FN ៖ នៅរសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាទបូកសរុបការងារចាស់ និងលើកទិសដៅសម្រាប់ការងារថ្មី តាំងពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨មកម្ល៉េះ។ នៅក្នុងសន្និបាតរយៈពេល៣ថ្ងៃនេះ ការងារលើវិស័យអប់រំ និងកីឡាជាច្រើនត្រូវបានលើកយកមកជជែកពិភាក្សា ដើម្បីធ្វើឲ្យវិស័យអប់រំ យុវជន និងកីឡា មានភាពកាន់តែល្អប្រសើរ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា វឌ្ឍនភាពនៃវិស័យអប់រំនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែង និង កិច្ចសហការយ៉ាងជិតសិទ្ធរបស់ថ្នាក់ដឹកនាំ និងមន្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំយុវជន និងកីឡា សាស្ត្រាចារ្យ គ្រូបង្រៀន មាតាបិតា សិស្ស-និស្សិត សហគមន៍ និងឤជ្ញាធរដែនដីនៅទូទាំងប្រទេស ដែលតែងតែយកចិត្តទុកដាក់រួមចំណែកអភិវឌ្ឍវិស័យអប់រំ និង ការកសាងធនធានមនុស្សប្រកបដោយស្មារតីទទួលខុសត្រូវតាម- តួនាទី និងភារកិច្ចរៀងៗខួន។
* សម្តេចនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រទាំងសម្ភារ ថវិកា បច្ចេកទេសលើការជួយរៀបចំផែនការសកម្មភាព និងការជួយជ្រោមជ្រែងកុងការអនុវត្តន៍សកម្មភាពការងារកុងវិស័យអប់រំយុវជន និងកីឡានាពេលកន្លងមក។
* សម្តេចប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា វឌ្ឍនភាពនៃវិស័យអប់រំនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ដល់ការរីកលូតលាស់ នៃសង្គម និងសេដ្ឋកិច្ចកមុជា។ ក្នុងនោះកម្ពុជាត្រូវបានទទួលស្គាល់ជាប្រទេស ដែលមានការអភិវឌ្ឍន៍ឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងផ្នែកសេដ្ឋកិច្ច ញណិជ្ជកម្ម និងសេវាកម្ម។
* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាកំពុង ស្ថិតលើផ្លូវដ៏ត្រឹមត្រូវលើការងារអភិវឌ្ឍ ដែលធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនឡើងជាលំដាប់លើគ្រប់វិស័យ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយក្នុងនោះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យម ប្រមាណ ៧,៧% ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ ហើយកំណើននេះ កំពុងមានសន្ទុះប្រកបដោយចិរភាពជាមួយការបែងចែកផ្លែផ្កានៃកំណើននេះកាន់តែមានសមធម៌។
* សម្តេចតេជោប្រមុខដឹកនាំកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាបានអភិវឌ្ឍខួនតាំងពីមានអ្នកចេះដឹងកុងចំនួនតិចតួចបំផុតនៅដើមទសវត្សរ៍ឆ្នាំ១៩៨០ ដែលជាដំណាកាល អនុវត្តកម្មវិធី «អ្នកចេះច្រើនបង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកអត់ចេះ» រហូតឈានដល់បង្កើតបានជាប្រព័ន្ធ ដែលមានស្តង់ដារនៅគ្រប់កម្រិតនៃការអប់រំបណុះ បណ្តាល។ ការណ៍នេះសបញ្ជាក់ឱ្យឃើញថា វិស័យអប់រំពិតជាមានការវិវឌ្ឍគួរឱ្យកត់សម្គាល់ ដែលនេះគឺជា ប្រវតិសាស្ត្រនៃការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ការអប់រំកម្រិតចំណេះដឹងទូទៅនៅក្នុងកម្រិតបឋមសិក្សា និងមធ្យមសិក្សាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការអភិវឌ្ឍន៍ប្រកប ដោយចិរភាព។ ការអប់រំកម្រិតនេះ ជួយពង្រឹងសិស្សានុសិស្ស ឱ្យមានការទទួលខុសត្រូវ មានសីលធម៌ និងឤកប្បកិរិយាថ្លៃថ្នូរ ដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ មានមហិច្ឆតាក្នុងការសិក្សា ផ្តល់នូវ ចំណេះដឹងទូទៅយ៉ាងទូលំទូលាយ និងការអភិវឌ្ឍន៍វិជ្ជាជីវៈក្នុង វិស័យផេង្សៗជាច្រើនទៀត ដែលជាមូលដ្ឋានដ៏សំខាន់បំផុតសម្រាប់ ឈោងទៅចាប់យកការបណុះបណ្តាលនៅកុងកម្រិតខ្ពស់តទៅទៀត។
* សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងផងដែរថា ការអប់រំកម្រិតឧត្តមសិក្សាមានតួនាទីគន្លឹះនៅក្នុងការអភិវឌ្ឍន៍ជំនាញ និងមូលធនមនុស្ស ។ កិច្ចការទាំងអស់នេះ គឺជាកូនសោគនឹះ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រលើកសួយសមត្ថភាព កម្រិតជំនាញយុវជនកម្ពុជាឱ្យឆ្លើយតបទៅនឹងនិន្នាការវិវឌ្ឍន៍ នៃវិស័យបច្ចេកវិទ្យា កម្លាំងនៃការប្រកួតប្រជែងកុងទីផ្សារពលកម្ម និងជួយសិស្ស-និស្សិតឲ្យទទួលបានជោគជ័យនៅក្នុងជីវិត។
* សម្តេចតេជោ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តគិតគូរវិភាជថវិកាបន្ថែមប្រចាំឆ្នាំនៅកុងវិស័យអប់រំ ការផ្តល់ឤទិភាពជ្រើសរើស និងបណុះបណ្តាលគ្រូបង្រៀនជាឤទិភាពចម្បង ដើម្បីបំពេញបន្ថែមដល់ការងារពង្រាយគ្រូ និងជំនួសគ្រូដែលត្រូវ ចូលនិវត្តន៍ គាំទ្រការធើវិក្រឹតការគ្រូបង្រៀន ការកែលម្អកម្មវិធីសិក្សា គាំទ្រការងារអធិការកិច្ច ដើម្បីពង្រឹងសមត្ថភាពគ្រប់គ្រង គុណភាព សិក្សា និងគុណភាពប្រឡង។
* សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលនឹងបន្តគិតគូរអំពីការដំឡើងបៀវត្សរ៍ជូនគ្រូបង្រៀន និងបុគ្គលិកសិក្សា ជំរុញការកៀរគរ ធនធានមកពីគ្រប់មជ្ឈដ្ឋាន និងកៀរគរវិស័យឯកជន ដើម្បីវិនិយោគ កុងវិស័យអប់រំ នងិបណុះបណ្តាលវិជ្ជាជីវៈឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ ធានាសិរភាពទីផ្សារការងារ ការលើកកម្ពស់ ផលិតភាព និងជីវភាពរស់នៅរបស់ប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកឲ្យយកចិត្តទុកដាក់គាំទ្រការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ឧស្សាហកម្ម ការបំញក់ជំនាញ ស្តេម-STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ចាប់ពីកម្រិតបឋមសិក្សា ព្រមទាំងគាំទ្រការផ្តល់ឤហារូបករណ៍ និងបង្កលក្ខណៈងាយស្រួលដល់យុវជនឆ្នើមៗឲ្យទទួលបាន ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមគ្រប់រូបភាពទាំងរដ្ឋ និង ឯកជន។ ជាងនេះទៅទៀត ត្រូវបន្តការយកចិត្តទុកដាក់លើការពង្រីកចំនួន សាលារៀនជំនាន់ថ្មីនៅគ្រប់កម្រិត និងការសាងសង់អគារសិក្សាថ្មី ព្រមទាំងជួសជុលអគារ សិក្សាទ្រុឌទ្រោម សាងសង់បន្ទប់ពិសោធន៍វិទ្យាសាស្រ បណ្ណាល័យ និងបន្ទប់កុំព្យូទ័រជាដើម។
* សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញឲ្យបង្កើនប្រសិទ្ធភាពប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបតិការ ដោយត្រូវរៀបចំសកម្មភាពឲ្យឆ្លើយតបទៅនឹងឤទិភាព នៃការអភិវឌ្ឍន៍ជាតិ ផ្សារភ្ជាប់ការអប់រំទៅនឹងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌សន្តិភាព ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ផ្សារភ្ជាប់នឹងការប្រយុទ្ធប្រឆាំងអំពើហិង្សា ការទប់ស្កាត់ ការរីករាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ ការលុបបំបាត់ ការប្រើប្រាស់គ្រឿងញៀន ការជួញដូរស្ត្រី និងការលុបបំបាត់ រាល់ទម្រង់នៃការរើងអើងគ្រប់ប្រភេទក្នុងសង្គម។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអប់រំ គឺជាកិច្ចការឤទិភាពរបស់ជាតិ ដែលត្រូវធ្វើជាប្រចាំ និងត្រូវបន្តធ្វើមិនឈប់ឈរពីជំនាន់មួយទៅជំនាន់មួយទៀត។