កម្ពុជា-កូរ៉េខាងត្បូង ប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងទ្វេរភាគី លើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍

FN ៖ រដ្ឋាភិបាលកម្ពុជា និងកូរ៉េខាងត្បូង បានប្តេជ្ញាពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនងទ្វេរភាគី ជាពិសេសលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ការប្តេជ្ញាបន្ថែមនេះ បានធ្វើឡើង ក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក អូ ណាក់យ៉ុង (Oh Nak-young) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានអះអាងបន្ថែមទៀតប្រាប់ដល់អ្នកសារព័ត៌មាន នៅក្រោយជំនួបខាងលើថា នៅក្នុងជំនួបនេះ លោក អូ បានផ្តាំផ្ញើរការសួរសុខទុក្ខ ពីប្រធានាធិបតីកូរ៉េ ជូនសម្តេចតេជោ ហើយ​លោកបានមានប្រសាសន៍ថា លោកធ្លាប់បានធ្វើការក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០០៣ ហើយរហូតមកដល់ពេលនេះ លោកបានមើលឃើញប្រទេសកម្ពុជា មានការផ្លាស់ប្តូរយ៉ាងច្រើន ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដែលទាំងនោះសុទ្ធសឹង ជាការរីចម្រើនគួរអោយកត់សំគាល់ ស្របពេលដែលកម្ពុជា កំពុងមានសុខសន្តិភាព ស្ថេរភាពយ៉ាងពេញលេញ។…

លោក ស៊ុន ចាន់ថុល ពន្យល់អំពីរឿងរថយន្តដឹកទូកុងតឺន័រវែងដែលមហាជនកំពុងមានចម្ងល់ ហើយអះអាងថា មន្ត្រីជំនាញមិនល្ងង់ដល់ទៅកាត់ទូកុងតឺន័រដែលជាខ្នាតអន្តរជាតិនោះទេ

FN ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញមកអះអាងថា មន្ត្រីជំនាញរបស់លោក មិនបានកាត់ទូកុងតឺន័រនោះទេ ពោលគ្រាន់តែវាស់វែង និងគូស ដើម្បីកត់សម្គាល់ថា ពីការលើសរបស់ទូកុងតឺន័រតែប៉ុណ្ណោះ។ លោករដ្ឋមន្ត្រីអះអាងថា ទូកុងតឺន័រមិនលើសនោះទេ អ្វីដែលលើសគឺក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានយករថយន្តក្បាលវែងយកមកអូស ឬដឹកទូកុងតឺន័រទាំងនេះ ទើបធ្វើឲ្យមានការលើសប្រវែង ដែលខុសនឹងច្បាប់ចរាចរណ៍នៅកម្ពុជា តែបើប្រើក្បាលដឹក និងអូសខ្លីមិនមានបញ្ហាចោទនោះឡើយ។ ការចេញមកពន្យល់របស់លោករដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីមានការប្រតិកម្មពីក្រុមហ៊ុនដឹកជញ្ជូនមួយចំនួន បានកាត់ទូកុងតឹន័រ។ លោក ចាន់ថុល ថា មន្ត្រីរបស់ក្រសួងមិនល្ងង់ដល់ថ្នាក់កាត់ទូកុងតឺន័រនោះទេ បើកាត់ទូកុងតឺន័រមិនមានអ្វីធ្វើគន្លឹះទាក់ជាមួយតួរថយន្តសណ្តោងនោះឡើយ។ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ជាមួយអង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ យ៉ាងដូច្នេះថា «យើងមិនកាត់កុងតឺន័រទេ យើងបានវាស់ពីក្បាលខាងមុខ ទៅខាងក្រោយ ហើយក៏គូសគំនូសបញ្ជាក់ថា កុងតឺន័រហ្នឹងទាំងក្បាលទាំងអីទៅវាលើស១៦ម៉ែត្រ។ សូមជម្រាបថា ក្នុងច្បាប់យើងឲ្យ១៦ម៉ែត្រ ហើយខ្នាតអន្តរជាតិ ប្រទេសណា ដែលមានផ្លូវពីរគន្លង គឺគេឲ្យ ១៦ម៉ែត្រកន្លះ កុងតឺន័រ ៤៥នេះ…

ស៊ីម៉ាក់បន្ដរកឃើញទីតាំងអាវុធគីមីរបស់អាមេរិក ១២ទីតាំងថ្មីទៀត នៅក្នុងស្រុករមាសហែក ខេត្តស្វាយវៀង

FN​ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា មន្ដ្រីជំនាញរបស់ស៊ីម៉ាក់ បានស្រាវជ្រាវរកឃើញតំបន់ផលប៉ះពាល់ ដោយគ្រាប់បែកគីមីរបស់អាមេរិកចំនួន១២ទីតាំងថ្មីទៀត នៅក្នុងស្រុករមាសហែក ខេត្ដស្វាយវៀង។ លោក ហេង រតនា បានបញ្ជាក់ថា «ទីតាំងអាវុធគីមី១២កន្លែងថ្មីនេះ មាន១១ទីតាំងត្រូវបានរកឃើញ នៅឃុំត្រួស និង១ទីតាំងទៀត នៅឃុំគគីរ ស្រុករមាសហែក​ ខេត្តស្វាយវៀង»។ បើគិតថែមទាំង១២ទីតាំងថ្មីនេះ អាវុធគីមីរបស់អាមេរិកដែលទម្លាក់ ក្នុងសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ៧០ ដែលរកឃើញនៅឃុំគគីរ និងឃុំត្រួសនេះ មានរហូតដល់ជាង៤០ទីតាំងហើយ ដែលទីតាំងខ្លះស្ថិតនៅក្រោមផ្ទះរបស់ប្រជាពលរដ្ឋ និងខ្លះទៀតនៅក្នុងចំការដំណាំ។ ជាមួយនឹងការរកឃើញទីតាំងអាវុធគីមី យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ប្រជាពលរដ្ឋរងគ្រោះដោយសារ សារធាតុគីមី របស់អាវុធគីមី ក៏មានចំនួនច្រើនឡើងផងដែរ ដែលគិតមកដលពេលនេះ ប្រជាពលរដ្ឋជាង១០០នាក់ហើយ ត្រូវបញ្ជូនទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យ។ ភាគច្រើននៃប្រជាពលរដ្ឋទាំងអស់ គឺមានបញ្ហា ថប់ដង្ហើម និងរមាស់ កន្ទួលលើស្បែក។ អាវុធគីមីរបស់សហរដ្ឋអាមេរិក ត្រូវបានរកឃើញនៅខេត្តមួយចំនួន នៃប្រទេសកម្ពុជា រួមមាន៖…