អភិបាលរាជធានីភ្នំពេញ លើកឡើងពីសមិទ្ធផលសំខាន់ៗ លើគ្រប់វិស័យដែលសម្រេចបានក្នុងឆ្នាំ២០១៧, មកដល់ពេលនេះ ប្រជាជននៅភ្នំពេញកើនដល់១,៧លាននាក់

FN ៖ ក្នុងឱកាសប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៧ ឈានចូលឆ្នាំ២០១៨ នៅរមណីយដ្ឋានវត្តភ្នំ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រប់មន្ទីរជំនាញ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធនានា នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលពុះពារសម្រេចបានសមិទ្ធផល លើគ្រប់វិស័យនៅក្នុងឆ្នាំចាស់ឆ្នាំ២០១៧ ធ្វើឲ្យរាជធានីភ្នំពេញ មានរីកចំរើនយ៉ាងខ្លាំងលើគ្រប់វិស័យនាពេលបច្ចុប្បន្ន។ លោកអភិបាលរាជធានី បានថ្លែងថា សមិទ្ធផលនយោបាយ សង្គម និងសេដ្ឋកិច្ចដែលរាជធានីភ្នំពេញ សម្រេចបាននាឆ្នាំ២០១៧កន្លងមកនេះ ពិតជាបានមកដោយសារការប្តេជ្ញាចិត្ត ការចូលរួមយ៉ាងសកម្មពីសំណាក់អស់លោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញផងដែរ ដែលជាកម្លាំងសាមគ្គីដ៏រឹងមាំក្នុងការអភិវឌ្ឍជាតិ ពិសេសរាជធានីភ្នំពេញ។ លោកអភិបាលរាជធានីភ្នំពេញបានបន្តថា «ទោះបីជាការខិតខំសំរេចបាននូវសមិទ្ធផលធំៗជាច្រើន លើគ្រប់វិស័យក៏ដោយ ប៉ុន្តែក៏នូវមានចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ដែលអាជ្ញាធរត្រូវខិតខំដោះស្រាយបន្ថែមទៀត។ ជាមួយការកើនឡើងនូវតម្រូវការសង្គម នៃការកើនឡើងយ៉ាងឆាប់រហ័ស នូវលំហូរប្រជាពលរដ្ឋមកប្រកបមុខរបរ ធ្វើការងារ និងតាំងទីលំនៅ ក្នុងរាជធានីភ្នំពេញ បានធ្វើឲ្យការឆ្លើយតប ចំពោះការកើនឡើងយ៉ាងរហ័សនេះ នៅមានកម្រិត ដែលជាហេតុធ្វើឲ្យលេចឡើងនូវបញ្ហាប្រឈម និងចំណុចសេសសល់…

សម្តេចតេជោ ហ៊ុន សែន ផ្តល់កាដូថ្មី៣ទៀត សម្រាប់ឆ្នាំ២០១៨៖ មន្រ្តីសាធារណៈ, អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន នឹងទទួលបានការព្យាបាលដោយមិនគិតថ្លៃ ដូចកម្មករ កីឡាករ…

FN ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់កាដូថ្មី៣បន្ថែមទៀត សម្រាប់ឆ្នាំ២០១៨ ដោយកំណត់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មន្រ្តីសាធារណៈ, អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន នឹងទទួលបានការពិនិត្យ និងព្យាបាលដោយមិនគិតថ្លៃ ដូចកម្មករ, កីឡាករ, ប្រធានភូមិ អនុភូមិ និងក្រុមប្រឹក្សាឃុំ/សង្កាត់ផងដែរ។ លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ការដាក់បន្ថែមនូវ មន្រ្តីសាធារណៈ, អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន សម្រាប់ការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ ដោយមិនគិតថ្លៃនេះ នឹងជួយសម្រួលដល់ការចំណាយរបស់ពួកគាត់ ក៏ដូចជាកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ ក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧​នោះ បានបង្គាប់ឱ្យក្រសួង…

គ.ជ.ប ចេញលទ្ធផលផ្លូវការ នៃការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលទ្ធផលផ្លូវការ នៃការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨។ បើតាមលទ្ធផលនេះបានបង្ហាញថា បេក្ខជនឈរឈ្មោះបោះឆ្នោត ដែលមកពីគណបក្សចំនួន៤ សរុបចំនួន៣៧២នាក់ (ស្រី៤៩នាក់) ក្នុងនោះជាបេក្ខជនពេញសិទ្ធិចំនួន១៨៦នាក់ និងបេក្ខជនបម្រុង១៨៦នាក់៕