សារលើហ្វេសប៊ុករបស់សម្តេចតេជោ អបអរសាទរអត្តពលិកកម្ពុជា ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាវ៉ូវីណាមពិភពលោកនៅប្រទេសឥណ្ឌា

អបអរសាទរកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ៤៥ ប្រទេសចូលរួមប្រកួតកីឡាវ៉ូវីណាមពិភពលោកនៅឥណ្ឌា។ កម្ពុជាបានឈ្នះមេដាយសរុបរហូតដល់ទៅ ២២ គ្រឿង (មាស ៤ ប្រាក់ ៩ និងសំរឹទ្ធ ៩) បានធ្វើឲ្យអត្តពលិកកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ៤៥ ប្រទេសដែលចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក ឆ្នាំ ២០១៧ ដែលមានឥណ្ឌាធ្វើម្ចាស់ផ្ទះ។ ការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) ត្រូវបានបញ្ចប់ជាស្ថាពរហើយនាល្ងាច ថ្ងៃ សៅរ៍ ទី ៥ ខែ សីហា ឆ្នាំ ២០១៧ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ដែលដំណើរការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៧ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្រៅពីអាល់ហ្សេរី ជាប់លេខ ២ និងម្ចាស់ក្បាច់គុន វៀតណាមជាប់លេខ ១។ សូមបញ្ជាក់ផងដែរថា…

សម្ដេចតេជោ ហ៊ុន សែន នឹងចុះតាមបណ្ដារោងចក្រ ដើម្បីជួបស្វែងរកការរស់នៅរបស់កម្មករ កម្មការិនី

FN ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិចថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងចុះទៅតាមបណ្ដារោចក្រ ដើម្បីស្វែងយល់បន្ថែមនូវស្ថានការណ៍ និងជីវភាពរបស់​កម្មករ កម្មការិនី។ ការប្រកាសជាផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ។ លោក ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ មានគម្រោងជាផ្លូវការ ក្នុងការចុះទៅតាមរោងចក្រ​ ដើម្បីស្វែងយល់បន្ថែមនូវស្ថានការណ៍ និងជីវភាពរបស់កូនក្មួយកម្មករ។ ការចុះជួបនេះ គឺអាចធ្វើទៅតាមលទ្ធភាព នៅរៀងរាល់ថ្ងៃអាទិត្យ ដែលអាចធ្វើទៅបាន​បន្ទាប់ពីជួបជាមួយនឹងកម្មករ កម្មការនី ​នៅកោះពេជ្រ ថ្ងៃទី២០​ខាងមុខនេះ»។ អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអះអាងថា ការចុះជួបផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន គឺការពង្រឹងភាពជិតស្និតរវៀងសម្ដេច និងកម្មករ​បង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចបន្ថែមលើវិធាន និងគោលនយោបាយគាំទ្រ និងសុវត្ថិភាពរបស់កម្មករ៕

រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បង្ហាញក្តីជឿរជាក់ថា ស្រូវអង្ករកម្ពុជាឆ្នាំនេះនឹងមិនធ្លាក់ថ្លៃទេ ព្រោះមានតម្រូវការច្រើន!

FN ៖ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្កិ បានលើកឡើងដោយក្តីជឿរជាក់ថា តម្លៃស្រូវអង្ករនៅកម្ពុជានៅក្នុងឆ្នាំនេះ នឹងមិនធ្លាក់ថ្លៃនោះទេ ដោយសារតែស្រូវអង្ករមានតម្រូវការច្រើននៅលើពិភពលោក រួមទាំងមានការចុះកិច្ចព្រម​ព្រៀង​ជាមួយប្រទេសជាច្រើន ក្នុងការនាំចេញផងដែរ។ ការលើកឡើងរបស់លោករដ្ឋមន្រ្ដីបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំទ្វេភាគី និងការចុះកិច្ចព្រមព្រៀងលើការទិញអង្ករ១លានតោនសម្រាប់ រយៈពេល៥ឆ្នាំ រវាងកម្ពុជា និងបង់ក្លាដេស នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នាទីស្តីការក្រសួងពាណិជ្ជកម្ម។ លោក ប៉ាន សូរស័ក្ដិ បានថ្លែងឲ្យដឹងថា «ខ្ញុំមិនជឿរថា តម្លៃស្រូវធ្លាក់ចុះនោះទេ ព្រោះមានតម្រូវការច្រើនណាស់នៅលើពិភពលោក ក៏ដូចជា​ប្រទេសដទៃទៀតដែរ។… ឆ្នាំនេះកម្ពុជានឹងនាំចេញអង្ករទៅបង់ក្លាដេសចំនួន២៥ម៉ឺនតោន យើងមានអង្ករគ្រប់គ្រាន់សម្រាប់នាំចេញ​ទៅបង់ក្លាដេស»។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានចាត់ទុកថា ការចុះកិច្ចព្រមព្រៀងលើការទិញអង្ករ១លានតោន សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៧-២០២២ ជាមួយបង់ក្លាដេសនេះ សំដៅធ្វើពិពិធកម្ម ទំហំពាណិជ្ជកម្ម និងជំរុញកំណើនសេដ្ឋកិច្ចជាពិសេស ធានាបាននូវស្ថិរភាពវិស័យស្រូវ-អង្ករនៅក្នុងប្រទេសកម្ពុជា។ លោកបានបន្ដទៀតថា យើងអាចនឹងសហការគ្នាបន្ថែមទៀតជាមួយនឹងបង់ក្លាដេស ទៅលើវិស័យកសិកម្ម ដើម្បីជួយផ្ដល់នូវជំនួយ​កសិផល ទៅបង់ក្លាដេសនៅពេលក្រោយបន្ថែមទៀត តែជំហានទីមួយនេះយើង ធ្វើការងាររឿងស្រូវអង្ករសិន ប្រសិនបើការ​នាំចេញរវាងកម្ពុជា និងបង់ក្លាដេស មានភាពងាយស្រួលនោះ យើងនឹងបន្ដលក់កសិផលផ្សេងៗទៀត ទៅបង់ក្លាដេសបន្ថែមទៀត។ សូមបញ្ជាក់ថា…