កម្ពុជា-តួកគី សន្យាជំរុញឲ្យមានការហោះហើរត្រង់ ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍

FN ៖ កម្ពុជា និងតួកគី បានសន្យារួមគ្នាជំរុញឲ្យមានការហោះហើរត្រង់រវាងប្រទេសទាំងពីរឲ្យបានឆាប់ ដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ ខណៈកិច្ចព្រមព្រៀងនៃការហោះហើរត្រង់រវាងប្រទេសទាំងពីរបានចុះហត្ថលេខារួចរាល់ហើយនោះ។ ការសន្យាបានធ្វើឡើងក្នុងឱកាសដែលលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អនុញ្ញាតឲ្យលោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា ចូលជួបជម្រាបលាក្នុងពេលដែលលោកត្រូវបញ្ចប់អាណត្តិការងារនៅកម្ពុជា។ ក្នុងជំនួបជម្រាបលា ដែលធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨នេះ ប្រមុខការទូតកម្ពុជា និងលោក Ilhan Kemal Tug បានពិភាក្សាលើការងារជាច្រើន ដែលសម្រេចបានក្នុងអាណត្តិរបស់លោក និងការងារមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលតួកគីត្រូវអនុវត្តន៍បន្ត។ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា ក្នុងជំនួបនោះលោក Ilhan Kemal Tug បានថ្លែងអំណរគុណលោក ប្រាក់ សុខុន និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងបានគាំទ្រ និងចូលរួមសហការល្អធ្វើឲ្យការបំពេញបេសកកម្មការទូតរបស់លោកនៅកម្ពុជា ទទួលបានជោគជ័យ។ ជំនួបនាព្រឹកមិញ ក៏បានពិភាក្សាផងដែរទៅលើការផ្លាស់ប្តូរទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោក Ilhan Kemal Tug…

រដ្ឋមន្ត្រីការងារ៖ កម្ពុជា-ចិន នឹងបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធអនឡាញនាពេលខាងមុខ

FN ៖ ក្រោយជំនួបពិភាក្សាជាមួយលោក ជាំង ហៅ ប្រធានក្រុមហ៊ុន Join Capital investment & Management Co.,Ltd លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ក្រសួងការងារកម្ពុជា នឹងសហការជាមួយក្រុមហ៊ុនចិនមួយនេះ បង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធអនឡាញលើមុខជំនាញជាច្រើន នាពេលខាងមុខ។ កិច្ចពិភាក្សាការងារនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ លើកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសថ្មីមួយ គឺការបណ្តុះបណ្តាលតាមរយៈប្រព័ន្ធអនឡាញ។ លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «តាមអ្វីដែលយើងពិភាក្សាគ្នា គឺតាមបទពិសោធន៍របស់សាធារណរដ្ឋប្រមានិតចិន គេបានទទួលជោគជ័យធំ ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមប្រព័ន្ធអនឡាញនេះ ដោយសារការបណ្តុះបណ្តាលបែបនេះ ប្រើប្រាស់ធនធានថវិកាតិចជាង ហើយអាចផ្តល់ឱកាសច្រើនដល់យុវជន និងយុវនារី ឬប្រជាពលរដ្ឋដែលពេញនិយម និងចូលចិត្តសិក្សា អីញ្ចឹងយើងបានព្រមព្រៀងគ្នា និងឯកភាពជាដៃគូគ្នារវាងក្រសួងការងារ និងក្រុមហ៊ុនចិននេះ»។ លោករដ្ឋមន្ត្រីបានបន្តថា កម្មវិធីបណ្តុះបណ្តាលតាមរយៈអនឡាញនេះ នឹងធ្វើការបណ្តុះបណ្តាលលើមុខជំនាញ បច្ចេកទេសវិជ្ជាជីវៈ ស្របតាមវិស័យដែលកម្ពុជាកំពុងត្រូវការ លើផ្នែកឧស្សាហកម្ម សេវាកម្ម ស្ថាបត្យកម្ម និងផ្នែកផ្សេងទៀត។…

ក្រសួងការងារ៖ ១៧ថ្ងៃនេះ រាជរដ្ឋាភិបាល ចំណាយថវិកាជាង៨១១.២លានរៀល ឧបត្ថម្ភដល់កម្មការិនីសម្រាលកូនសរុបចំនួន២០២៨នាក់

FN ៖ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងប្រាប់អង្គភាព Fresh News ឱ្យដឹងថា រយៈពេល១៧ថ្ងៃ នៃការដាក់ឲ្យអនុវត្តកម្មវិធីថ្មី របស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការបើកផ្តល់សាច់ប្រាក់ជូនកម្មការិនី ដែលសម្រាលកូននោះ បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ បានទទួលបញ្ជីកម្មការិនីសម្រាលកូនសរុបចំនួន ២០១០នាក់ និងបញ្ជីទារកសរុបចំនួន ២០២៨នាក់ និងបានបើកផ្តល់ថវិកាសរុបចំនួន ៨១១.២លានរៀល។ គិតចាប់ពីថ្ងៃទី១ មកដល់ថ្ងៃទី១៧ ខែមករា នេះមានកម្មការិនីដែលសម្រាលបានកូនភ្លោះ២ មានចំនួន១៨នាក់។ ការឧបត្ថម្ភនេះបានបង្ហាញពីការចាប់ផ្តើមអនុវត្តកម្មវិធីបើកផ្តល់ប្រាក់ឧ​បត្ថម្ភបន្ថែមដល់កម្មករនិយោជិតជាស្រ្តី ទាំងក្នុងនិងក្រៅប្រពន្ធពេលសម្រាលកូន។ សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសដាក់ចេញគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ឧបត្ដម្ភថវិកាដល់កម្មការិនី ឆ្លងទន្លេចំនួន៤០ម៉ឺនរៀល សម្រាប់អ្នកកើតបានកូនម្នាក់, ចំណែកអ្នកកើតបានកូនភ្លោះពីរនាក់ ទទួលបាន៨០ម៉ឺនរៀល និងសម្រាប់អ្នកកើតបានកូនភ្លោះបី ១,២០០,០០០រៀល ដែលគោលនយោបាយនេះ ចាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ តទៅ។ រាជរដ្ឋាភិបាល បានត្រៀមបម្រុង ចំណាយថវិកាប្រមាណ ១០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់ចំណាយប្រាក់…