ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមទទួលទានអាហារសាមគ្គី ជាមួយអ្នកកីឡាជាង ៣,០០០នាក់

FN ៖ តាមការសន្យារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃអង្គារ​ ៣រោច​ ខែចេត្រ​ ឆ្នាំរកា​ នព្វស័ក​ ព.ស២៥៦១​ ត្រូវថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ​ សម្ដេចអនុញ្ញាតឲ្យក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំកម្មវិធីជួបសំណេះសំណាល និងទទួលទានអាហារសាមគ្គី មហាគ្រួសារកីឡាជាតិជាង ៣ពាន់នាក់ ជាលើកទី៣ នៅមជ្ឈមណ្ឌលកោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាសប្បាយរីករាយ ដែលវិស័យកីឡាមានក្លាយជាចលនាជាតិ ហើយមានគ្រប់គ្រឹះស្ថានសិក្សា។ * សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យវិស័យកីឡាគ្រប់ប្រភេទត្រូវពង្រីកនូវគុណធម៌។ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយ ដែលកីឡាករតែងតែទទួលនូវលទ្ធផលពីការប្រកួត។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរកីឡាករប្រដាល់មួយចំនួន ដែលពួកគេនៅតែរីករាយ ទោះបីពួកគេប្រកួតចាញ់ ហើយនៅតែអបអរសាទរជាមួយ កីឡាករដែលឈ្នះ។…

ការដកស្រង់សេចក្តីអធិប្បាយ ពិសាបាយសាមគ្គីជាមួយកីឡាករ/ការិនី

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា! លើកពេលជួបមុនការកំណត់ ដោយជាប់ដឹកនាំការប្រជុំកំពូលគណៈកម្មការអន្តរជាតិទន្លេមេគង្គ ថ្ងៃនេះ ដូចដែលយើងនិយាយគ្នាកាលពីឆ្នាំទៅ​ យើងនឹងជួបគ្នាជាប្រចាំ ប៉ុន្តែ គ្រាន់តែមានការលើកពេល តែប៉ុណ្ណោះ។ ជារៀងរាល់ឆ្នាំយើងកំណត់គ្នាថា យកថ្ងៃ(ទី) ០៤ មេសា ដែលជាថ្ងៃខួបកំណើតរបស់ខ្ញុំ សម្រាប់ការជួបជុំគ្នារបស់យើង ប៉ុន្តែដោយថ្ងៃ(ទី) ០៤ មេសា ខ្ញុំត្រូវទៅចូលរួមដឹកនាំការប្រជុំកំពូល​គណៈ កម្មការអន្តរជាតិទន្លេមេគង្គនៅឯខេត្តសៀមរាប ដូច្នេះ​ បានជាយើងត្រូវជួបជុំគ្នានៅថ្ងៃទី ០៣ មេសា នេះ។ អរគុណអ្នកពាក់ព័ន្ធទាំងឡាយ ចំពោះសកម្មភាពក្នុងរយៈពេលមួយឆ្នាំកន្លង  ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរ ចំពោះ គណៈកម្មាធិការអូឡាំពិកកម្ពុជា ក៏ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំរៀបចំនូវដំណើរ ការកីឡាក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅនេះ ហើយក៏បានខិតខំរួមគ្នា ដើម្បីអោយមានជំនួបរបស់យើង ទៅតាមការគ្រោងទុក។ ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះគ្រប់សហព័ន្ធកីឡាទាំងអស់ ដែលបានខិតខំក្នុងរយៈពេលមួយឆ្នាំកន្លងផុតទៅ ទោះបីមានការប្រកួត ឬមិនប្រកួត តែខ្ញុំបានដឹងថា កីឡាករ/ការិនីទាំងអស់ សុទ្ធតែបានប្រឹងប្រែងហ្វឹកហាត់ទៅតាមជំនាញរៀងៗខ្លួន។…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជិត ៣ពាន់នាក់

FN ៖ នៅព្រឹកថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា សរុបប្រមាណ ២,៨៦០នាក់ នារី ២,៣២៣នាក់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា២០១៦-២០១៧កន្លងទៅនេះ។ ពិធីនេះរៀបចំនៅសាលសន្និបាត និងពិព័រណ៌កោះពេជ្រ។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអបអរសាទរជាមួយនិស្សិតវ៉ាន់ដាទាំងអស់ ដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ និងអំពាវនាវឲ្យពួកគេប្រឹងប្រែង បន្តអភិវឌ្ឍន៍សមត្ថភាពបន្តទៅមុខទៀត។ ជាពិសេសគ្មានសមិទ្ធផលណាមួយសម្រេចបានដោយគ្មានការប្រឹងប្រែងនោះឡើយ។ * សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន គឺការរកបាន និងរក្សាបាននូវសុខសន្តិភាពនៅតែមូលហេតុដ៏សំខាន់ ដែលទាមទារឲ្យបន្តរួមគ្នារក្សាឲ្យបាននូវសុខសន្តិភាពនេះ ហើយត្រូវប្រឆាំងទប់ស្កាត់រាល់ការប៉ុនប៉ងបំផ្លាញសន្តិភាពនៅកម្ពុជា។ * សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា មានក្រុមហ៊ុនវិនិយោគមកពីក្រៅប្រទេសជាច្រើន បានបង្ខំចិត្តយកបុគ្គលិកមកពីខាងក្រៅ ព្រោះតែធនធានបញ្ញា ចំណេះដឹងរបស់ និងសមត្ថភាពរបស់បុគ្គលិកកម្ពុជានៅមានកម្រិត។ * សម្តេចតេជោបានក្រើនរំលឹកដល់និស្សិតវ៉ាន់ដាដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ ឲ្យបន្តអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត…