ប្រមុខការទូតកម្ពុជា ពន្យល់ដល់មន្ដ្រីជាន់ខ្ពស់សហភាពអឺរ៉ុប ពីការវិវត្តសភាពការណ៍បច្ចុប្បន្ន ធ្វើឡើងដើម្បីពង្រឹងនីតិរដ្ឋ និងអះអាងថា អត់បក្សសង្គ្រោះជាតិ ក៏កម្ពុជាមានបក្សនយោបាយច្រើនទៀត

FN ៖ ប្រមុខការទូតកម្ពុជា លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានថ្លែងពន្យល់ដល់មន្ដ្រីជាន់ខ្ពស់សហភាពអឺរ៉ុប ពីការវិវត្តនៃសភាពការណ៍បច្ចុប្បន្នថា ធ្វើឡើងដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជាតែប៉ុណ្ណោះ មិនមែនដូចការបកស្រាយរបស់មតិមួយចំនួន ដែលថា វាជាបញ្ហាដែលកើតឡើង ដោយហេតុផលនយោបាយនោះឡើយ។ ការថ្លែងពន្យល់យ៉ាងច្បាស់ៗ ជុំវិញការវិវត្តថ្មីនៃសភាពការណ៍នៅកម្ពុជានេះ បានធ្វើឡើងក្នុងឱកាសដែល លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្ដរជាតិ ជួបពិភាក្សាការងារជាមួយលោក Gunnar Wiegand មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប ដែលអមដោយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនៅភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅទីស្តីការក្រសួងការបរទេសកម្ពុជា។ ថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មាន ក្រោយបញ្ចប់ជំនួបពិភាក្សាការងារនេះ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងកិច្ចជួបពិភាក្សានោះ លោក Gunnar Wiegand មន្រ្តីជាន់ខ្ពស់សហភាពអឺរ៉ុប បានលើកឡើង អំពីការព្រួយបារម្មរបស់អ៊ីរ៉ុប ចំពោះសភាពការណ៍បច្ចុប្បន្ននៅកម្ពុជា ហើយបានគួសបញ្ជាក់ ពីបំណងរបស់អ៊ីរ៉ុបចង់ឃើញ ការប្រកាន់ភ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា។…

កាណាដាផ្តល់ជំនួយជាង១៣ម៉ឺនដុល្លារ ដើម្បីសម្រួលបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពបោសសំអាតមីន និងជួយពលរដ្ឋរងគ្រោះដោយសារមីន

FN ៖ រដ្ឋាភិបាលកាណាដា បានសម្រេចផ្តល់ជំនួយនូវទឹកប្រាក់ចំនួនជាង១៣ម៉ឺនដុល្លារ ដើម្បីជួយសម្រួលបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់សកម្មភាពបោសសំអាតមីន និងជួយជនក្រីក្ររងគ្រោះដោយសារគ្រាប់មីន។ ការផ្តល់ជំនួយរបស់កាណាដាដល់កម្ពុជានេះ ធ្វើឡើងក្នុងរវាងលោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី២ និងជាអគ្គលេខាធិការអាជ្ញាធរមីន ជាមួយលោកស្រី ALLISION STEWART តំណាងស្ថានទូតកាណាដា ប្រចាំនៅប្រទេសកម្ពុជា នាពេលថ្មីៗនេះ។ ថ្លែងក្នុងជំនួបនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ថវិកាមួយចំនួនធំនៃជំនួយ នឹងត្រូវផ្តល់ឲ្យទៅប្រតិបត្តការជាតិ របស់ CMAC ដើម្បីបោសសម្អាតដី ដែលមានមីន និសំណល់ជាតិផ្ទុះសល់ពីសង្រ្គាមជូនប្រជាជនក្រីក្រ ហើយជំនួយមួយចំនួនទៀត នឹងជួយដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះល់ពីសង្គ្រាមនៅកម្ពុជា។ លោកបន្ថែមថា គម្រោងសកម្មភាពសម្រាប់ប្រើប្រាស់ជំនួយនេះ ត្រូវបានឯកភាពរួចហើយ ដើម្បីយកទៅអនុវត្តជាប្រយោជន៍របស់ប្រជាជនកម្ពជា។ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានអាជ្ញាធរមីន លោកទេសរដ្ឋមន្ត្រី លី ធុជ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសកាណាដា ដែលបានគាំទ្រដល់វិស័យបោសសម្អាតមីននៅកម្ពុជា នាពេលកន្លងមក និងបច្ចុប្បន្ននេះ។ ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា «នេះជាជំហានថ្មីមួយទៀត…