គ.ជ.ប ចេញសេចក្តីប្រកាស សរុបព្រឹត្តិការណ៍ទូទៅនៃយុទ្ធនាការឃោសនាបោះឆ្នោត២១ថ្ងៃ នៅកម្ពុជា

FN ៖ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីប្រកាសមួយទៀត បង្ហាញលទ្ធផលសរុបព្រឹត្តិការណ៍ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ រយៈពេល២១ថ្ងៃ ដែលបានបិទបញ្ចប់នៅល្ងាចថ្ងៃសុក្រម្សិលមិញនេះ។ តាមសេចក្តីប្រកាសរបស់គ.ជ.ប ដែលបណ្តាញព័ត៌មាន ​Fresh News ទទួលបាន បញ្ជាក់ថា ក្នុងរយៈពេល២១ថ្ងៃមកនេះ យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង២០ មានប្រជាពលរដ្ឋ ចេញទៅហែរក្បួនប្រមាណជិត២លាននាក់ ដែលធ្វើសកម្មភាពឃោសនានៅតាមដងផ្លូវ ប្រជុំ និងចែកខិត្តបណ្ណ។ ចំពោះរថយន្តដែលបានប្រើប្រាស់ក្នុងរយៈពេលឃោសនានេះ គឺមានប្រមាណជាង៦ម៉ឺនគ្រឿង ចំណែកម៉ូតូមានប្រមាណជាង៣សែនគ្រឿងផងដែរ៕

ការដកស្រង់សេចក្ដីថ្លែងការណ៍ សម្ដេចតេជោ បិទយុទ្ធនាការឃោសនាបោះឆ្នោត

១. សេចក្តីថ្លែងនៅការជួបជុំកោះពេជ្រ ហ៊ោមួយ! លេខ ២០ ឈ្នះទេ? បើឈ្នះហ៊ោមួយ! ជយោ          គណបក្សប្រជាជនកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា! ស្វាគមន៍ភ្ញៀវ អ្នកប្រជាធិបតេយ្យនិយមកណ្តាល, ICAPP ថ្ងៃនេះ យើងធ្វើពិធីបិទយុទ្ធនាការនៃយុទ្ធនាការឃោសនាបោះឆ្នោ​ត ដែលបានប្រព្រឹត្តទៅក្នុងរយៈពេល ២១ ថ្ងៃរួចមកហើយ។ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន នៃសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជានារាជធានីភ្នំពេញ ហើយក៏សូមស្វាគមន៍ចំពោះវត្តមានពីសមាជិកសមាជិកា នៃគណបក្សប្រជាជនកម្ពុជារាប់សិបម៉ឺននាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលកំពុងស្តាប់ការផ្សាយបន្តផ្ទាល់ មុននឹងការដង្ហែក្បួនបិទយុទ្ធនាការរបស់យើងចាប់ផ្តើម។ ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្តែងនូវការស្វា​គមន៍ចំពោះឯកឧត្តម Andrés Pastrana អតី​​តប្រធានាធិបតី Colombia និងជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ CDI (Centrist Democrat International) ឯកឧត្តម ហ្សក ឌីវីនី​ស៊ែ អតីតប្រធានសភាហ្វីលីពីន និងជាសមាជិកស្ថាបនិក ICAPP និង CDI ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀត រួមមានអនុប្រធានាធិបតី នៃប្រទេសអ៊ីរ៉ង់។…

គ.ជ.ប ចេញសេចក្តីអំពាវនាវស្តីពីការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត

FN ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញលិខិតមួយ ដោយអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ នេះបើយោងតាមសេចក្តីអំពាវនាវរបស់គ.ជ.ប នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ។ តាមសេចក្តីអំពាវនាវ បានឲ្យដឹងថា «យោងតាមមាត្រា៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ឈប់២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ គ.ជ.ប សួមអំពាវនាវ ដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង១២៖០០យប់ ថ្ងៃទី២៧ រហូតដល់ម៉ោង១២៖០០យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨»៕