ឥណ្ឌា សម្រេចយកស្រុកទ្រាំង ខេត្តតាកែវ ជាកន្លែងសាកល្បងដំបូងនៅកម្ពុជា ក្នុងការអនុវត្តគម្រោងភូមិឌីជីថល ដែលផ្ដោតទៅលើវិស័យកសិកម្ម

FN ៖ ​រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បានអនុញ្ញាតឲ្យលោកស្រី Manika Jain ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការគ្នារវាងប្រទេសទាំងពីរ​ ទៅលើវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ តាមរយៈជំនួបពិភាក្សាការងារនេះ ប្រទេសទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឲ្យកាន់តែល្អប្រសើរ ជាពិសេសលើគម្រោង Digital Village ដែលនឹងជំរុញការអភិវឌ្ឍវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានសម្រាប់ជនបទ ដែលក្នុងនោះរដ្ឋាភិបាលនៃសាធារណៈរដ្ឋឥណ្ឌាបានចាត់ក្រុមហ៊ុន Telecommunications of Consultants India Limited (TCIL) ជាតំណាងក្នុងការទទួលរ៉ាប់រងលើ ការអនុវត្តគម្រោងសាកល្បងខាងលើនៅកម្ពុជា។ ក្រុមហ៊ុន TCIL បានបញ្ជូនក្រុមការងារ ដែលមានមន្រ្តីជាន់ខ្ពស់ និងអ្នកជំនាញបច្ចេកទេស មកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៤ និងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨។ ក្នុងអំឡុងនៃដំណើរទស្សនកិច្ចសិក្សានេះ ក្រុមការងាររបស់ក្រុមហ៊ុន TCIL ក៏បានជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំតំណាងក្រសួង ដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ អនុរដ្ឋលេខាធិការ នៅថ្ងៃទី២៤ ខែកក្កដា…

គ.ជ.ប បញ្ចប់ការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់លទ្ធផល នៃការបោះឆ្នោតទាំងស្រុងហើយ

FN ៖ ទីបំផុត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានសម្រេចបញ្ចប់នូវការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី០៦ ជាស្ថាពរហើយ។ ការបញ្ចប់នេះ ធ្វើឡើងនៅថ្ងៃទី០៦ ខែសីហា ម្សិលមិញ។ នេះបើតាមសេចក្តីប្រកាសរបស់​គ.ជ.ប នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ ដែលទើបបញ្ជូនមកដល់បណ្តាញព័ត៌មាន​ Fresh News នៅរសៀលនេះ។ ការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោតរបស់ គ.ជ.ប បានធ្វើឡើងរយៈពេល០៣ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨ ហើយបន្ទាប់ពីត្រួតពិនិត្យ និងផ្ទៀងផ្ទាត់នេះ គ.ជ.ប​ ពុំបានរកឃើញនូវកំហុសណាមួយពាក់ព័ន្ធនឹងលទ្ធផលនៃការបោះឆ្នោត កាលពីចុងខែកក្កដា​នោះឡើយ។ សូមបញ្ជាក់ថា ការបង្កើតគណៈកម្មការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតសកលនេះ បានធ្វើឡើងបន្ទាប់ពី គ.ជ.ប បានទទួលពាក់បណ្តឹងចំនួន២៥២៥ពាក្យបណ្តឹង ពីគណបក្សចំនួន០៣ រួមមាន៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំនួន២៥២០ ហើយ៥ពាក្យបណ្តឹងផ្សេងទៀត ប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។ ក្នុងចំណោមបណ្តឹងទាំងនោះ មានបណ្តឹងសុំឱ្យផ្តន្ទាទោសចំនួន៣៤បណ្តឹង និង២៤៩១បណ្តឹង ពាក់ព័ន្ធនឹងការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត។ បើតាមការបញ្ជាក់របស់​គ.ជ.ប ក្រោយបញ្ចប់ការដោះស្រាយបណ្តឹងនេះ ជាស្ថាពរហើយមិនតវ៉ាដល់ក្រុមប្រឹក្សាធម្មនុញ្ញនោះ…

កិច្ចសម្ភាសន៍ពិសេសជាមួយសម្តេចតេជោ ហ៊ុន សែន៖ សម រង្ស៊ី មិនហ៊ានស្បថ ខ្លាចងាប់ដូចខ្មោចឪពុក

FN ៖ តែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការបបួលរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលប្រទេសព្រោះតែខ្លាចគុក បានបន្ដភាពកំសាករបស់ខ្លួនដោយមិនហ៊ានស្បថឲ្យស្លាប់តៃហោង តាមការបបួលរបស់សម្ដេចតេជោ ហ៊ុន សែន ជុំវិញការចោទប្រកាន់ថា មានការបំប៉ោងទិន្នន័យអ្នកទៅចូលរួមបោះឆ្នោតនោះឡើយ។ ការមិនហ៊ានស្បថរបស់លោក សម រង្ស៊ី គឺជាភាពកំសាកមួយទៀតរបស់អ្នកនយោបាយរូបនេះ ព្រោះខា្លចចាញ់សម្បថដែលនឹងគ្រោះថ្នាក់ដល់ជីវិត ដ្បិតធ្លាប់ចាញ់សម្បថនៅមុខប្រាសាទអង្គរ កាលពីឆ្នាំ២០១៣ នាំឲ្យរលាយបក្សរួចម្ដងមកហើយ។ ឆ្លើយតបការមិនហ៊ានស្បថ ហើយទាមទារឲ្យមានការរាប់សន្លឹកឆ្នោតតាមបែបវិទ្យាសាស្រ្តរបស់ទណ្ឌិត សម រង្ស៊ី នៅលើទំព័រ Facebook របស់លោក សម រង្ស៊ី នាល្ងាចថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានឆ្លើយតបខ្លាំងៗវិញថា មិនចាំបាច់លើកយកហេតុផលស្រាវជ្រាវបែបវិទ្យាសាស្រ្តអ្វីនោះទេ ប៉ុន្តែលោក សម រង្ស៊ី ហ៊ានស្បថឲ្យស្លាប់តៃហោងទាំងពូជ និងមនុស្សជំនិតយ៉ាងតិច១០០នាក់ ដែរឬទេ​ ? ដ្បិតសម្តេចតេជោ ហ៊ុន សែន និងទណ្ឌិត សម រង្ស៊ី…