ជប៉ុនសន្យាបន្តជួយ គ.ជ.ប សម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ និងការបោះឆ្នោត តំណាងរាស្រ្ដ ឆ្នាំ២០១៨

FN ៖ រដ្ឋាភិបាលជប៉ុន នៅតែបន្តកិច្ចសហការជួយដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់ការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខ។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានលើកឡើងនាឱកាសលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប និងលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ទទួលជួបជាមួយលោក ម៉ាសាតូ អូតាកា អគ្គនាយករងនៃការិយាល័យ គោលនយោបាយបរទេសជប៉ុន និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុក កិច្ចការអង្គការសហប្រជាជាតិ នាទីស្ដីការ គ.ជ.ប។ លោកប្រធាន ស៊ិក ប៊ុនហុក បានបញ្ជាក់ថា មកពេលនេះ គ.ជ.ប បានទទួលយកអ្នកជំនាញការ JICA របស់ជប៉ុនចំនួន ៤នាក់ហើយ ដែលកំពុងបម្រើការងារនៅទីស្ដីការ គ.ជ.ប ផ្ទាល់។ លោកបន្តថា បន្ទាប់ពីធ្វើកំណែទម្រង់ការបោះឆ្នោត ភាគីជប៉ុនបានចូលមកជួយ គ.ជ.ប ម្ដងទៀត ដោយផ្ដល់ទាំងអ្នកជំនាញការ ថវិកា និងសម្ភារចុះឈ្មោះបោះឆ្នោត នៅនាយកដ្ឋានគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត និងបញ្ជីបោះឆ្នោត ជួយអប់រំអ្នកបោះឆ្នោត រួមទាំងការផ្ដល់អនុសាសន៍មួយចំនួន…

ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក៖ ពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៤លាននាក់

FN ៖ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រតិទិន នៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ និងការផ្សព្វផ្សាយពីស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧នេះ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានចំនួន ១,៤១២,១៤៩នាក់ទៀត។ ក្នុងកិច្ចប្រជុំនោះ លោកប្រធាន គ.ជ.ប បានឲ្យដឹងថា ស្ថិតិរបស់ប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាសរុបមានចំនួន ១៥,៨៨៣,២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ពោលគឺគ្រប់អាយុបោះឆ្នោតតំណាងរាស្រ្ត ឆ្នាំ២០១៨ (គិតដល់ថ្ងៃបោះឆ្នោត) មានចំនួន ៩,៧៨៨,២៣៩នាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់។ លោកថ្លែងបន្តយ៉ាងដូច្នេះថា «អ្នកដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី បានន័យថា ទើបគ្រប់អាយុ និងមិនទាន់បានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ មានចំនួន ១,៤១២,១៤៩នាក់»។ បើតាម គ.ជ.ប ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត គឺជាការ៖ *…

ព្រឹកនេះ គ.ជ.ប ផ្សព្វផ្សាយពីប្រតិទិននៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧នេះ កំពុងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី ប្រតិទិននៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ និងការផ្សព្វផ្សាយពីស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប។ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០១៧៕