សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី ៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម»

សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីការងារនៃប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ និងអន្តរជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដោយបានចូល រួមក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី ៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMVT កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» ដែលប្រារព្វឡើងយ៉ាងឧឡារិកនាពេលនេះ ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ] កាលពីមុននេះ យើងនិយាយត្រឹមតែពាក្យថា CLMV ប៉ុន្តែឥឡូវនេះ យើងមិនអាចបោះបង់ចោលមិត្តថៃ ដែលនៅក្នុងក្របខណ្ឌ ACMECS ជាមួយគ្នាផង មហាអនុតំបន់ជាមួយគ្នាផង ភូមិសាស្រ្តជាប់ជាមួយគ្នាផង។ ឥឡូវហ្នឹងឡើងដល់ CLMTV មិនមែនបានសេចក្តីថាចូលក្រោយបានជា T នៅក្រោយទេ ព្រោះធម្មតាវៀតណាម V នៅក្រោយគេ កាលណាតែប្រជុំគឺវៀតណាមតែងតែអានសុន្ទរកថាក្រោយគេ ព្រោះអាហ្នឹងលំដាប់អក្សរយ៉ាងម៉េច។ ប៉ុន្តែ នៅក្នុងចំណោមហ្នឹង កម្ពុជា(ដើមគេ)។ ក្នុងអាស៊ាន ប្រ៊ុយណេ គាត់មានអាទិភាពអក្សរ B ដល់កម្ពុជាបន្តមក C ដូច្នេះ លំដាប់ទី ២ នៅក្នុងចំណោមអាស៊ាន។ [ចប់សេចក្តីអធិប្បាយ] ខ្ញុំសូមស្វាគមន៍ ​និងថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រីការងារ នៃប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ឯកឧត្តម…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មានរវាង សម្តេចតេជោ និងលោកជំទាវ សេក្ខ ហាស៊ីណា (Sheikh Hasina) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតបង់ក្លាដេស

ថ្ងៃនេះ ជាព្រឹ​ត្តិការណ៍ប្រវត្តិសាស្រ្តមួយទៀត ក្នុងទំនាក់ទំនងកម្ពុជាជាមួយនឹងបង់ក្លាដេស។ កាលពី ១៦ ឆ្នាំមុន គឺនៅឆ្នាំ ២០០១ លោកជំទាវបានមកទស្សនកិច្ចលើកទី ១ ថ្ងៃនេះ ជាទស្សនកិច្ចលើកទី ២ របស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា។ កាលឆ្នាំ ២០១៤ ខ្ញុំមានឱកាសទស្សនកិច្ចផ្លូវការនៅសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតបង់ក្លាដេស ជាជោគជ័យមួយទៀតនៃចំណងទាក់ទងរវាងប្រទេសទាំង ២។ ថ្ងៃនេះ ដូច ដែល​អស់លោកអ្នកបានឃើញហើយថា ឯកសារជាច្រើនត្រូវបានចុះហត្ថលេខា ជាមួយនឹងសេចក្តីថ្លែងការណ៍រួម ដែលចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងទំនាក់ទំនងរវាងប្រទេសទាំង ២។ ប្រទេសទាំង ២ ក៏បានឯកភាពគ្នាជ្រើសរើសផ្លូវនៅឯទីក្រុងភ្នំពេញ និងនៅទីក្រុងដាកា ដើម្បីដាក់ព្រះនាមរបស់ព្រះបិតាជាតិរបស់កម្ពុជា និងបិតាជាតិរបស់បង់ក្លាដេស ដែលនេះជានិមិត្តរូបនៃសាមគ្គីភាពរវាងប្រទេសទាំង ២។ ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការអរគុណចំពោះលោកជំទាវ ដែលខ្ញុំហៅថា ជាបងស្រី នូវការគាំទ្រទាំងឡាយដែលបង់ក្លាដេសបានផ្តល់ ចំពោះប្រជាជនកម្ពុជារយៈពេលកន្លងទៅ។ តាមរយៈទំនាក់ទំនងរវាងប្រទេស និងប្រទេស និងទំនាក់ទំនងភាពស្និទ្ធស្នាលរវាងលោកជំទាវ និងខ្ញុំ វាក៏បានរួមចំណែកទៅដល់ការបង្កើននូវទំនាក់ទំនងនេះ។ នៅក្នុងកិច្ចពិភាក្សារបស់យើង គឺពោរពេញទៅដោយលទ្ធផល ដែលនេះខ្ញុំចាត់ទុកថា ជាផ្នែកដ៏សំខាន់ដែលយើងបន្តរួមដំណើរជាមួយគ្នា ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍។ កម្ពុជាបានផ្តល់នូវការគាំទ្រភ្លាមៗ ជាមួយនឹងសំណូមពររបស់បង់ក្លាដេស នៅក្នុងការរៀបចំបង្កើតឲ្យក្លាយទៅជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន ហើយកម្ពុជានឹងបន្តធ្វើការជាមួយដៃគូអាស៊ាន…

ពិធីប្រកាសផ្សព្វផ្សាយរបាយការណ៍ជាតិ នៃលទ្ធផលចុងក្រោយជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០១៣

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីតំណាងប្រទេស និងស្ថាប័នដៃគូអភិវឌ្ឍ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ជាទីមេត្រី!