ក្រសួងការងារដាក់កំហឹតឲ្យម្ចាស់រោងចក្រ ដែលប្រើបុគ្គលិកបរទេស សម្រាប់ឆ្នាំ២០១៨ ត្រូវដាក់សំណើរមកក្រសួង ឲ្យបានមុនថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៧

FN ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ឲ្យម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងឡាយដែលត្រូវការប្រើប្រាស់ហត្ថពលកម្មបរទេស សម្រាប់ឆ្នាំ២០១៨ ត្រូវរៀបចំសំណើស្ដីពី ការប្រើប្រាស់ហត្ថពលកម្មបរទេស មកក្រសួងការងារផ្ទាល់ តាមរយៈគេហទំព័រ www.fwcms.mltv.gov.kh ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រសួងការងារបានបន្តថា ចំពោះម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងឡាយណាដែលប្រើប្រាស់ហត្ថពលកម្មបរទេស និងជនបរទេស ដែលប្រកបមុខរបរណាមួយនៅកម្ពុជា ត្រូវបំពេញបែបបទធ្វើបណ្ណការងារ និងសៀវភៅការងារ និងពន្យារសុពលភាពបណ្ណការងារ និងសៀវភៅការងារបរទេស ឆ្នាំ២០១៨ តាមរយៈគេហទំព័រ www.fwcms.mltv.gov.kh ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨។ ក្រសួងបានសង្កត់ធ្ងន់ថា ប្រសិនបើម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថានទាំងឡាយណា និងជនបរទេសដែលប្រកបមុខរបរណាមួយ ដែលមិនបានអនុវត្តត្រឹមត្រូវតាមសេចក្ដីជូនដំណឹងនេះ ក្រសួងនឹងចាត់វិធានការអនុវត្តការផាកពិន័យតាមទោសប្បញ្ញត្តិ ដែលមានចែងជាធរមានក្នុងជំពូកទី១៦ នៃច្បាប់ស្ដីពីការងារ៕

គ.ជ.ប បន្តអំពាវនាវដល់ភាគីពាក់ព័ន្ធ រួមសហការធ្វើឲ្យការចុះឈ្មោះបោះឆ្នោតថ្មី និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ដំណើរការរលូនទៅមុខ!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវយ៉ាងទទូចដល់អាជ្ញាធរ គណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ សង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធនានា បន្តសហការជាមួយគ្នាឲ្យបានជិតស្និទ្ធ ដើម្បីឲ្យដំណើរការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ប្រព្រឹត្តទៅដោយរលូនទៅមុខ និងទទួលបានជោគជ័យបន្ថែមទៀត។ ការអំពាវនាវនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី នីតិវិធីឈ្មោះបោះឆ្នោត និងការបញ្ជូនទិន្នន័យមក គ.ជ.ប នៅទីស្នាក់ការ គ.ជ.ប ក្រោមអធិបតីភាពលោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប ហើយក៏ស្របពេលដែលការិយាល័យចុះឈ្មោះបោះឆ្នោត កំពុងបើកទ្វារទទួលចុះឈ្មោះប្រជាពលរដ្ឋនៅតាមសាលាឃុំ-សង្កាត់ ទាំង១,៦៤៦ និងភូមិមួយចំនួននៅទូទាំងប្រទេសផងដែរ ពោល គឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងកិច្ចប្រជុំខាងលើ លោក គួយ ប៊ុនរឿន បានបញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោតថ្មី ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែល៖ ១៖ គ្រប់អាយុបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ពោលគឺអាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។ ២៖ អ្នកគ្រប់អាយុយូរហើយ តែមិនទាន់បានចុះឈ្មោះបោះឆ្នោតនឹងគេ កាលពីឆ្នាំ២០១៦…

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប្រជុំផ្សព្វផ្សាយស្ដីពីនីតិវិធីឈ្មោះបោះឆ្នោត និងការបញ្ជូនទិន្នន័យ

PPR៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នៅវេលាម៉ោង១០និង០០ព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី នីតិវិធីឈ្មោះបោះឆ្នោត និងការបញ្ជូនទិន្នន័យ ក្រោមអធិបតីភាពលោកគួយ ប៊ុនរឿន អនុប្រធាន គ.ជ.បនិងតំណាងគណបក្សនយោបាយអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ សារព័ត៌មាន។ លោកគួយ ប៊ុនរឿន អនុប្រធាន គ.ជ.បបានមានប្រសាសន៍ថាចាប់ពីថ្ងៃទី០១ ខែកញ្ញា នេះ រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងដាក់ពង្រាយមន្រ្តីចុះឈ្មោះបោះឆ្នោតរបស់ខ្លួន រង់ចាំចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៧ និងធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមការិយាល័យបោះឆ្នោតគ្រប់ឃុំ-សង្កាត់ទាំងអស់ នៅទូទាំង២៥រាជធានី-ខេត្ត។ លោកបន្តថា ការចុះឈ្មោះបោះឆ្នោតថ្មី ធ្វើឡើងសម្រាប់តែប្រជាពលរដ្ឋណាដែលមាន៖ ១៖ គ្រប់អាយុបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា ពោលគឺអាយុ១៨ឆ្នាំ (គិតដល់ថ្ងៃបោះឆ្នោត)។ ២៖ អ្នកគ្រប់អាយុយូរហើយ តែមិនទាន់បានចុះឈ្មោះបោះឆ្នោតនឹងគេ កាលពីឆ្នាំ២០១៦ កន្លងទៅ។ ៣៖ អ្នកដែលចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ រួចហើយ តែបានផ្លាស់ប្ដូរទីលំនៅ ឬទីសំណាក់ទៅឃុំ-សង្កាត់ផ្សេង។ ប្រសិនបើអ្នកមានទីលំនៅច្រើនជាងមួយកន្លែង អ្នកត្រូវជ្រើសរើសយក…