ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញចូលរួមអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៧ នាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឧត្តមភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៧ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ត្រូវបានពិភពលោកប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកនូវការតស៊ូ និងគំរូវីរភាពរបស់នារីៗក្នុងការទាមទារសិទ្ធិសេរី និងគេចផុតពីទង្វើ ជិះជាន់នានា។ សម្រាប់នៅកម្ពុជាមិនថាតែសិទ្ធិនារី ឬបុរសនោះឡើយ គឺត្រូវបានបាត់បង់អស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុលពត។ ខាងក្រោមជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ថ្លែងគាំទ្រនូវប្រធានបទ «ស្ត្រីរួមគ្នា រក្សាសនិភាព ដើម្បីអភិវឌ្ឍជាតិ» ដែលបានលើកឡើងចំពេលយើង គ្រប់គ្នាកំពុងខិតខំប្រឹងប្រែងបន្តលើកកម្ពស់តម្លៃសន្តិភាព និង ប្រកាន់យកវប្បធម៌អហិង្សា ហើយដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញឱ្យមានការចូលរួមពីប្រជាជនទាំងស្ត្រី និងបុរស ដើម្បីធានារក្សាឱ្យបាននូវសុខសនិភាព…

សុន្ទរកថា និងសេចក្ដីអធិប្បាយ ពិធីអបអរសាទរខួបទី ១០៧ ទិវាអន្តរជាតិនារី ៨ មីនា

ថ្ងៃនេះ ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីអបអរសាទរខួបទី ១០៧ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៨ ដែលរៀបចំឡើងយ៉ាងឱឡារិកនាពេលនេះ។ ជាបឋម ខ្ញុំសូមថ្លែងការគាំទ្រនូវប្រធានបទ «ស្ត្រីរួមគ្នា រក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» ដែលបានលើកឡើងចំពេលយើង គ្រប់គ្នាកំពុងខិតខំប្រឹង​ប្រែងបន្តលើកកម្ពស់​តម្លៃ​សន្តិ​ភាព និងប្រកាន់យកវប្បធម៌អហិង្សា ហើយដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញឱ្យមាន​ការចូលរួមពី​ប្រជា​ជន​​ទាំងស្ត្រី និងបុរស ដើម្បីធានារក្សាឱ្យបាននូវសុខសន្តិភាព និងវឌ្ឍនភាពរបស់​សង្គមកម្ពុជាទាំងមូល។ ជាការពិត សុខសន្តិភាព វិបុលភាព ការគ្មានអំពើហិង្សា គ្មានសង្គ្រាមរាំងជល់ ពិតជាមានតម្លៃណាស់ ដែលឤចជំរុញការអភិវឌ្ឍ​លើគ្រប់វិស័យ និងគ្រប់ទីកន្លែងព្រមទាំងធ្វើឱ្យប្រជាជនរស់នៅប្រកបដោយភាពសុខដុមរមនា និងផ្តល់​ឱកាស​ល្អឱ្យ​បុរស ស្ត្រី កូនប្រុស ស្រី បានរស់នៅជួបជុំក្រុមគ្រួសារ បានសិក្សារៀនសូត្រខ្ពស់ មានចំណេះដឹង ជំនាញ បច្ចេកទេស និង​មុខរបរ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារខ្លួន រួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ​ឱ្យកាន់តែ​មាន​ភាពរីកចម្រើន​រុងរឿង។ ឈរលើមូលដ្ឋានសុខសន្តិភាព ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលទី ៣ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ នៃលទ្ធិ​ប្រជាធិបតេយ្យ​សេរីពហុបក្ស ការលើកតម្កើងសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សបានធ្វើឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យម ៧,៧%…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសនានា នៅក្នុងខេត្តកណ្តាលនាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅព្រឹកថ្ងៃពុធ ០៦រោច ខែផល្គុន ឆ្នាំរកា​ នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨នេះ អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៣,៩៧១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខេត្តកណ្តាល។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជាតិ និងប្រជាជន គេឃើញវត្តមានសម្តេចនៅគ្រប់ទីគ្រប់ទីកន្លែង និងគ្រប់ទីកន្លែង។ ពេលរំដោះប្រទេសសម្តេចមានវត្តមាន នៅលើសមរភូមិ ពេលចរចារកសន្តិភាពគេឃើញវត្តមានសម្តេចនៅលើតុចរចា ពេលដាក់ចេញនយោបាយឈ្នះ-ឈ្នះ គេឃើញសម្តេចនៅតំបន់តស៊ូរបស់ខ្មែរក្រហម។ * នៅពេលកម្ពុជាដាក់ចេញនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មគ្រាប្រទេសកំពុងជួបគ្រោះខ្វះស្បៀងអាហារនោះ គេក៏ឃើញវត្តមានសម្តេចនៅតាមវាលស្រែ និងប្រឡាយទឹក។ លុះមកដល់ពេលបច្ចុប្បន្នគ្រាដែលវិស័យឧស្សាហកម្មកំពុងដើរតួនាទីសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ គេក៏ឃើញវត្តមានរបស់សម្តេចចុះ តាមរោងចក្រ សហគ្រាសនានា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីត្រូវមមាញឹករកពេលទំនេរគ្មានជាមួយការងារទាំងក្នុង និងក្រៅប្រទេសយ៉ាងណាក្តី តែសម្តេចនៅតែរីករាយចំពោះសមិទ្ធផលសម្រាប់ជាតិ…