ផុតដំណាក់កាលចុះឈ្មោះ​ គ.ជ.ប បន្តចាប់លេខរៀង​ គណបក្សនៅសប្ដាហ៍ក្រោយ ក្រោមព្រះអធិបតី​ សម្ដេចព្រះសង្ឃរាជទាំងពីរគណៈ

FN ៖ បន្ទាប់ពីទទួលស្គាល់គណបក្សនយោបាយទាំង២០ ដែលបានចុះបញ្ជីគណបក្ស និងបេក្ខភាពសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្ររួចហើយនោះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អាចនឹងរៀបចំពិធីចាប់លេខរៀងគណបក្សទាំង២០ នៅអំឡុងសប្ដាហ៍ក្រោយ ក្រោមព្រះអធិបតីភាពសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ។ នេះបើតាមលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះថា បន្ទាប់ពីការទទួលស្គាល់គណបក្សនយោបាយទាំង២០ហើយ នីតិវិធីបន្ត គ.ជ.ប នឹងរៀបចំចាប់លេខរៀងគណបក្សនីមួយៗ ដោយមានការនិមន្តសម្ដេចព្រះសង្ឃរាជទាំងពីរគណៈ គឺសម្ដេចព្រះសង្ឃរាជ ទេព វង្ស សម្ដេចសង្ឃគណៈមហានិកាយ និងសម្ដេចព្រះសង្ឃរាជ ប៊ូ គ្រី សម្ដេចព្រះសង្ឃគណៈធម្មយុត្តនិកាយ។ លោកបញ្ជាក់យ៉ាងដូច្នេះថា «យើងធ្វើតែមួយព្រឹកទេ ប៉ុន្តែឥលូវមិនទាន់កំណត់ច្បាស់លាស់ថាថ្ងៃណា ព្រោះយើងមិនទាន់ទាក់ទងទៅសម្ដេចព្រះសង្ឃរាជ តើព្រះអង្គមានពេលឬនៅ កំពុងតែឆែកមើលពេលវេលា ប៉ុន្តែខ្ញុំគិតថាប្រហែលជានឹងធ្វើនៅអាទិត្យក្រោយ»។ ជាមួយគ្នានេះ ការចាប់លេខរៀងគណបក្សនយោបាយ ក៏មិនទាន់ដឹងថានឹងធ្វើនៅទីណាដែរ។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា បើមានអ្នកចូលរួមច្រើន គ.ជ.ប នឹងជួលអគារនៅក្រសួងមហាផ្ទៃ តែបើអ្នកចូលរួមតិច នឹងធ្វើនៅទីស្ដីការ…

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងពិធីស្រោចសុគន្ធវារី ប្រគេនសម្តេចកិត្តិយស ៣ ព្រះអង្គ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មា មីង បងប្អូនជនរួម ជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! រីករាយដោយឃើញវឌ្ឍនភាព នៃវិស័យសាសនានៅកម្ពុជា ថ្ងៃនេះ ទួលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយរួមជាមួយនឹងភរិយា ដែលបានចូលរួម ដើម្បីប្រកាស តែងតាំង និងស្រោចព្រះសុគន្ធវារី ប្រគេនសម្តេចទាំង ៣ ព្រះអង្គ គឺសម្តេចព្រះឧត្តមមុនី ជា ​សំអាង, សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងសម្តេចព្រះសក្យមុនី រ័ត្ន សារឿន ដែលព្រះអង្គទាំង ៣ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈរបស់យើង សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជាសម្តេច។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដោយសារតែឃើញវឌ្ឍនភាពនៃការរីកចម្រើនរបស់វិស័យសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះ ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ។ ការអប់រំខាងពុទ្ធសាសនា លើកកម្រិតជីវភាពប្រជាជន ខ្ញុំព្រះករុណាខ្ញុំពិតជាមានការនិយាយច្រើនពេកហើយនៅក្នុងអាទិត្យនេះ។​ ការចាប់ផ្តើមកាលពីថ្ងៃច័ន្ទ…

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះសង្ឃ ៣អង្គនៅវត្តបទុមវតី

FN ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេចព្រះកិត្តិយស ៣ព្រះអង្គ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះធ្វើឡើងនៅវត្តបទុមវតី។ សម្តេចព្រះកិត្តិយសទាំង ៣អង្គ ដែលបានប្រកាសតែងតាំង និងស្រោចស្រពព្រះសុគន្ធវារីនៅព្រឹកថ្ងៃនេះ រួមមាន៖ សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះពុទ្ធជ័យមុនី ឃឹម សន និងសម្តេចព្រះសាក្យមុនី រ័ត្ន សារឿន។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ​ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពុទ្ធចក្រ និងអាណាចក្រ ប្រៀបដូចជាកង់ពីរដែលមិនអាខ្វះគ្នាបាន ពោលបើអាណាចក្រដួលរលំហើយនោះ ពុទ្ធចក្រក៏មិនអាចរស់រានបានដែរ * សម្តេចតេជោ ហ៊ុន…