រដ្ឋមន្ត្រីក្រសួងអប់រំ អះអាងថា មណ្ឌលប្រឡងបាក់ឌុបនៅទូទាំងប្រទេសដំណើរការធម្មតា គ្មានការរំខានដោយជំនន់ទឹកភ្លៀងនោះឡើយ

FN ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអះអាងប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះថា មណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស គឺដំណើរការធម្មតា មិនមានការរំខាន ដោយសារជំនន់ទឹកភ្លៀងនោះទេ បើទោះបីជានៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខេត្តមួយចំនួន មានភ្លៀងធ្លាក់ច្រើនក៏ដោយ។ ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបញ្ជាក់ថា លោកនឹងអញ្ជើញជាអធិបតីភាព បើកហិបវិញ្ញាសាប្រឡង នៅវិទ្យាល័យព្រះស៉ីសុវត្ថិ។ សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយមភូមិ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល០២​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២១-២២ ខែ​សីហា ឆ្នាំ​២០១៧ មាន​បេក្ខជន​សរុប​ចំនួន ១០១,៤១០ នាក់ (ស្រី៥០,០៤៩ នាក់) ដោយ​ចែក​ចេញ​​ជា​១៧៨ មណ្ឌល​សំណេរ ត្រូវ​ជា ៤,០៩៣បន្ទប់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យា​សាស្ត្រ​សង្គម៕

ប្រសាសន៍សំខាន់ៗ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ/ការិនី និយោជក មកពី ៩៣ រោងចក្រ

ហ្វេសប៊ុកសម្តេចតេជោនាយករដ្ឋមន្រ្តី ៖ នៅព្រឹកថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយកម្មករ កម្មការិនី ចំនួន ៤,២៧០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ កម្មករ កម្មការិនី ដែលបានមកជួប សម្តេចតេជោ នៅព្រឹកនេះមានដូចជាប្រធានរដ្ឋបាល ប្រធានផ្នែក និងមេក្រុម ជំនួយការ មកពីរោងចក្រ ចំនួន ៩៣ ផ្សេងគ្នា។ សម្តេចតេជោ បានកំណត់យករៀងរាល់ថ្ងៃអាទិត្យដើម្បីជួបសំណោះសំណាល សួរសុខទុក្ខ កម្មករ កម្មការិនី ហើយនៅរៀងរាល់ ថ្ងៃ ពុធ សម្តេចនឹងអញ្ជើញចុះសួរសុខទុក្ខ កម្មករ កម្មការិនីតាមបណ្តារោងចក្រ សហគ្រាសនានា។ គោលបំណងនៃការជួបជុំនេះ គឺដើម្បីស្វែងយល់ពីសុខទុក្ខ លក្ខខណ្ឌការងារ ទំនាក់ទំនងរវាងកម្មករ និយោជិតជាមួយនិយោជក និងសំណូមពរនានា ដើម្បីសម្រួលឲ្យកម្មករ និយោជិត កាន់តែមានលក្ខខណ្ឌការងារល្អ និងមានផលិតភាពការងារប្រសើរជាងមុន។ សម្តេចតេជោ បានរំលឹកដល់ភាពខ្ទេចខ្ទាំ…

រដ្ឋមន្ដ្រីក្រសួងអប់រំ៖ យើង​នឹង​ពិនិត្យ​ចំណុចខ្លាំង និង​ខ្សោយ​របស់​ម៉ាឡេស៊ី ដើម្បី​​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម ឆ្នាំ២០២៣

FN ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជានៅថ្ងៃសៅរ៍ ទី១៩ ខែសីហា ដែលចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី នៅសណ្ឋគារសាន់វេភូត្រា នាទីក្រុងកូឡាឡាំពួរផ្ទាល់តែម្ដង។ ថ្លែងក្នុងឱកាសនោះលោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា «ការចូលរួមប្រកួតកីឡា SEA Games ឆ្នាំ២០១៧នេះ ថ្នាក់ដឹកនាំគ្រប់កម្រិតត្រូវធ្វើការត្រួតពិនិត្យពីចំណុចខ្លាំង និងចំណុចខ្សោរបស់ម្ចាស់ផ្ទះ ដើម្បីជាគំរូសម្រាប់ត្រៀមធ្វើម្ចាស់ផ្ទះវិញម្ដង នៅឆ្នាំ២០២៣ខាងមុខ។ លោករដ្ឋមន្ដ្រីបន្ដថា ក្រោយចូលរួមប៉ុន្មានថ្ងៃមកនេះ កម្ពុជាបានរកឃើញនូវកង្វះខាតធំមួយ ដែលកម្ពុជាត្រូវដោះស្រាយមុនស៊ីហ្គេម ឆ្នាំ២០២៣ មកដល់ គឺការរៀបចំនូវផ្នែកវេជ្ជសាស្រ្ដកីឡា និងមជ្ឈមណ្ឌលវាស់ស្ទង់ កម្រិតសមត្ថភាពអត្តពលិកជាដើមដែលបច្ចុប្បន្ននៅខ្វះខាតនៅឡើយ»។ ជាមួយគ្នានោះលោក ថោង ខុន ក៏បានស្នើឲ្យគ្រូបង្វឹក និងអត្តពលិកត្រូវមានការយោគយល់ ចំពោះម្ចាស់ផ្ទះម៉ាឡេស៊ី ដោយកុំបង្ហោះ Facebook ប្រសិនបើពួកគេមើលឃើញពីភាពអសកម្មណាមួយ របស់ម្ចាស់ផ្ទះ។ យ៉ាងណាមិញកម្ពុជា…