ក្រសួងការបរទេសកម្ពុជា ចេញបំភ្លឺ៖ ករណីនាវាដឹកអាវុធគ្រាប់រ៉ុកកែត ជាង៣ម៉ឺនដើមនៅប្រទេសអេហ្ស៊ីប បំពាក់ទង់ជាតិកម្ពុជា គឺជាការប្រើប្រាស់ខុសច្បាប់ និងអាចដាក់ទោសតាមច្បាប់ និងបទបញ្ញត្តិអន្តរជាតិ

FN ៖ បន្ទាប់ពីមានការ​ចេញផ្សាយដោយសារព័ត៌មាន Washington Post របស់​សហរដ្ឋអាមេរិក ​នៅរសៀល​ថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧ថា នាវាដ៏​អាថ៌កំបាំង​មួយ​បានធ្វើដំណើរឆ្ពោះទៅកាន់​ព្រែកជីក​ស៊ុយអេ ហើយវាមានឈ្មោះថា ជី ស៊ុន (Jie Shun) ដោយមានដោតទង់ជាតិ​នៃប្រទេសកម្ពុជា ព្រមទាំងដឹកអាវុធជាប្រភេទកាំភ្លើងបាញ់គ្រាប់រ៉ុបកែតជាង៣០,០០០ដើម, ដោយនៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧នេះ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីបំភ្លឺមួយដោយបញ្ជាក់ថា នាវាទាំងឡាយណា ដែលអះអាងថា ស្ថិតក្រោមទង់ជាតិកម្ពុជាក្រោយចុងខែសីហា ឆ្នាំ២០១៦ គឺជាត្រូវបានចាត់ទុកថាខុសច្បាប់ និងអាចត្រូវបានដាក់ទោសដោយច្បាប់ និងបទបញ្ញត្តិអន្តរជាតិ។ នៅក្នុងសេចក្តីបំភ្លឺ ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃច័ន្ទនេះបានបញ្ជាក់ថា តាមរយៈកំណត់ទូត ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ បានជូនដំណឹងដល់ស្ថានទូតនៃសាធារណៈរដ្ឋកូរ៉េនៅភ្នំពេញថា នាវាចំនួន៣គ្រឿង របស់ក្រុមហ៊ុនកូរ៉េខាងជើងមួយ បំពាក់ទង់ជាតិកម្ពុជា ត្រូវបានលុបចេញពីបញ្ជីដោយ ISROC ស្របតាមកថខណ្ឌទី១៩ នៃសេចក្តីសម្រេចលេខ ២២៧០ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្រសួងការបរទេសកម្ពុជា សូមបញ្ជាក់ថា…

ព្រឹកនេះកម្ពុជា ចុះហត្ថលេខាទទួលជំនួយជប៉ុន ៣៥លានដុល្លារសម្រាប់សងសង់ស្ពាន និងផ្លូវ នៅតំបន់រងគ្រោះដោយទឹកជំនន់

FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលជំនួយឥតសំណងប្រមាណ ៣៥លានដុល្លារអាមេរិក ពីរាជរដ្ឋាភិបាលជប៉ុន សម្រាប់សាងសង់ស្ពាន និងផ្លូវនៅតំបន់រងគ្រោះដោយសារទឹកជំនន់ក្នុងខេត្តក្រចេះ និងព្រៃវែង។ ពិធីចុះហត្ថលេខាទទួល និងផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះ រវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និង លោក រីណូអ៊ុជី ហ៊ីដេហ៊ីសា ​ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ តាមរយៈជំនួយខាងលើនេះ ស្ពានចំនួន៥ នៅលើផ្លូវជាតិលេខ៧៣ ក្នុងខេត្តក្រចេះ និងស្ពានចំនួន ២ទៀត​ នៅលើផ្លូវជាតិលេខ១១ នៅក្នុងខេត្តព្រៃវែង នឹងត្រូវបានសាងសង់សម្រាប់ ជំនួសស្ពានកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូននៅតាមបណ្ដោយផ្លូវជាតិទាំងពីរនេះ។ ទាំងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកឯកអគ្គរាជទូតជប៉ុន សុទ្ធតែមានសុទិដ្ឋិនិយមថា ជំនួយនេះនឹងជួយជួយបង្កើនសមត្ថភាពនៃការដឹកជញ្ជូន កាត់បន្ថយពេលវេលា និងលុយកាក់ធ្វើដំណើរ និងដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ងាយរងគ្រោះដោយទឹកជំនន់។ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់ជំនួយជាបន្តបន្ទាប់ដល់ប្រទេសកម្ពុជា។ ប្រមុខការទូតកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះ «ជំនួយដែលបានផ្តល់តាមរយៈការចុះហត្ថលេខានៅថ្ងៃនេះ និងជំនួយជាច្រើនដែលបានរដ្ឋាភិបាល…

រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ ចុះពិនិត្យព្យាបាលជំងឺជូនកម្មករ-កម្មការីនីជិត៤ពាន់នាក់ នៅរោងចក្រដេស្បែកជើង ប៉ុនទូសហ្វតវើល ខេត្តតាកែវ

FN​ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបា​ល លោក​ ម៉ម ប៊ុនហេង នៅព្រឹកថ្ងៃ​ទី០​៣ ខែ​តុលា ឆ្នាំ​២០១៧នេះ បានចុះដឹកនាំក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលខេត្តតាកែវ មកព្យាបាលជូនដល់បងប្អូនកម្មករ កម្មការីនី ប្រមាណ៣​,៥​០០នាក់ នៅរោងចក្រស្បែកជើង «ប៉ុនទូសហ្វតវើល» ដែលស្ថិតនៅក្នុងឃុំកំភេម ស្រុកត្រាំកក់​។ ​ថ្លែងនៅចំពោះមុខបងប្អូនកម្មករ-កម្មការីនីទាំងអស់ លោក​រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការចុះមកពិនិត្យព្យាបាលជូនបងប្អូនកម្មករទាំងអស់នៅថ្ងៃនេះ គឺជាការឆ្លើយតបទៅនិង​ការជម្រុញរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលសម្ដេចបានឲ្យក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែបង្កើនយកចិត្តទុកដាក់ ជួយព្យាបាលជំងឺដល់បងប្អូនកម្មករ ដោយយកក្រុមគ្រូពេទ្យ មកពិនិត្យព្យាបាល​ដល់រោងចក្រផ្ទាល់តែម្ដង ហើយការព្យាបាលនេះ គឺមិនគិតកម្រៃនោះទេ ម្យ៉ាងទៀតវាជាការជួយដល់កម្មករ មិនបាច់ចំណាយពេលវេលាទៅព្យាបាលនៅមន្ទីរពេទ្យ ដែលនៅឆ្ងាយពីផ្ទះ។ នៅក្នុងឱកាសនោះលោករដ្ឋមន្រ្តី ក៏បានលើកឡើង ប្រាប់កម្មករពីការយកចិត្តទុកដាក់ ចំពោះបងប្អូនកម្មករពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ដែលថ្មីៗនេះ សម្ដេចបានប្រកាស់ស្ដីពីការផ្ដល់សារៈប្រយោជន៍ជាច្រើន ដល់បងប្អូនកម្មករ ដូចជាការតម្លើងប្រាក់ខែ បញ្ចុះតម្លៃទឹក ភ្លើង ជិះរថយន្តក្រុងដោយមិនប្រាក់ ការគាំពាសុខភាព និងការទទួលបានប្រាក់សោធននិវត្តន៍ ដូចមន្រ្តីរាជការនៅពេលឆាប់ខាងមុខនេះ ជាពិសេសកម្មការិនីនេះ ដែលឆ្លងទន្លេ​បានឈប់សម្រាកចំនួន៣ខែ…