សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន ហ៊្វូជុង កំពុងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៥ រវាងកម្ពុជា-វៀតណាម

FN ៖ នៅវេលាម៉ោង៥៖៣០នាទី ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការ បក្សកុម្មុនីស្តវៀតណាម កំពុងធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួន៥ រវាងកម្ពុជាវៀតណាម។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា បន្ទាប់ពីចំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹម បក្សកុម្មុយនិស្តវៀតណាមនៅវិមានសន្តិភាព។ កិច្ចព្រមព្រៀងចំនួន៥នោះរួមមានដូចតទៅ៖ ១៖ សេចក្តីថ្លែងការណ៌រួម ស្តីពីការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីការបរទេសវៀតណាម ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ និង រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន។ ២៖ ក្របខ័ណ្ឌកិច្ចព្រមព្រៀងរួម រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ស្តីពីការតភ្ជាប់សេដ្ឋកិច្ចកម្ពុជា-វៀតណាម ដែលចុះហត្ថលេខាដោយ រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក…

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកកុមារា គីមហុង ជាមនុស្សទេព ហើយលើលោកនេះប្រហែលគ្មានមនុស្សមានលក្ខណៈពិសេសបែបនេះឡើយ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្ញប់ស្ញែង និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះសមត្ថភាពកុមារា គីមហុង ក្នុងការគណនាលេខ និងដោះស្រាយលំហាត់គណិតវិទ្យាទាំងរូបគេមានវ័យទើបតែ ៧ឆ្នាំប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកកុមារា គីម ហុង ថាជាមនុស្សទេព ហើយនៅលើលោកនេះ ប្រហែលជាគ្មានមនុស្សមានលក្ខណៈពិសេសបែបនេះឡើយ។ តាមរយៈទំព័រ Facebook នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងពេលជួបជាមួយកុមារា គីម ហុង នាព្រឹកមិញនេះ សម្តេចបានសាកល្បងឲ្យកុមារារូបនេះ គណនារកចម្ងាយ និងទីតាំងកងទ័ពតាមរយៈប្រើផែនទី។ បន្ទាប់ពីការដាក់ចំណោទមិនបានប៉ុន្មាននាទីផងនោះ កុមារា គីម ហុង បានស្វែងរកឃើញពីទីតាំង និងគណនារកចម្ងាយនោះឃើញថែមទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «បន្ទាប់ពីជំនួបជាមួយចៅ គីមហុង និងក្រុមគ្រួសារ លោកគ្រូទាំង២រូបប្រមាណជិត ២ម៉ោង ជាមួយនឹងការសាកល្បងពីខ្ញុំផ្ទាល់ ខ្ញុំអាចនិយាយបានថា…

លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី៖ «កម្ពុជាទទួលបានថវិកា​​ជិត១០០លានដុល្លារ ពីមូលនិធិសកល ដើម្បីប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លង ពីឆ្នាំ២០១៨​ដល់ ២០២០»

FN៖ លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលមូលនិធិសកល បានថ្លែងថា ​ដើម្បីបន្តយុទ្ធនាការប្រយុទ្ធប្រឆាំង​នឹងជំងឺឆ្លង ទាំង៣​មានជំងឺអេដស៍ របេង និងគ្រុនចាញ់ ពីឆ្នាំ២០១៨ដល់ ២០២០ កម្ពុជាទទួលបានថវិកា​ប្រមាណ៩៨​លានដុល្លារ ពីគម្រោងមូលនិធិសកល ដើម្បីរៀបចំក្នុងការអនុវត្តគម្រោង និងរចនាសម្ព័ន្ធថ្មី ក្នុងនោះភាគីដែលមានតួនាទីសំខាន់ជាងគេ ក្នុងការអនុវត្តគម្រោងនេះ ឲ្យមានប្រសិទ្ធភាព គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសុខាភិបាល និងក្រសួងផែនការ ព្រមទាំងដៃគូម្ចាស់ជំនួយ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹង​ ជំងឺឆ្លងនានា។ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានធ្វើឡើងក្នុងឱកាស ដែលលោកអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្ដីពី ការបញ្ចប់នូវការរៀបចំរចនាសម្ព័ន្ធថ្មី ក្នុងការអនុវត្តគម្រោង​មូលនិធិសកល សម្រាប់ឆ្នាំ២០១៨-២០២០ ដែលបានរៀបចំឡើង នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ នៅឯសណ្ឋាគារណាហ្គាវើល។ លោកទេសរដ្ឋមន្ត្រី​បានថ្លែងបន្តទៀតថា ជាការពិតថវិកា​ប្រមាណជិត១០០លានដុល្លារនេះ គឺពុំបានឆ្លើយតបគ្រប់​គ្រាន់ ទៅតាមតម្រូវការរបស់កម្ពុជា ទៅលើការអនុវត្ត​គម្រោងទាំងអស់នេះឡើយ ប៉ុន្តែកម្ពុជានៅតែបន្តទទួលយកមូលនិធិ​ទាំងអស់នេះ ហើយរាជរដ្ឋាភិបាល ក៏នឹងបញ្ចេញកញ្ចប់ថវិកា​បំពេញបន្ថែម ដើម្បីបន្តយុទ្ធនាការនេះ ប្រកបដោយជោគជ័យ។ លោកទេសរដ្ឋមន្រ្តី អៀង…