ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែររស់នៅអឺរ៉ុប

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និស្សិត ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រតាមបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប ដើម្បីសម្តែងការនឹករលឹក ក៏ដូចជាបង្ហាញការវិវឌ្ឍន៍នានាពាក់ព័ន្ធសង្គមជាតិ។ ជំនួបសំណេះសំណាលនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែធ្នូ (ម៉ោងនៅព្រុចសែល) ត្រូវនឹងម៉ោងប្រមាណ១០យប់ (ម៉ោងនៅកម្ពុជា)។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ថ្លែងសំណេះសំណាលប្រមាណជាង២៖៣០នាទី, ខាងក្រោមខ្លឹមសារសំខាន់របស់សម្តេច៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាមួយប្រជាពលរដ្ឋនៅអឺរ៉ុប មិនមែនជារឿងចៃដន្យ តែជាការៀបចំដោយមានការស្ម័គ្រចិត្ត និងព្រមព្រៀង ដើម្បីជួបគ្នា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាសានៃដេញដូរ ឬជួល ដើម្បីជំនួបជាមួយសម្តេច គួរតែត្រូវបានបញ្ចប់។ ពាក្យនេះ គឺជាការបំពានលើសិទ្ធិសេរីភាពនៃសតិសម្បជញ្ញៈ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការហួសចិត្តចំពោះអ្នករស់នៅប្រទេសប្រជាធិបតេយ្យ តែប្រើពាក្យទិញជួល ឬកៀបសង្កត់ សម្រាប់ការជួបជុំរវាងសម្តេច និងពលរដ្ឋខ្មែរនៅអឺរ៉ុប។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ដឹងថា តើនៅថ្ងៃទី១៤…

សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅទ្វីបអឺរ៉ុប

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្តេច ព្រះតេជព្រះគុណ ព្រះសង្ឃគ្រ​ប់ព្រះអង្គ ជាទីសក្ការៈ,បងប្អូនជនរួមជាតិដែលបានអញ្ជើញមកដល់ទីនេះ, (១) មកចូលរួមដោយមិនមានអ្នកគាបសង្កត់, អ្នកចូលរួមជាមួយបក្សប្រជាជនជាអាយ៉ងជាយួន, ចង់អោយអ្នកប្រកូកប្រកាសបាតុកម្មចេញមុខដឹកនាំបាតុកម្ម, ស្រែគណបក្សប្រជាជនធំ ពូជច្រើន ធារច្រើន, ទៅដល់ណាក៏នៅតែជាខ្មែរ … ឈាមខាប់ជាងទឹក នេះមិនមែនជាការគាប់ជួនទេ ប៉ុន្តែគឺជាការរៀបចំ ហើយដែលមានការព្រមព្រៀងគ្នា រវាងអ្នកដែលត្រូវមក គឺខ្ញុំត្រូវមកពីភ្នំពេញ ប៉ុន្តែក៏បងប្អូនស្ម័គ្រស្មោះមកកាន់ទីនេះ ដោយបំណងប្រាថ្នាចង់ជួប​គ្នា។ នៅក្នុងទីនេះ មានបងប្អូនមួយចំនួនបានជួបខ្ញុំ កាលពីខែ ​ឧសភា នៅ Zurich ពេលដែលខ្ញុំទៅចូលរួមនៅវេទិកាសេដ្ឋកិច្ចពិភពលោកនៅ ដាវ៉ូស។ ឥឡូវវត្តមានសាជាថ្មីម្តងទៀត ក៏មានបងប្អូនមួយចំនួនដែលខ្លះបានជួបនិងមួយចំនួនគឺទើបនឹងបានជួប។ មុននឹងខ្ញុំព្រះករុណាខ្ញុំ មុននឹងចូលទៅដល់អ្វីដែលខ្ញុំព្រះករុណាខ្ញុំ ចង់និយាយ ខ្ញុំព្រះករុណាខ្ញុំ ចង់រកចៅ ២ នាក់ ឬក៏ថាក្មួយ ២ នាក់។ ទីមួយ និស្សិតនៅស្វីសនេះ (ចាក់វីដេអូដែលនិស្សិតនិយាយ) ឯណា? ក្មួយមួយណា? អរគុណ។ ទី ២ គឺក្មួយម្នាក់ដែលជាសិស្សនៅ នៅប៊ុលហ្ការី (ចាក់វីដេអូដែលនិស្សិតនិយាយ) នៅណា? មើលស្គាល់ខ្លួនឯងទេ?…

សុន្ទរកថានិងសេចក្តីដកស្រង់សង្កថា សម្តេចតេជោ ហ៊ុន សែន បើកបុណ្យសមុទ្រ លើកទី ៩ ជុំទី ៣

[សុន្ទរកថា] សម្ដេច ឯកឧត្តម លោកជំទាវ! ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំពិតជាមានសេចក្តីសោមនស្សដោយបានចូលរួមជាមួយ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ក្នុងឱកាសបើកពិធីបុណ្យសមុទ្រ ក្រោមប្រធានបទ “ឆ្នេរនៃសន្តិភាព ឆ្នេរនៃក្ដីសង្ឃឹម” ដ៏មហោឡារិកនារាត្រីនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំក៏សូមវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាការអន្តរក្រសួង ក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តព្រះសីហនុ និងវិស័យឯកជន ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យសមុទ្រ លើកទី ៩ បន្ទាប់ពីខកខានរយៈពេល ៣ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ដូចបានគូសបញ្ជាក់ក្នុងរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបប្រមាណ ២ លាននាក់ សម្រាប់ឆ្នាំ ២០២២ នេះ ក្នុងក្ដីសង្ឃឹមថា ចំនួនភ្ញៀវអន្តរជាតិ អាចនឹងត្រឡប់ទៅរកស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ចំនួន…