ប្រសាសន៍សំខាន់របស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិតជាង១ម៉ឺន៥ពាន់នាក់ នៅតំបន់កំបូល នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ ១៥,២១១នាក់ មកពីរោងចក្រចំនួន១០ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងតំបន់កំបូលក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដំណើរចុះជួបបងប្អូនកម្មករ កម្មការិនី ជាបន្តបន្ទាប់រហូត ដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។ * សម្តេចនាយករដ្ឋមន្រ្តីថា តាមរយៈដំណើរចុះជួបផ្ទាល់នេះ សម្តេចអាចដោះស្រាយបញ្ហាជាច្រើនសម្រាប់បងប្អូនកម្មករ កម្មការិនី បើទោះបីបញ្ហានោះ ជាបញ្ហាតូចតាចក៏ដោយនោះ។ * សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ដំណើរចុះជួបបងប្អូនកម្មករ កម្មការិនី ជាបន្តបន្ទាប់រហូត ដើម្បីជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។ * សម្តេចតេជោ ហ៊ុន សែន ថា ឲ្យតែបញ្ហាជាផលប្រយោជន៍របស់ប្រជាពលរដ្ឋមិនមែនជាបញ្ហាតូចតាចនោះទេ។ សម្តេចនាយករដ្ឋមន្រ្តីថា នេះជាពិសោធន៍របស់សម្តេចក្នុងពេលធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេស។ * សម្តេចតេជោ ហ៊ុន…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់កំបូល

ដំបូង ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោក ស្រី​ ពិសេស ក្មួយៗ ចៅៗ កម្មករ/ការិនីទាំងអស់​ចំនួនជាង ១៥.០០០ នាក់ ដែលបានអញ្ជើញចូលរួម នៅក្នុងពិធីសំណេះសំណាលនៅក្នុងថ្ងៃនេះ។ សង្ឃឹមថា ក្មួយៗ ចៅៗ នឹងបានទទួលនូវការសប្បាយរីក រាយនៃការជួបជុំនៅថ្ងៃនេះ។ ពិតមែនតែព្រះពិរុណ ដែលហៅថា ទឹកភ្លៀង មិនអនុគ្រោះសម្រាប់យើង នោះទេ។ អម្បាញ់មិញនេះ នៅតាមដងផ្លូវធ្វើដំណើរចូលមកដល់ទីនេះ ខ្ញុំ និងក្មួយៗចៅៗ ជាកម្មករ/ការិនី (រួមគ្នាដើរកាត់)ទឹកមួយចំនួន។ ហើយគិតទៅដល់រឿងនេះ កាលពី ២ ឆ្នាំមុន ខ្ញុំបានមើលឃើញនៅប្រ ទេសមួយ ដែលមានត្រឹមតែចៅ​ហ្វា​យខេត្ត ចៅហ្វាយស្រុកតែប៉ុណ្ណោះ ចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់។ ប៉ុន្តែចៅហ្វាយស្រុក ឬក៏ចៅហ្វាយខេត្តរូបនោះ បែរជាដាក់អោយគេ សែង ដើម្បីឆ្លងកាត់(ទឹក) គាត់អត់ហ៊ាន(ដើរ)ក្នុងទឹកទេ។ ប៉ុន្តែ(មិនជាលំបាក)សម្រាប់យើងទាំងអស់គ្នា នៅទីនេះ (ព្រោះយើង)សុទ្ធតែជាអ្នកដែលកើតចេញពីអ្នកក្រីក្រ។ ដូចជាខ្លួនខ្ញុំនេះ កើតក្នុងទឹកតែម្ដង ដោយសារតែវាជាឆ្នាំរោង ហើយនៅជាប់ទន្លេ វាជាទឹកធំ។…