FN ៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសលទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងប្រកាសសម្រេចស្តីពីការកំណត់បែងចែកអាសនៈសម្រាប់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតតាមមណ្ឌលភូមិភាគ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងសេចក្តីប្រកាសលទ្ធផលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានអសនៈសរុបទាំង៥៨តែម្តង។ ក្នុងនោះភូមិភាគ១៖ ទទួល ៦អសនៈ, ភូមិភាគទី២៖ ទទួល ៨អសនៈ, ភូមិភាគទី៣៖ ទទួល ៥អសនៈ, ភូមិភាគទី៤៖ ទទួល ១០អសនៈ, ភូមិភាគទី៥៖ ទទួល ៧អសនៈ, ភូមិភាគទី៦៖ ទទួល ៧អសនៈ, ភូមិភាគទី៧៖ ទទួល ៩អសនៈ និងភូមិភាគទី៨៖ ទទួល ៦អសនៈ។