រាជរដ្ឋាភិបាលកម្ពុជាត្រៀមរួចរាល់ ក្នុងការទំលាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីកសិករតាមតម្លៃទីផ្សារ នៅរដូវប្រមូលផលខាងមុខនេះ!

FN​ ៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ឲ្យដឹងថា នៅរដូវប្រមូលស្រូវខាងមុខនេះ ប្រជាពលរដ្ឋនឹងមិនបារម្ភពីតម្លៃស្រូវឡើយ ព្រោះតែរាជរដ្ឋាភិបាលកម្ពុជា បានរួចរាល់ហើយក្នុងការទម្លាក់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូលទិញស្រូវពីកសិករតាមតម្លៃទីផ្សារ។ ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក កៅ ថាច ធ្វើឡើងនៅថ្ងៃទី១៣ ខែកក្កដានេះ ក្នុងឱកាសដែលលោកបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «កិច្ចពិភាក្សា និងពិគ្រោះយោបល់អំពីទីផ្សារ រវាងសហគមន៍កសិកម្ម និងដៃគូពាណិជ្ជកម្មកសិកម្ម» ដែលរៀបចំឡើងនៅសាលាខេត្តកំពង់ធំ។ ពិធីនេះមានការចូលរួមពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ, លោក ធីវ វណ្ណធីរ ប្រធានមន្ទីរកសិកម្ម រក្ខាម្រមាញ់ និងនេសាទ ខេត្ត, លោកឧកញ៉ា ហង់ សុគន្ធ ប្រធានសហគមន៍កសិកម្ម, លោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនអេមរុរាយ៍, អាជ្ញាធរមូលដ្ឋាន តំណាងក្រសួង និងមន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងតំណាងមកពីសហគមន៍កសិកម្មចំនួន១០ និងចំនួនអ្នកចូលរួម ប្រមាណជាង៣០០នាក់។ លោក សុខ លូ អភិបាលខេត្ត បានលើកឡើងថា ខេត្តកំពង់ធំ ជាខេត្តសក្កានុពលកសិកម្ម…

ស្ថានទូតកម្ពុជា​ ប្រកាសពីករណីបំពុលសង្គម​ថ្មី​ដើម្បីកេងចំណេញនយោបាយ​ ​ពីពលករខ្មែរនៅថៃ

FN ៖ ស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានចេញសេចក្ដីប្រកាសឱ្យដឹងថា ក្នុងពេលថ្មីៗនេះ មានក្រុមឱកាសនិយមមួយចំនួន​ បានយកឃ្លីបវីដេអូចាស់ៗ អំពីការចុះត្រួតពិនិត្យពលករបរទេសពីសំណាក់អាជ្ញាធរថៃ មកផ្សព្វផ្សាយឡើងវិញតាមបណ្ដាញសង្គម Facebook ក្នុងគោលបំណងបំពុលសង្គម បង្កការភ្ញាក់ផ្អើល និងកេងចំណេញផ្នែកនយោបាយ ពីពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើនៅប្រទេសថៃ។ តាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើ​ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ក៏បានអំពាវនាវដល់ពលករខ្មែរដែលមានឯកសារសម្រាប់ស្នាក់នៅ និងធ្វើការនៅប្រទេសថៃ សូមរក្សាភាពស្ងៀមស្ងាត់ និងបន្តអនុវត្តការងារតាមធម្មតា។ ស្ថានទូត​ បានជម្រាបដល់ពលករខ្មែរដែលមិនទាន់មានឯកសារស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ត្រូវប្រញាប់រួសរាន់ទំនាក់ទំនងជាមួយស្ថានទូតខ្មែរនៅថៃ ដើម្បីដាក់ពាក្យស្នើសុំលិខិតធ្វើដំណើរបណ្ដោះអាសន្ន មុនធ្វើដំណើរត្រឡប់មកកម្ពុជាដើម្បីរៀបចំឯកសារស្របច្បាប់ និងត្រឡប់ទៅធ្វើការក្នុងប្រទេសវិញ តាមរយៈប្រព័ន្ធ MoU។ ជាមួយគ្នានោះ ស្ថានទូតខ្មែរនៅថៃក៏បានប្រាប់ពីលេខទូរស័ព្ទមន្ត្រីរបស់ខ្លួនផងដែរ ដើម្បីឱ្យពលករខ្មែរដែលមិនទាន់មានឯកសារស្នាក់នៅ និងធ្វើការនៅថៃ អាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិតបន្ថែម ក្នុងនោះរួមមាន៖ ០២ ៩៥៧ ៥៨៥១/ ០៩២ ៨០៥ ០៥៦១/ ០៩៤ ០៩២ ៥៩០៥/ ០៨៦ ៧៩៩ ៩៩៥៧/…

គ.ជ.ប ទទួលបានជំនួយហិបឆ្នោត ១១,០០០ហិបបន្ថែម និងរថយន្ត ៤០គ្រឿងពីជប៉ុន ដែលមានតម្លៃជាង ៧លានដុល្លារ

FN ៖ ដូចការសន្យា រាជរដ្ឋាភិបាលជប៉ុន បានប្រគល់ជំនួយជាសម្ភាររួចហើយ មកឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់បម្រើឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ដែលមានទឹកប្រាក់ស្នើនឹងជាង ៧លានដុល្លារអាមេរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៤​ ខែកក្កដា​​ ឆ្នាំ២០១៨នេះ។ បើតាមគ.ជ.ប សម្ភារទាំងនោះរួមមាន៖ ហិបឆ្នោតចំនួន ១១,០០០ហិប និងរថយន្តប្រភេទ Pickup ចំនួន៤០គ្រឿង។ ជំនួយបន្ថែមនេះ បានធ្វើឡើងបន្ទាប់ពីមានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងទឹកប្រាក់ ៨០០លានយេន រវាងលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងលោក ហៃដឺហ៉ីសា ហូរីណូឈី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨។ សូមជម្រាបថា គ.ជ.ប ក៏មានហិបឆ្នោតចំនួន ១២.០០០ទៀត ជាជំនួយរបស់ជប៉ុនតាំងពីឆ្នាំ១៩៩៨ ដែលកំពុងបន្តប្រើប្រាស់ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ សម្ភារបរិក្ខា ដែលជាជំនួយរបស់ជប៉ុន និងសម្ភារបោះឆ្នោតផ្សេងទៀត បាននិងកំពុងបញ្ជូនទៅគណៈកម្មការឃុំ/សង្កាត់រៀបចំការបោះឆ្នោត…