គ.ជ.ប ចេញផ្សាយប្រតិទិនថ្មី នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ក្រោយរាជរដ្ឋាភិបាលសម្រេចលើកថ្ងៃបោះឆ្នោតដល់ថ្ងៃទី២៥ ខែកុម្ភៈ!

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញផ្សាយនៅ ប្រតិទិនថ្មី នៃការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ ក្រោយរាជរដ្ឋាភិបាល សម្រេចលើកថ្ងៃបោះឆ្នោតពីថ្ងៃទី១៤ ខែមករា ទៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨វិញ។ សូមជម្រាបថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចដោយកែសម្រួលកាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨វិញ៕

សម្ដេចតេជោ ហ៊ុន សែន ឧបត្ថម្ភ ១ម៉ឺនដុល្លារដល់ ស៊ន សៀវម៉ី សម្រាប់ព្យាបាលជង្គង់

FN​ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចចំនួន ១ម៉ឺនដុល្លារ ដល់វីរកីឡាការិនី ស៊ន សៀវម៉ី ដើម្បីយកទៅព្យាបាលជង្គង់ ដែលត្រូវវះកាត់នៅសាធារណរដ្ឋកូរ៉េនាពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់លោក ស៊ន អេលីត បងប្រុសបង្កើតរបស់ម្ចាស់មេដាយមាសកីឡាស៊ី និងស៊ីហ្គេមខាងលើ។ លោក ស៊ន អេលីត បានសរសេរសារថ្លែងអំណរគុណសម្ដេចទាំងទ្វេរ នាព្រលប់ថ្ងៃទី២៧ ខែតុលានេះថា «ក្នុងនាមខ្ញុំបាទជាបងប្រុសបង្កើតកីឡាការិនី ស៊ន សៀវម៉ី សូមគោរពថ្លែងអំណរគុណ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ឋបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខកីឡាករ កីឡាការិនីគ្រប់រូប។ ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពដឹងគុណសម្តេចទាំងទ្វេរ ដោយស្មោះដោយបានឧបត្ថមទឹកប្រាក់ចំនួន ១០,០០០ដុល្លារដល់ការព្យាបាលជង្គង់របស់កីឡាការិនី ស៊ន សៀវម៉ី»។ សូមបញ្ជាក់ថា កាលពីម្សិលមិញសារព័ត៌មាន Fresh News ទើបបានផ្សាយព័ត៌មាន អំពីការត្អូញត្អែររបស់បងប្រុសកីឡាការិនី ស៊ន សៀវម៉ី…

សម្តេចតេជោ ហ៊ុន សែន ប្រកាសការពារអធិបតេយ្យភាពកម្ពុជា ដោយមិនខ្លាចទណ្ឌកម្មពីបរទេស

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា អធិបតេយ្យភាពកម្ពុជា គឺជាអាទិភាព​ ដែលត្រូវតែការពារឲ្យបានទោះតម្លៃណាក៏ដោយ បើទោះបីជាមានការគំរាមដាក់ទណ្ឌកម្មពីបរទេសក៏ដោយនោះ។ សម្តេចតេជោ ថ្លែងបញ្ជាក់ដូច្នេះនៅក្នុងកិច្ច ប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានដកស្រង់ប្រសាសន៍សម្តេចតេជោ មកបញ្ជាក់ថា «សម្តេចតេជោ គ្មានទ្រព្យសម្បត្តិណាទុកនៅក្រៅប្រទេសទេ គឺមានតែថវិកាកសាងសាលារៀន កសាងជាតិតែប៉ុណ្ណោះ។ ការចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកមិនប៉ះពាល់ដល់អារម្មណ៏របស់សម្តេចនោះទេ សម្តេចគ្មានពេលធ្វើដំណើរទៅសហរដ្ឋអាមេរិកទាល់តែសោះ ក៏ប៉ុន្តែមន្ត្រីណាមួយប៉ះពាល់ជារឿងដាច់ដោយឡែកតែប៉ុណ្ណោះ»។ សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ផងដែរថា គ្មានអ្វីអាចបង្វែរទិសដៅនៃការបេ្តជ្ញាការពារកម្ពុជា មិនអោយវិលត្រលប់ទៅកាន់អតីតកាល នៃសោកដនាកម្មកម្ពុជា ដែលបំផ្លាញដោយបរទេសនោះទេ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំនាវាកម្ពុជា ក៏បានបង្ហាញជំហររឹងមាំក្នុងកិច្ចការការពារ និងថែរក្សា សន្តិភាព សន្តិសុខជាតិ និងវិបុលភាព សម្រាប់ប្រជាជាតិខ្មែរទាំងអស់ ទោះជាតម្លៃណាក៏ដោយ គឺមិនអនុញ្ញាតឲ្យកម្ពុជាវិលត្រឡប់ទៅកាន់សភាពការអាក្រក់ដូចឆ្នាំ១៩៧០ ដែលបំផ្លាញអនាគតកម្ពុជាជាច្រើនទសវត្សរ៍នោះឡើយ៕