សម្តេចតេជោ ហ៊ុន សែន៖ ចាប់ពីខែកញ្ញាតទៅ តម្លៃប្រើប្រាស់ទឹក នៅតាមបន្ទប់ជួលរបស់កម្មករ នឹងធ្លាក់នៅត្រឹម៨០០រៀល ក្នុង១ម៉ែត្រគូប

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ តទៅ តម្លៃប្រើប្រាស់ទឹកសម្រាប់កម្មករ នៅតាមបន្ទប់ជួល នឹងធ្លាក់នៅសល់ត្រឹម៨០០រៀល ប៉ុណ្ណោះ ក្នុងមួយម៉ែត្រគូប ដែលតម្លៃនេះ នឹងធ្វើឱ្យកម្មករបានចំណេញ៤០០រៀលបន្ថែមទៀតពីតម្លៃចាស់១២០០រៀល។ ការអះអាងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីជួបសំណេះសំណាលជាមួយ តំណាងកម្មករប្រមាណជាង៤ពាន់នាក់ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧នេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «កន្លងទៅយើងបានប្រឹង ក្នុងការតភ្ជាប់អគ្គិសនី ដែលមុននេះក្មួយៗត្រូវបានម្ចាស់ផ្ទះយកលើសការកំណត់។ រដ្ឋលក់ថ្លៃភ្លើងឱ្យការប្រើប្រាស់ត្រឹម៥០គីឡូវ៉ាត់ម៉ោងចុះក្រោម យកតម្លៃតែ៤៥០រៀលទេ ក៏ប៉ុន្តែម្ចាស់ផ្ទះបានយកពីក្មួយៗរហូតដល់១ពាន់ ឬ១៥០០រៀល ប៉ុន្តែឥឡូវយើងបានតភ្លើងទៅហើយ។ ចំណែកឯទឹកវិញ គឺយើងបានតភ្ជាប់ទាំងខេត្តកណ្តាលទាំងភ្នំពេញ ចំនួន៥១១៩ផ្ទះ ស្មើនឹង១២០៧៨៧បន្ទប់»។ សម្តេចបានបន្តថា «ពីមុននោះ គឺគេយកប្រាក់ច្រើន ក្រោយមករដ្ឋាករទឹកភ្នំពេញ បានលក់ទៅឱ្យម្ចាស់ផ្ទះ ក្នុងមួយម៉ែត្រគូប ស្មើនឹង១០៣០រៀល ហើយអនុញ្ញាតឱ្យកម្មករ ១២០០រៀល ក្នុងមួយម៉ែត្រគូប។…

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធពន្លឿនប្រាក់សោធននិវត្តន៍សម្រាប់កម្មករ និយោជិត

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃសុក្រនេះ បានណែនាំឱ្យ ក្រសួងការងារ បណ្តុះបណ្តាលវិជា្ជជីវៈ និងក្រសួងពាក់ព័ន្ធផ្សេងទៀត ត្រូវរៀបចំឱ្យបានចាប់រហ័សនូវប្រាក់សោធននិវត្តន៍សម្រាប់កម្មករ និយោជិតកម្ពុជា ឱ្យបានទូលំទូលាយ ដែលអាចគ្រប់ដណ្តប់លើវិស័យ។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧​នេះ ដោយពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៣។ តាមរយៈសេចក្តីប្រកាសលទ្ធផលនៃកិច្ចប្រជុំនេះ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ សម្តចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងការងារ បណ្តុះបណ្តាលវិជា្ជជីវៈ និងក្រសួងពាក់ព័ន្ធ រៀបចំឱ្យបានចាប់រហ័សនូវប្រាក់សោធននិវត្តន៍ សម្រាប់កម្មករ និយោជិតកម្ពុជា ឱ្យបានទូលំទូលាយ ដែលអាចគ្រប់ដណ្តប់លើវិស័យដទៃទៀត និងបន្តជំរុញ​ការតបណ្តាញទឹក ភ្លើងតាមខ្នងផ្ទះជួលដល់កម្មករស្នាកនៅ។ សូមបញ្ជាក់ថា ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិត កាលពីថ្ងៃអាទិត្យសប្តាហ៍មុន សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្មករ និយោជិតទាំងអស់នៅក្នុងប្រទេសកម្ពុជាគ្រប់វិស័យ នឹងទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្រ្តីរាជការទូទៅដែរ ចាប់ពីឆ្នាំ២០១៩តទៅ។ ជាមួយគ្នានេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់…

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត សម្របសម្រួលជាមួយម្ចាស់ផ្ទះជួលកុំឱ្យដំឡើងថ្លៃ ខណៈប្រាក់ឈ្នួលកើនឡើង នៅឆ្នាំក្រោយ

FN ៖ ជាថ្មីម្តងហើយ ម្ដងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃសុក្រនេះ បានណែនាំឱ្យអាជ្ញាធរគ្រប់រាជធានី-ខេត្ត ចុះសម្របសម្រួលជាមួយម្ចាស់ផ្ទះ ឫម្ចាស់បន្ទប់ជួល ដើម្បីធ្វើយ៉ាងណាកុំឲ្យចេះតែដំឡើងថ្លៃ ស្របពេលដែលប្រាក់ឈ្នួលអប្បបរមារបស់ កម្មករ និយោជិត នឹងបន្តកើនឡើង នៅដើមឆ្នាំក្រោយនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧នេះ។ តាមរយៈសេចក្តីប្រកាសរបស់គណៈរដ្ឋមន្រ្តី បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យ អាជ្ញាធររាជធានី-ខេត្ត នៅទូទាំងប្រទេស ត្រូវសហការពិភាក្សាជាមួយម្ចាស់ផ្ទះ ឫបន្ទប់ជួល ដើម្បីកុំឲ្យតំឡើងថ្លៃឈ្នួលយ៉ាងតិចរយៈពេល២ឆ្នាំនេះ ក្នុងពេលដែលប្រាក់ឈ្នួលកម្មករត្រូវបានតំឡើង»។ ជាការកត់សំគាល់ ជារៀងរាល់ឆ្នាំ រាល់ពេលដែលប្រាក់ឈ្នួលកម្មករ និយោជិត ត្រូវបានដំឡើង មានសេចក្តីរាយការណ៍ពីកម្មករមកថា ម្ចាស់ផ្ទះជួល របស់ពួកគេ ក៏បានដំឡើងថ្លៃ​ឈ្នួលផ្ទះរាល់ពេលផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា កាលពីឆ្នាំ២០១៥ កន្លងទៅ រាជរដ្ឋាភិបាលបានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការជួលផ្ទះ(ច្បាប់ស្តីពី ភតិសន្យាពិសេស) ដើម្បីការពារ ផលប្រយោជន៍សម្រាប់អ្នកជួល និងម្ចាស់ផ្ទះ។ ច្បាប់ថ្មីនេះបានកំណត់ថា ម្ចាស់ផ្ទះជួលផ្ទះទៅឱ្យកម្មករ…