ដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុន ចំខួប ៦០ឆ្នាំនៃដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្រ្តីជប៉ុនមកកម្ពុជា ដែលជាជីតានាយករដ្ឋមន្រ្តីជប៉ុនបច្ចុប្បន្ន

FN ៖ ថ្លែងទៅកាន់និស្សិតខ្មែរកំពុងសិក្សានៅប្រទេសជប៉ុន ប្រមាណ ១០០នាក់នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសជប៉ុននាពេលនេះ គឺចំ ខួប ៦០ឆ្នាំ នៃដំណើរទស្សនកិច្ចជាលើកដំបូងរបស់នាយករដ្ឋមន្រ្តីជប៉ុនទៅកាន់ប្រទេសកម្ពុជានៅក្នុងឆ្នាំ១៩៥៧។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា នាយករដ្ឋមន្រ្តីដំបូងគេ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពី ៦០ឆ្នាំមុននោះ ត្រូវជាជីតារបស់លោក ស៊ិនហ្សូ អាបេ ដែលជានាយករដ្ឋមន្រ្តីជប៉ុននាពេលបច្ចុប្បន្ននេះ។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថែមទៀតថា ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសជប៉ុននាពេលនេះ ក៏ចំខួប ២៥ឆ្នាំ ដែល ប្រទេសជប៉ុន បានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពលើកដំបូងផងដែរ។ សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានគូសបញ្ជាក់ពីជំហរនយោបាយអន្តរជាតិជាមួយប្រទេសជប៉ុនផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា និងជប៉ុន មានជំហរ និងគោលនយោបាយជួយគ្នាទៅវិញទៅមកទាំងទំនាក់ទំនងទ្វេភាគី ពហុភាគី និងអន្តរជាតិ ហើយមាន ការយកចិត្តទុកដាក់ដូចគ្នាទៅលើបញ្ហាទាំងនេះ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូកម្ពុជាចាកចេញពីកម្ពុជា…

សារលើហ្វេសប៊ុករបស់សម្តេចតេជោ អបអរសាទរអត្តពលិកកម្ពុជា ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាវ៉ូវីណាមពិភពលោកនៅប្រទេសឥណ្ឌា

អបអរសាទរកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ៤៥ ប្រទេសចូលរួមប្រកួតកីឡាវ៉ូវីណាមពិភពលោកនៅឥណ្ឌា។ កម្ពុជាបានឈ្នះមេដាយសរុបរហូតដល់ទៅ ២២ គ្រឿង (មាស ៤ ប្រាក់ ៩ និងសំរឹទ្ធ ៩) បានធ្វើឲ្យអត្តពលិកកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ៤៥ ប្រទេសដែលចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក ឆ្នាំ ២០១៧ ដែលមានឥណ្ឌាធ្វើម្ចាស់ផ្ទះ។ ការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) ត្រូវបានបញ្ចប់ជាស្ថាពរហើយនាល្ងាច ថ្ងៃ សៅរ៍ ទី ៥ ខែ សីហា ឆ្នាំ ២០១៧ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ដែលដំណើរការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៧ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្រៅពីអាល់ហ្សេរី ជាប់លេខ ២ និងម្ចាស់ក្បាច់គុន វៀតណាមជាប់លេខ ១។ សូមបញ្ជាក់ផងដែរថា…

សម្ដេចតេជោ ហ៊ុន សែន នឹងចុះតាមបណ្ដារោងចក្រ ដើម្បីជួបស្វែងរកការរស់នៅរបស់កម្មករ កម្មការិនី

FN ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News នៅមុននេះបន្ដិចថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងចុះទៅតាមបណ្ដារោចក្រ ដើម្បីស្វែងយល់បន្ថែមនូវស្ថានការណ៍ និងជីវភាពរបស់​កម្មករ កម្មការិនី។ ការប្រកាសជាផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ។ លោក ផៃ ស៊ីផាន បានថ្លែងយ៉ាងដូច្នេះថា «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា​ មានគម្រោងជាផ្លូវការ ក្នុងការចុះទៅតាមរោងចក្រ​ ដើម្បីស្វែងយល់បន្ថែមនូវស្ថានការណ៍ និងជីវភាពរបស់កូនក្មួយកម្មករ។ ការចុះជួបនេះ គឺអាចធ្វើទៅតាមលទ្ធភាព នៅរៀងរាល់ថ្ងៃអាទិត្យ ដែលអាចធ្វើទៅបាន​បន្ទាប់ពីជួបជាមួយនឹងកម្មករ កម្មការនី ​នៅកោះពេជ្រ ថ្ងៃទី២០​ខាងមុខនេះ»។ អ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានអះអាងថា ការចុះជួបផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន គឺការពង្រឹងភាពជិតស្និតរវៀងសម្ដេច និងកម្មករ​បង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចបន្ថែមលើវិធាន និងគោលនយោបាយគាំទ្រ និងសុវត្ថិភាពរបស់កម្មករ៕