សេចក្តីដកស្រង់សង្កថាក្នុងពិធីសំណេះសំណាលជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ

ការជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ថ្ងៃនេះខ្ញុំពិតជាមានក្តីរីករាយណាស់ដែលបានជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលហៅកាត់ថា TYDA ហើយដែលបានក្នុងរយៈពេលកន្លងទៅបានធ្វើសកម្មភាពយ៉ាងច្រើន។ ខ្ញុំនៅបានចងចាំថានៅពេលមួយ ដោយសារកិច្ចការមនុស្សធម៌កាន់តែច្រើននៅក្នុងក្រុមគ្រួសារ ខ្ញុំក៏បានហៅកូនប្រុសស្រីទាំងប៉ុន្មាននាក់របស់ខ្ញុំទៅជជែកគ្នានៅផ្ទះរបស់កូនស្រីរបស់ខ្ញុំ។ យើងក៏ចាប់ផ្តើមចែកភារកិច្ចគ្នា ព្រោះថាមុននោះ យើងមានមូលនិធិ បាយ័ន ហើយមូលនិធិបាយ័ននេះធ្វើសកម្មភាពច្រើនទិសដៅ រាប់ទាំងសកម្មភាពជួយទ្រទ្រង់សមរភូមិក្នុងពេលដែលយើងមានជម្លោះព្រំដែនជាមួយនឹងថៃ មូលនិធិនោះក៏បានជួយទៅដល់អ្នកដែលរត់ជាន់គ្នានៅកោះពេជ្រនេះផងដែរ។ មូលនិធិនេះក៏បានបង្កើតឡើងនូវការរៀបចំដើម្បីកសាងនូវផ្ទះទេវតាជូនប្រជាពលរដ្ឋក្រីក្រ ធ្វើអណ្តូងទឹក និងសកម្មភាពដទៃទៀត ព្រមពេលជាមួយគ្នាក៏ចាប់ផ្តើមលេចចេញជារូបរាងនៃគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោនៅខេត្តកំពង់ចាម។ ដូច្នេះ យើងក៏មានគំនិតផ្តួចផ្តើមអំពីការបែងចែកភារកិច្ចគ្នា ក្នុងចំណោមកូនៗដោយសារតែកូនៗរបស់ខ្ញុំគេធំធាត់អស់ហើយ គេល្មមទទួលខុសត្រូវបានហើយជាមួយនឹងកិច្ចការខ្លះ ដែលទាក់ទងជាមួយនឹងវិស័យមនុស្សធម៌ ហើយមិនមែនជាគោលដៅនៃការរកប្រាក់ចំណេញនោះទេ។ ក៏ប៉ុន្តែ អ្វីដែលយើងចង់ធ្វើនោះ គឺសំដៅជំរុញល្បឿនដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ហើយក៏ដើម្បីជួយទៅដល់ប្រជាជនដែលជួបការលំបាក។ ខ្លួនខ្ញុំផ្ទាល់ពីអតីតកាលគឺលំបាកណាស់ក្នុងរឿងនេះ បើទោះបីជាក្នុងរយៈពេលជិត ៤០ ឆ្នាំ​ ​នៃមុខតំណែងជាន់ខ្ពស់រហូតទៅដល់តំណែងជានាយករដ្ឋមន្ត្រី ដែលជាតំណែងខ្ពស់បំផុត និងខ្លាំងមានអំណាចបំផុតនៅក្នុងអង្គការនីតិប្រតិបត្តិ។ ការផ្តួចផ្តើមគំនិត​បង្កើត សមាគមគ្រូពេទ្យស្ម័គ្រចិត្តតេជោ ហៅកាត់ថា (TYDA) ប៉ុន្តែ ខ្ញុំមិនដែលភ្លេចនូវអតីតកាល ដែលពោរពេញទៅដោយការឈឺចាប់សម្រាប់ខ្លួនខ្ញុំផ្ទាល់ក្តី ឬក៏សម្រាប់ប្រជាជនកម្ពុជាយើងក្តី។ ដូច្នេះហើយជាមួយនឹងសកម្មភាព ដែលខ្ញុំដឹកនាំក្នុងក្របខណ្ឌ នៃការចំណាយថវិកាជាតិ យើងក៏ត្រូវមានគំនិតផ្តួចផ្តើម ដើម្បីធ្វើសកម្មភាពទាំងឡាយតាមលទ្ធភាពដែលអាចធ្វើទៅបាន។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលមហោស្រពកោះពេជ្រ នាព្រឹកមិញនេះ

FN ៖ នៅព្រឹកថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហៅកាត់ថា ស.គ.យ.ត ឬ TYDA នៅសាលមហោស្រពកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទាំងមូលនិធិបាយន្ត និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន មិនមែនបង្កើតឡើងស្វែងរកប្រាក់ចំណេញទេ តែបង្កើតឡើងដើម្បីបុព្វហេតុមនុស្សធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។ * សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ជីវិតសម្តេចបានជួបលំបាកច្រើនណាស់ ព្រោះតែហេតុនេះហើយ ក្រោយពេលសម្តេចបានក្លាយជានាយករដ្ឋមន្ត្រី ក្រៅពីការប្រើប្រាស់ថវិកាជាតិសម្រាប់ដោះស្រាយបញ្ហា និងអភិវឌ្ឍន៍ជាតិហើយនោះ សម្តេចចង់ប្រមូលផ្តុំគ្រប់កម្លាំង ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពដល់ក្រុមគ្រូពេទ្យសមាគមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមធ្វើការងារមនុស្សធម៌។ * សម្តេចតេជោ ហ៊ុន…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញកាត់ឬស្សសីមាសម្ពោធព្រះវិហារ និងសមិទ្ធផលនៅវត្ត «ជ័យមង្គល» តម្លៃជិត៤លានដុល្លារ

FN ៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ពេញបូរមី ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលចំណាយថវិកាសាងសង់ជិត ៤លានដុល្លារអាមេរិក។ ខាងក្រោមនេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា អញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់សាសនានៅក្នុងប្រទេសកម្ពុជាត្រូវបានបំផ្លេចបំផ្លាញទាំងអស់នៅអំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា គ្រប់សាសនាត្រូវផ្សារភ្ជាប់ជាមួយអាណាចក្រ ពោលបើផ្នែកអាណាចក្រជួបសង្គ្រាម ដូច្នេះគ្រប់សាសនាមិនអាចដំណើរការទៅមុខបានឡើយ។ *…