គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និង គ.ជ.ប ចេញសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខ ការពារការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

FN ៖ សម្តេចក្រឡាហោម ស ខេង ប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ និងលោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារ សន្តិសុខបោះឆ្នោត ការពារការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោះ ឆ្នាំ២០១៧ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០១៨៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត ជាង១ម៉ឺននាក់ នៅក្នុងខណ្ឌសែនសុខ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ត្រូវនឹងថ្ងៃ៤កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប១៣,៥៦៥នាក់ មកពីរោងចក្រចំនួន ២៥ស្ថិតក្នុងតំបន់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ជំនួបសំណេះសំណាលនៅព្រឹកថ្ងៃនេះ គឺជាជំនួបសំណេះសំណាលលើកទី ១៩ហើយ ចាប់តាំងពីខែកញ្ញាមក។ មានកម្មករ និយោជិតសរុបប្រមាណជា ២០ម៉ឺននាក់ មកពីរោងចក្រជិត ៦០០រោងចក្រ ដែលសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលដោយផ្ទាល់។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាគ្មានវិបត្តិនយោបាយនោះទេ មានតែអ្នកនយោបាយដែលមានវិបត្តិ ហើយកម្ពុជា ក៏គ្មានអ្នកទោសនយោបាយដែរ គឺមានតែអ្នកនយោបាយដែលជាប់ទោសព្រហ្មទណ្ឌ។ សម្តេចតេជោ បន្តថ្លែងថា ប្រទេសកម្ពុជាមិនអាចធ្វើជា ចំណាប់ខ្មាំងរបស់នរណាម្នាក់បានឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃទី០២…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ/ការិនី និយោជិត នៅតំបន់ភ្នំពេញថ្មី

សុំម្ចាស់រោងចក្រ អោយកម្មករបានសម្រាកមួយល្ងាច ក្រោយការជួបជុំ ដំបូង សូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះក្មួយៗ កម្មករ/ការិនី ម្ចាស់រោងចក្រ ក៏ដូចជាសម្ដេច ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញចូលរួមនៅថ្ងៃនេះ! បើទោះបីថា មកដល់ពេលនេះ ខ្ញុំមិនទាន់បានទទួលនូវចម្លើយពីសំណាក់ម្ចាស់រោងចក្រ។ ហើយអម្បាញ់​មិញ តាមរយៈលោកតំណាង ស្នើសុំអោយសួរយោបល់របស់ម្ចាស់រោងចក្រដទៃទៀត ក៏ប៉ុន្តែខ្ញុំគិតថា​ គួរ តែត្រូវដោះស្រាយបញ្ហានេះ។ ម្សិលមិញ ខ្ញុំបានមកទស្សនកិច្ចនៅរោងចក្រ Gin Sovann Fashion នៅ ក្បែរនេះ ហើយខ្ញុំក៏បានសុំម្ចាស់រោងចក្រ អោយកម្មករបានសម្រាកមួយល្ងាច។ កាលពីថ្ងៃមុន ទៅតំបន់ ខ្សាច់កណ្ដាល នៅក្រុមហ៊ុន 7NG នៅតំបន់ឧស្សាហកម្ម​ 7NG ក៏បានស្នើសុំអោយកម្មករយើងបានឈប់ សម្រាកក្នុងមួយល្ងាច។ ខ្ញុំចង់សួរយោបល់ចំពោះម្ចាស់រោងចក្រដែលមានវត្តមាននៅទីនេះ តើខ្ញុំអាចសុំ បានទេនូវការផ្ដល់អោយកម្មកររោងចក្រនេះ បន្ទាប់ពីការជួបគ្នានេះទៅ បានសម្រាកមួយល្ងាចហ្នឹង។ បាន ឬមិនបាន? បាន! អញ្ចឹង អរគុណណាស់។ នេះមិនមែនជាសិទ្ធិដែលយើងត្រូវទទួលទេ ក៏ប៉ុន្តែវាជាចិត្ត សប្បុរសរបស់ថៅកែរោងចក្រ តាមសំណូមពររបស់ពូ ព្រោះថា ក្មួយៗយប់មិញនេះ ប្រហែលត្រូវក្រោកពី…