ូចំនួន ៤៣១,៣៣២ហិកតា ក្នុងនោះផ្ទៃដីចំការកៅស៊ូ កសិឧស្សាហកម្ម…

សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន ហ៊្វូជុង កំពុងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៥ រវាងកម្ពុជា-វៀតណាម

FN ៖ នៅវេលាម៉ោង៥៖៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ បក្សកុម្មុនីស្តវៀតណាម កំពុងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៥ រវាងកម្ពុជាវៀតណាម។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា បន្ទាប់ពីចំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាមនៅវិមានសន្តិភាព។ កិច្ចព្រមព្រៀងចំនួន៥នោះរួមមានដូចតទៅ៖ ១៖ សេចក្តីថ្លែងការណ៌រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ និង រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន។ ២៖ ក្របខ័ណ្ឌកិច្ចព្រមព្រៀងរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក…

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកកុមារា គីមហុង ជាមនុស្សទេព ហើយលើលោកនេះប្រហែលគ្មានមនុស្សមានលក្ខណៈពិសេសបែបនេះឡើយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្ញប់ស្ញែង និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះសមត្ថភាពកុមារា គីមហុង ក្នុងការគណនាលេខ និងដោះស្រាយលំហាត់គណិតវិទ្យាទាំងរូបគេមានវ័យទើបតែ ៧ឆ្នាំប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកុមារា គីម ហុង ថាជាមនុស្សទេព ហើយនៅលើលោកនេះ ប្រហែលជាគ្មានមនុស្សមានលក្ខណៈពិសេសបែបនេះឡើយ។ តាមរយៈទំព័រ Facebook នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងពេលជួបជាមួយកុមារា គីម ហុង នាព្រឹកមិញនេះ សម្តេចបានសាកល្បងឲ្យកុមារារូបនេះ គណនារកចម្ងាយ និងទីតាំងកងទ័ពតាមរយៈប្រើផែនទី។ បន្ទាប់ពីការដាក់ចំណោទមិនបានប៉ុន្មាននាទីផងនោះ កុមារា គីម ហុង បានស្វែងរកឃើញពីទីតាំង និងគណនារកចម្ងាយនោះឃើញថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «បន្ទាប់ពីជំនួបជាមួយចៅ គីមហុង និងក្រុមគ្រួសារ លោកគ្រូទាំង២រូបប្រមាណជិត ២ម៉ោង ជាមួយនឹងការសាកល្បងពីខ្ញុំផ្ទាល់ ខ្ញុំអាចនិយាយបានថា…