ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម

FN ៖ នៅថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីសម្ពោធ វិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅក្នុងប្រទេសកម្ពុជា ក្រោម «នយោបាយឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន​។ ពិធីសម្ពោធវិមានដែលជានិមិត្តរូបនៃការបង្រួបបង្រួមជាតិ ពន្លត់នូវភ្លើងសង្គ្រាមនាំមកនូវសុខសន្តិភាពនេះ ក៏ដូចជាការអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាម នៅកម្ពុជា ប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកសិល្បៈ សិស្សនិស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយជាមួយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការសម្ពោធវិមានអនុស្សាវរីយ៍ «នយោបាយឈ្នះ-ឈ្នះ» និងការអបអរសាទរខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានយកឱកាសនេះឧទ្ទិសសមិទ្ធិផលនេះដល់ជនរួមជាតិទាំងអស់ ដែលបានទទួលបានផលពីនយោបាយឈ្នះឈ្នះនេះ។ * សម្តេចតេជោ ហ៊ុន…

អភិបាលរាជធានីភ្នំពេញ៖ ពលរដ្ឋជាង១៥ម៉ឺននាក់ បានចូលរួម និងអញ្ជើញទស្សនានៅវិមានឈ្នះឈ្នះ សម្រាប់ថ្ងៃទី​១

FN ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨នេះថា កាលពីម្សិលមិញ ពេញមួយថ្ងៃតែម្ដង ពោលតាំងពីពេលព្រឹក រហូតដល់ពេលយប់ មានប្រជាពលរដ្ឋ ភ្ញៀវទេសចរអន្ដរជាតិជាង១៥ម៉ឺននាក់ បានអញ្ជើញ និងដើរលេងកម្សាន្ដ ទស្សនាវិមានឈ្នះឈ្នះយ៉ាងសប្បាយរីករាយ។ លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅពេលព្រឹកមានបងប្អូនប្រជាពលរដ្ឋបានចូលរួមជាមួយកម្មវិធីជាមួយសម្តេចតេជោប្រមាណ៧ម៉ឺននាក់ និងចាប់ពីពេលនោះ មកដល់ពេលយប់មានជាង៨ម៉ឺននាក់»។ សម្រាប់បញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈវិញ ត្រូវបានអភិបាលរាជធានីភ្នំពេញ បញ្ជាក់យ៉ាងម៉ឺងម៉ាត់ អមដោយសំណើចថា No Problem ពោលគ្មានបញ្ហាអ្វីទាំងអស់ ខណៈដែលកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ត្រូវបានដាក់ពង្រាយការពារយ៉ាងល្អប្រសើរជូនអ្នកទស្សនាទាំងអស់។ ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញ បានឲ្យរដ្ឋបាលខណ្ឌដូនពេញ ទទួលខុសត្រូវលើការងារទទួលផ្ញើយានជំនិះគ្រប់ប្រភេទ គឺមិនត្រូវយកថវិកា ពីបងប្អូនប្រជាពលរដ្ឋ ដែលបានមកកំសាន្ត និងឆ្លងឆ្នាំសាកល ព្រមទាំងទស្សនាវិមានឈ្នះឈ្នះ នៅក្នុងបរិវេណវិមានឈ្នះឈ្នះនោះទេ។ រដ្ឋបាលខណ្ឌដូនពេញ សូមអំពាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញមកលេងកំសាន្ត និងចូលរួមឆ្លងឆ្នាំសាកល រាប់ថយក្រោយទាំងអស់គ្នា ឲ្យបានច្រើនកុះករ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩…