សុន្ទរកថា ក្នុងពិធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន

-ឯកឧត្តម ស្យង់ ព័រ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា -សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា -ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិទាំងអស់ជាទីរាប់អាន! ខ្ញុំ និងភរិយាពិតជាមានសេចក្តីរីករាយដោយបានចូលរួម «ពិធីជប់លៀងអបអរសាទរខួបអនុស្សា​វរីយ៍​លើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន» ដែលរៀបចំដោយស្ថានទូតចិន​នៅរាជ​ធានីភ្នំពេញនាល្ងាចនេះ។ ក្នុងឱកាសដ៏មហោឡារិកនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុង នាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណចំពោះមិត្តចិន ដែលជានិច្ចកាល តែងតែផ្តល់ការគាំទ្រ ទាំងផ្នែក​ហិរញ្ញវត្ថុ បច្ចេកទេស ការបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។ ការគាំទ្រនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ខ្ញុំសូមរំលឹកបន្តិចថា កម្ពុជា និងចិន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី ១៩ កក្កដា  ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី ១ រវាង ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរម​រតន​កោដ្ឋ និងឯកឧត្តម ជូ អេន ឡាយ អតីតនាយករដ្ឋមន្ត្រីចិន ក្នុងអំឡុងពេលចូលរួមសន្និសីទ…

នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត កាន់តំណែងស្តីទី រហូតមានការសម្រេច របស់រាជរដ្ឋាភិបាលថ្មី

FN ៖ សម្តេចពិជ័យសេនា​ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា នាយឧត្តមសេនីយ៍ សៅ សុខា និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នឹងកាន់តំណែងស្តីទីសំខាន់ៗ ដែលទើបនឹងប្រគល់ជូននេះ រហូតមានការសម្រេច របស់រាជរដ្ឋាភិបាលថ្មី ក្រោយពេលបោះឆ្នោត។ សម្តេចពិជ័យសេនា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ភារកិច្ចអគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទជូន នាយឧត្តមសេនីយ៍ សៅ សុខា និង ប្រគល់ភារកិច្ច នាយសេនាធិការចម្រុះស្តីទីនៃខ.ភ.ម និងភារកិច្ច មេបញ្ជាការស្តីទីកងទ័ពជើងគោកជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងយ៉ាងដូច្នេះថា៖ «ដូចនេះ គឺប្រគល់ភារកិច្ចមិនមែនតែ​រឿង​តែងតាំង​នោះទ ​គ្រាន់តែប្រគល់ភារកិច្ចមេទាហាន ឱ្យមកទទួលតំណែងនឹង​តាមរចនាសម្ព័ន្ធរបស់កងទ័ព គឺមិនអាចមានការខ្វះខាតបាននោះទេ វាត្រូវ​តែមានដូចនេះ គឺអ្នកទាំងនោះ ប្រសិនណាពេលដំណើរការ នៃការបោះឆ្នោតវាទៅមុខទៀតរហូតដល់មានការរៀបចំរដ្ឋាភិបាលថ្មី រដ្ឋាភិបាលថ្មី និង​បូកសម្រេចនៅពេលក្រោយ យើងមិនមាននរណាមកនិយាយមុនដាច់ខាត»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា…

គ.ជ.ប ចាប់ផ្តើមចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ រហូតដល់ថ្ងៃទី៥ ខែកក្កដា នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានចាប់ផ្តើមចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨នេះ រហូតដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៨ នៅគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីគ.ជ.ប នៅរសៀលថ្ងៃទី២៩ ខែមិថុនានេះ។ គ្រប់គណបក្សមានសិទ្ធដាក់ភ្នាក់ងារពេញសិទ្ធិម្នាក់ និងបម្រុងម្នាក់របស់ខ្លួននៅគ្រប់ការិយាល័យបោះឆ្នោតទូទាំង ២២៩៦៧ មណ្ឌល នៅទូទាំងប្រទេសកម្ពុជា។ ការចុះបញ្ជីភ្នាក់ងារគណបក្ស គ.ជ.ប តម្រូវឱ្យមានឯកសារភ្ជាប់ជាមួយដូចខាងក្រោម៖ * គណបក្សនយោបាយនោះត្រូវទទួលស្គាល់ដោយគ.ជ.ប * ភ្នាក់ងារគណបក្សនយោបាយដែលមានឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៦ * ភ្នាក់ងារគណបក្សនយោបាយ មានលិខិតបញ្ជាក់ដោយប្រធានគណបក្ស ឬតំណាងគណបក្ស៕