ក្រសួងឧស្សាហកម្ម ចេញសេចក្ដីសម្រេច នៃការកែសម្រួល និងបំពេញបន្ថែមការកំណត់ថ្លៃលក់ទឹកស្អាតជូនកម្មករ-កម្មការិនី សិស្ស និស្សិត ដែលមានតម្លៃត្រឹម៧០០រៀល ក្នុងមួយម៉ែត្រគូប

FN ៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចេញសេចក្ដីសម្រេចផ្លូវការ ស្ដីពីការកែសម្រូល និងបំពេញបន្ថែមការកំណត់ ថ្លៃលក់ទឹក ដែលផលិត និងផ្គត់ផ្គង់ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ នេះបើតាមសេចក្ដីសម្រេចរបស់រដ្ឋមន្រ្តីស្តីទី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក សាត សាមី ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។ នៅក្នុងសេចក្តីសម្រេចនេះ ក្រសួងឧស្សហកម្ម បានបញ្ជាក់ថា ទឹកសម្រាប់លក់ជូនដល់ម្ចាស់ផ្ទះ ឬម្ចាស់អគារដែលមានបន្ទប់ជួលឲ្យកម្មករ កម្មការិនី និងសិស្ស និស្សិត ស្នាក់នៅដោយគិតក្នុងតម្លៃ ៧០០រៀល ក្នុងមួយម៉ែត្រគូប ហើយម្ចាស់ផ្ទះ ឬម្ចាស់អគារ ត្រូវលក់ទឹកស្អាតនេះ ក្នុងតម្លៃ៨០០រៀល។

ក្រុមហ៊ុន៣០០ នឹងមកបង្ហាញផលិតផលភាពច្នៃប្រឌិត ផ្នែកសំណង់អន្ដរជាតិធំបំផុតនៅកម្ពុជា

FN ៖ ពិព័រណ៍ខេមបៀល (Cambuild17) ជាពិព័រណ៍ពាណិជ្ជកម្មខ្នាតអន្តរជាតិធំជាងគេនៅក្នុងតំបន់ ផ្នែកស្ថាបត្យកម្ម វិស្វកម្មសំណង់ស៊ីវិល ការរចនាប្លង់អគារ ការកែច្នៃសំណង់អគារ ការសាងសង់អគារពាណិជ្ជកម្ម ការគ្រប់គ្រង់ប្រព័ន្ធទឹកស្អាត ប្រព័ន្ធសុវត្ថិភាពអគ្គីភ័យ ប្រព័ន្ធថាមពលអគ្គិសនី ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងពិព័រណ៍វិស័យអចលនទ្រព្យ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៧ នាសហសាលពិព័រណ៍កោះពេជ្រ។ ក្នុងសន្និសិទ្ធសារព័ត៌មានមួយនាថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០១៧ នេះ លោក Andrew Siow នាយកប្រត្តិបត្តិក្រុមហ៊ុន AMB Tarsus Events Group បានឲ្យដឹងថា ពិព័រណ៍នេះនឹងនាំមកនូវការច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យាចុងក្រោយបំផុតនិងមានការចូលរួមតាំងពិព័រណ៍ជាង៣០០ក្រុមហ៊ុន តំណាងឱ្យ ២៣ប្រទេសរួមមាន ចិន តៃវ៉ាន់ ថៃម៉ាឡេស៊ី វៀតណាម អ៉ីតាលី និងសិង្ហបុរី។ ពិព័រណ៍នេះ មានការគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រុមប្រឹក្សាភិបាលស្ថាបត្យករកម្ពុជា និងក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ…

គ.ជ.ប អំពាវនាវឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស រួសរាន់មកចុះឈ្មោះឲ្យបានគ្រប់គ្នា

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុបោះឆ្នោត ហើយកំពុងបំពេញបេសកកម្ម បម្រើការងារ ឬសិក្សានៅក្រៅប្រទេស មេត្តារួសរាន់ត្រឡប់មកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ដើម្បីទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខ។ នេះបើតាមសេចក្ដីអំពាវនាវរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ។ ការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ ដែលនឹងចាប់ផ្ដើមឡើងពីថ្ងៃទី០១ ខែកញ្ញា ស្អែកនេះ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខ។ ទន្ទឹមនឹងនោះ ក៏ជាការធ្វើបច្ចុប្បន្នភាពលើបញ្ជីបោះឆ្នោត កាលពីឆ្នាំ២០១៦ ផងដែរ។ ការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានតែនៅការិយាល័យបោះឆ្នោតដែលតាំងនៅក្នុងសាលាឃុំ-សង្កាត់នីមួយៗ និងនៅតាមភូមិមួយចំនួនតែប៉ុណ្ណោះ ពោលគឺគ្មាននៅកន្លែងណាផ្សេងឡើយ ដូចជា ស្ថានទូតកម្ពុជាប្រចាំនៅបរទេស ឬនៅតាមព្រំដែនជាដើម។ គ.ជ.ប បានបញ្ជាក់ថា ការមានឈ្មោះក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ ពិតជាមានសារៈសំខាន់ណាស់ គឺដើម្បីបានចុះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា…