ប្រធាន គ.ជ.ប ពន្យល់មន្ត្រីក្រសួងការបរទេសជប៉ុន ពីវិធានការទប់ស្កាត់ការបោះឆ្នោតលើសពី១ដង សម្រាប់មនុស្សម្នាក់ !

FN ៖ នៅពេលថ្មីៗនេះ លោក ស៉ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលជួបលោក Tetsuji MIYAMOTO (តិស៊ូជី មីយ៉ាម៉ូតុ) ប្រធាននាយកដ្ឋានអាស៉ីអាគ្នេយ៍ទី១ នៃក្រសួងការបរទេសជប៉ុន ដើម្បីស្វែងយល់អំពីការធ្វើកំណែទម្រង់ ការបោះឆ្នោតនៅកម្ពុជា។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ក្នុងជំនួបនោះ មន្ត្រីក្រសួងការបរទេសជប៉ុនរូបនេះ បានលើកឡើងជា​សំណួរ២ ថាតើ គ.ជ.ប មានវិធានការទប់ស្កាត់ការបោះឆ្នោតលើសពី១ដង សម្រាប់មនុស្សម្នាក់យ៉ាងដូចម្តេច? និងទី២ តើ គ.ជ.ប មានការផ្សាយលទ្ធផលនៃការបោះឆ្នោតយ៉ាងដូចម្តេច? ឆ្លើយតបនឹងសំណួរដ៏មានអត្ថន័យនេះ លោក ស៉ិក ប៊ុនហុក បានលើកឡើងថា ចំពោះវិធានការទប់ស្កាត់ការបោះឆ្នោត​លើកពី១ដងនោះ គឺកម្ពុជាបានប្តូរការចុះឈ្មោះបោះឆ្នោតដោយដៃ មកចុះឈ្មោះតាមប្រព័ន្ធកុំព្យួទ័រ ហើយបញ្ជី​បោះឆ្នោត​មានរូបថត និងទិន្នន័យច្បាស់លាស់ រួមទាំងមានទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ ដែលបានទិញពីបរទេស ឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវ ដែលអាចទប់ស្កាត់ករណីបោះឆ្នោតលើសពី១ដឹងបាន។ ដោយចំពោះការផ្សាយលទ្ធនៃការបោះឆ្នោត ត្រូវបានលោក ស៉ិក ប៊ុនហុក ពន្យល់ថា តាមបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត​បានចែងថា ក្រោយពេលបញ្ចប់ការរាប់សន្លឹកឆ្នោត គណៈកម្មការការិយាល័យបោះឆ្នោត នឹងបិទផ្សាយលទ្ធផល នៅតាម​ការិយាល័យបោះឆ្នោត។…

គ.ជ.ប នឹងលុបឈ្មោះគណបក្សសង្រ្គោះជាតិពីបញ្ជីបោះឆ្នោត បើក្រសួងមហាផ្ទៃ សម្រេចលុបចោលគណបក្សនេះ

FN ៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០១៧នេះ បានអះអាងថា គ.ជ.ប នឹងមិនអនុញ្ញាត ឱ្យគណបក្សសង្រ្គោះជាតិ ចូលរួមក្នុងការបោះឆ្នោតឃុំ/សង្កាត់ឡើយ បើសិនជាក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះគណបក្សនេះ ចេញពីបញ្ជីគណបក្សនយោបាយនោះ។ លោក ហង្ស ពុទ្ធា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រសិនបើក្រសួងមហាផ្ទៃ គាត់ប្រកាសលុបឈ្មោះគណបក្សហ្នឹងចេញ…គ.ជ.ប នឹងលុបឈ្មោះ គណបក្សនោះដែរ»។ លោកបានបន្ថែម៖ «គ.ជ.ប អនុញ្ញាតឱ្យប្រកួតប្រជែងតែគណបក្សដែល​ស្របច្បាប់ ចុះបើគណបក្សនោះ ត្រូវបានសម្រេចថា ជាបក្សដែលមិនស្របច្បាប់ទៅហើយ អញ្ចឹងគ.ជ.ប មិនមានរឿងអ្វីត្រូវទទួលស្គាល់ទេ»។ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានមើលឃើញថា ករណីនេះ មិនទាន់ឈានដល់ការលុបគណបក្សនៅឡើយទេ ដោយគ្រាន់តែ សមាជខុសលក្ខន្តិកៈ ហើយក្រសួងមហាផ្ទៃមិនទទួលស្គាល់សមាជប៉ុណ្ណោះ។ លោកថ្លែងថា «រឿងរ៉ាវដែលកើតឡើង គ្រាន់តែជាការមិនទទួល ស្គាល់សមាជនោះទេ មិនទាន់ដល់ការលុបគណបក្សនោះទេ»។ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ និងអគ្គនាយក នៃនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ នឹងមានកិច្ចប្រជុំមួយដើម្បីពិភាក្សារឿងនេះ…

អ្នកនាំពាក្យបក្សប្រជាជន៖ ការស្ទង់មតិដែលបង្ហាញថា បក្សប្រឆាំងឈ្នះ៦០ភាគរយ គឺជាឧបាយកលទុច្ចរិត និងការបំភាន់សាធារណជន

FN ៖ ការស្ទង់មតិមួយដែលថា គណបក្សប្រឆាំងនៅកម្ពុជា នឹងឈ្នះឆ្នោត៦០ភាគរយ នាពេលខាងមុខនេះ គឺជាការស្ទង់មតិដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយជាឧបាយកលទុច្ចរិតមួយ ដែលធ្វើឡើងដើម្បីបំភាន់សាធារណជន មុនការបោះឆ្នោត។ នេះគឺជាលើកឡើងរបស់ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដែលឆ្លើយតបទៅនឹង ការចុះផ្សាយអំពីលទ្ធផលស្ទង់មតិដ៏សំងាត់នោះ។ ការផ្សព្វផ្សាយអំពីលទ្ធផលស្ទង់មតិដ៏ចម្លែកនេះ បានធ្វើឡើងដោយសារព័ត៌មានមួយចំនួន ដែលបានដកស្រង់សម្តីមន្រ្តីសង្គមស៊ីវិល ដែលឃ្លាំមើលការបោះឆ្នោត។ បណ្តាញផ្សព្វផ្សាយទាំងនោះ បានដកស្រង់សម្តីរបស់បុរសឈ្មោះ លោក យឿង សុធារ៉ា ដែលអះអាងថា មានការស្ទង់មតិមួយដោយស្ថាប័នអន្តរជាតិ បង្ហាញថា គណបក្សសង្រ្គោះជាតិ នឹងឈ្នះឆ្នោតនាពេលខាងមុខ។ ប៉ុន្តែទោះជាយ៉ាងណា បុរសម្នាក់នោះ ដែលគេជឿថា ជាអ្នកគាំទ្រគណបក្សប្រឆាំង ពុំបានបង្ហើបអំពី ស្ថាប័នអន្តរជាតិ ដែលបានធ្វើការស្ទាប់ស្ទង់មតិនេះឡើយ។ លោក សុខ ឥសាន បានមានការសង្ស័យថា ការស្ទាបស្ទង់មតិនោះ ធ្វើឡើងដោយលួចលាក់ និងជាការស្ទង់មតិខ្យល់ ហើយបង្ហាញលទ្ធផលលម្អៀងទៅរកគណបក្សប្រឆាំង។ លោកបានថ្លែងថា «មានអង្គការបរទេសមួយ បានលួចធ្វើការស្ទង់មតិដោយលួចលាក់ ដែលចេញលទ្ធផលមិនច្បាស់លាស់ថា នៅក្នុងការបោះឆ្នោតខាងមុខនេះថា គណបក្សប្រឆាំងនឹងឈ្នះឆ្នោតដល់ទៅ៦០ ភាគរយឯណោះ។ ការប៉ាន់ស្មាន ដោយគ្មានមូលដ្ឋានច្បាស់លាស់នេះ…