FN ៖ បន្ទាប់ពីបញ្ចប់នូវការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤ហើយនោះ នៅល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ គណៈកម្មាការធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសមួយទៀត ដោយវាយតម្លៃអំពីសភាពការណ៍ ទាក់ទងនឹងព្រឹត្តិការណ៍ទូទៅ ក្នុងថ្ងៃបោះឆ្នោតនេះ។
តាមការវាយតម្លៃរបស់គ.ជ.ប នៅថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ បានប្រព្រឹត្តិទៅដោយមានរបៀបរៀបរយ និងសណ្តាប់ធ្នាប់ល្អ ក្រោយការសង្កេតមើលពីភាគពាក់ព័ន្ធ ដែលរួមមានគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រួមទាំងអ្នកសារព័ត៌មាន ប្រមាណ៣០០នាក់ផងដែរ។