គ.ជ.ប បង្ហាញលទ្ធផលបឋមផ្លូវការ នៅតាមភូមិភាគនីមួយៗ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤

FN ៖ នៅព្រលប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសអំពីលទ្ធផលបឋមផ្លូវការ នៅតាមមណ្ឌលភូមិភាគទាំង៨ នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤។ លទ្ធផលនេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ទទួលបានសំឡេងគាំទ្រ ច្រើនលើសលុប ពីការបោះឆ្នោត ខណៈដែលគណបក្សផ្សេងៗទៀត មានចំនួនតិចតួចនៅឡើយ ក្នុងនោះមានដូចតទៅ៖ ភូមិភាគ១៖ គណបក្សប្រជាជនកម្ពុជា៖ ៨៩៧សំឡេង គណបក្សខ្មែររួបរួមជាតិ៖ ២សំឡេង គណបក្សហ្វ៊ិនស៊ីនប៉ិច៖ ១១សំឡេង ភូមិភាគ២៖ គណបក្សប្រជាជនកម្ពុជា៖ ១៣០៥សំឡេង គណបក្សខ្មែររួបរួមជាតិ៖ ១៦សំឡេង គណបក្ស ហ្វ៊ុនស៊ិនប៉ិច៖ ៤៥សំឡេង គណបក្សយុវជនកម្ពុជា៖ ៣សំឡេង ភូមិភាគ៣៖ គណបក្សប្រជាជនកម្ពុជា៖ ៧៧១សំឡេង គណបក្សខ្មែររួបរួមជាតិ៖ ៨សំឡេង គណបក្សហ្វ៊ិនស៊ីនប៉ិច៖ ៤៤សំឡេង ភូមិភាគ៤៖ គណបក្សប្រជាជនកម្ពុជា៖ ២០៥៤សំឡេង គណបក្សខ្មែររួបរួមជាតិ៖ ៧៩សំឡេង គណបក្សហ្វ៊ិនស៊ិនប៉ិច៖ ៨១សំឡេង ភូមិភាគ៥៖ គណបក្សប្រជាជនកម្ពុជា៖ ១៣២៤សំឡេង…

គ.ជ.ប ចេញសេចក្តីប្រកាស សរុបព្រឹត្តិការណ៍ទូទៅ សម្រាប់ថ្ងៃបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា អាណត្តិទី៤

FN ៖ បន្ទាប់ពីបញ្ចប់នូវការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ហើយនោះ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសមួយទៀត ដោយវាយតម្លៃអំពីសភាពការណ៍ ទាក់ទងនឹងព្រឹត្តិការណ៍ទូទៅ ក្នុងថ្ងៃបោះឆ្នោតនេះ។ តាមការវាយតម្លៃរបស់គ.ជ.ប នៅថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ បានប្រព្រឹត្តិទៅដោយមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ ក្រោយការសង្កេតមើលពីភាគពាក់ព័ន្ធ ដែលរួមមានគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រួមទាំងអ្នកសារព័ត៌មាន ប្រមាណ៣០០នាក់ផងដែរ។

អគ្គនាយកស៊ីម៉ាក់៖ កម្ពុជាពិតជាសម្រេចបាន ផែនការយុទ្ធសាស្ត្រគ្មានគ្រាប់មីន គំរាមកំហែងប្រជាជន នៅឆ្នាំ២០២៥

  FN ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការច្បាស់ ក្នុងសកម្មភាពបោសសម្អាតមីន ដោយកំណត់យកឆ្នាំ២០២៥ ធ្វើយ៉ាងណាឲ្យលែងមានគ្រាប់មីន គំរាមកំហែងដល់ប្រជាពលរដ្ឋតទៅទៀត។ ជុំវិញការកំណត់នេះ មន្ត្រីជាន់ខ្ពស់ក្នុងវិស័យដោះមីនកម្ពុជា បានអះអាងថា កម្ពុជាពិតជាអាចធ្វើបានសម្រេចតាមផែនការនេះ។ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានបញ្ជាក់ថាផែនការបោសសម្អាតមីន នៅឆ្នាំ២០២៥ខាងមុខ កម្ពុជាពិតជាអាចសម្រេចបាន​។ មូលហេតុដែលហ៊ានអះអាងបែបនេះ លោកបានឲ្យដឹងថា «ចំណុចនេះ ខ្ញុំសុំបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់គោលដៅនេះច្បាស់លាស់ ទី១៖ ដោយសារតែយើងចង់ដោះស្រាយបញ្ហាជូនប្រជាជននៃប្រទេសយើង ឲ្យបានឆាប់ផងដែរ។ ទី២៖ យើងមានកាតព្វកិច្ចតាមផ្លូវច្បាប់ នៃអនុសញ្ញាអន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញអន្តរជាតិហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សនេះ ហើយបើផ្អែកទៅលើប្រភពធនធានបច្ចេកទេស និងសមត្ថភាពរបស់យើង យើងសង្ឃឹមថា យើងធ្វើបាន »។ លោក ហេង រតនា បានបន្តថា «ប្រសិនណាជាគ្មានការប្រែប្រួលច្រើនទេ យើងមានលទ្ធភាពគ្រប់គ្រាន់ នៅក្នុងការសម្រេចឲ្យបានជោគជ័យ នៅក្នុងផែនការយុទ្ធសាស្ត្រឆ្នាំ ២០១២៥។ ខ្ញុំនិយាយតែអំពីគ្រាប់មីនប្រឆាំងមនុស្សទេ បញ្ហាស្មុគ្រស្មាញយើងមានបញ្ហាគ្រាប់បែកចង្កោមផង គ្រាប់បែកទម្លាក់ពីលើយន្តហោះផង គ្រាប់បែកគីមីទៀត ឥឡូវជួបបញ្ហាហ្នឹងទៀត អញ្ចឹងបញ្ហាសុំញែកឲ្យដាច់ ព្រោះផែនការឆ្នាំ២០២៥…