សម្តេចតេជោ ហ៊ុន សែន ប្រកាសទុកពេល៦ថ្ងៃ ឲ្យឡាវដកកងទ័ពចេញពីដីខ្មែរក្នុងខេត្តស្ទឹងត្រែង

FN ៖ ភាពអត់ធ្មត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឈានដល់ទីបញ្ចប់ហើយ ហើយសម្តេចប្រកាសទុកពេលឲ្យនាយករដ្ឋមន្រ្តីឡាវ ៦ថ្ងៃទៀត ត្រូវដកកងទ័ពចេញឲ្យអស់ពីដែនដីកម្ពុជា។ ការកំណត់ឱសានវាទឲ្យឡាវដកទ័ពត្រឹមថ្ងៃទី១៧ ខែសីហានេះ បន្ទាប់ពីសំបុត្ររបស់សម្តេចដាក់ទៅ នាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត រឿងដកទ័ពនេះមិនមានការឆ្លើយតបវិញ។ ទន្ទឹមនឹងការប្រកាសដាក់ឱសានវាទឲ្យឡាវដកទ័ពនេះ សម្តេចតេជោ ហ៊ុន សែន ក៏គ្រោងនឹងជិះយន្តហោះទៅកាន់ប្រទេសឡាវ ដើម្បីពិភាក្សារឿងដកទ័ពនេះ ផងដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាមេទ័ពកម្ពុជា ឲ្យត្រៀមកម្លាំងទៅបណ្តេញកងទ័ពឡាវចេញពីប្រទេសកម្ពុជាផងដែរ។ សម្តេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរកុំឲ្យមានការភ្ញាក់ផ្អើលប្រសិនបើឃើញមានការចល័តទ័ពព្រោះទ័ពទាំងនោះ ត្រូវចល័តទៅកាន់ខេត្តស្ទឹងត្រែង ដើម្បីបណ្តេញទ័ពឈ្លានពានចេញពីដីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ភាគីឡាវថា មិត្តភក្តិជារឿងមិត្តភក្តិ តែមិនអាចឲ្យមិត្តភក្តិមកជាន់ក្បាល ខ្មែរនោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានចាត់ចែងមេទ័ពខ្មែររួចអស់ហើយ ឲ្យត្រៀមលក្ខណៈសម្បត្តិបណ្តេញទ័ពឡាវចេញពីដីខ្មែរ។ សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា មិនចង់ប្រកាសសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែក៏មិនអនុញ្ញាតឲ្យប្រទេសជិតខាងរំលោភ ដែនអធិបតេយ្យរបស់កម្ពុជានោះឡើយ សូម្បីដីមួយចំអាម។ ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះធ្វើឡើងនៅក្នុងពិធីប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងប្រកាសសមាសភាពក្រុមបណ្ឌិត…

គ.ជ.ប នឹងប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នៅពាក់កណ្ដាលខែនេះ​

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសេចក្ដីជូនដំណឹងផ្លូវការមួយ អំពីការប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧។ តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧នេះ ក្រៅពីការផ្សព្វផ្សាយខាងលើ គ.ជ.ប នឹងផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន។ កិច្ចប្រជុំនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ ក្រោមអធិបតី

រដ្ឋមន្ត្រី ម៉ម ប៊ុនហេង៖​ ស្ត្រីផ្សព្វផ្សាយនិងលក់បារីនៅកម្ពុជា បានកាត់បន្ថយ ក្រោយមានការព្រមានពីក្រសួង

FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបញ្ជាក់ថា សព្វថ្ងៃអ្នកលក់បារីនៅតាមហាងមួយចំនួន​ ជាពិសេសនោះនៅតាមហាងកាហ្វេ ដោយមានស្ត្រីៗជាអ្នកលក់ ត្រូវបានកាត់បន្ថយបានយ៉ាងច្រើន ដោយសារតែទទួលជាព្រមានពីក្រសួងសុខាភិបាល ទៅដល់ក្រុមហ៊ុនមួយចំនួន ដែលផ្សព្វផ្សាយពាណិជ្ជកម្មបារី និងក្រុមហ៊ុនផលិតបារីផងដែរ។ រដ្ឋមន្ត្រីប្រកាសបែបនេះ នៅក្នុងកិច្ចប្រជុំបេសកកម្មរួមគ្នា របស់ក្រុមការងារអន្តរជាតិស្ថាប័ន នៃអង្គការសហប្រជាជាតិ ស្តីពី «ការបង្ការ និងទប់ស្កាត់ជំងឺមិនឆ្លងមកកាន់ប្រទេសកម្ពុជា» នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នៅសណ្ឋាគារ Sunway ។ លោក ម៉ម ប៊ុនហេង បានបញ្ជាក់យ៉ាងច្បាស់ថា «អ្នកដែលហ៊ុចបារីឲ្យគេជក់នេះ យើងខ្ញុំតែងតែហាមឃាត់ ធ្វើការព្រមានថែមទាំងព្រមានទៅម្ចាស់ក្រុមហ៊ុន ហើយពីមុនយើងឃើញមាន ប៉ុន្តែឥឡូវត្រូវបានកាត់បន្ថយច្រើនហើយ»។ លោករដ្ឋមន្ត្រីបន្ថែមថា ក្រសួងសុខាភិបាលមានច្បាប់ត្រឹមត្រូវ ក្នុងការផាកពិន័យលើក្រុមហ៊ុនណា ដែលនៅតែអនុវត្តន៍នូវទង្វើបែបនេះ ដោយធ្វើការប្រើប្រាស់នារី ទៅលក់ឲ្យអ្នកទិញនៅតាមហាងមួយចំនួន ជាពិសេសនោះ គឺនៅតាមហាងកាហ្វេមួយចំនួន នៅតាមទីសារធារណៈ ហើយច្បាប់ទាំងអស់នេះ ក្រសួងកំពុងទេអនុវត្តសព្វថ្ងៃផងដែរ។ សូមបញ្ជាក់ថា បើតាមរបាយការណ៍ ធ្លាប់បានចេញផ្សាយ របស់អង្គការសុខភាពពិភពលោកបង្ហាញថា នៅទូទាំងពិភពលោក មានមនុស្ស៦លាននាក់ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺ ដែលទាក់ទងនឹងថ្នាំជក់។…