​លោក ហ៊ុន ម៉ាណែត៖ ការជ្រើសមេដឹកនាំ មិនដូចជាការចាក់ឆ្នោតទេ, ប្រើជ្រើសត្រូវប្រទេសមានសន្តិភាព បើជ្រើសខុសប្រទេសនឹងក្រឡាប់ចាក់

FN ៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន បានលើកឡើងឲ្យដឹងថា «ការជ្រើសរើសមេដឹកនាំប្រទេសមិនដូចជាការចាក់ឆ្នោត នោះទេ បើយើងជ្រើសរើសត្រូវ យើងមានសំណាងជោគវាសនា រស់នៅក្នុងសុខសន្តិភាព មានក្តីសង្ឃឹម និងឱកាសអភិវឌ្ឍប្រទេស តែបើយើងជ្រើសរើសខុសប្រទេស នឹងក្រឡាប់ចាក់»។ លោក ហ៊ុន ម៉ាណែត បន្តថា «ជាក់ស្តែងដូចប្រទេសប្រទេសមួយចំនួន នៅលើពិភពលោក នៅមានការវាយប្រហារគ្នា មកដល់សព្វថ្ងៃ។ នៅក្នុងរយៈពេល៣០ឆ្នាំយើងបានជ្រើរើសត្រូវ យើងបានផ្លាស់ប្តូរត្រូវ យើងបានផ្លាស់ប្តូរពីប្រទេស មានសង្រ្គាមមកជា ប្រទេសមានសុខសន្តិភាព ពីជីវភាពលំបាកមក មានជីវភាពធូរធា និងក្លាយជាប្រទេសមានការអភិវឌ្ឍន៍»។ លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងពិធីបុណ្យកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនានាវត្តសែនឧត្តម ស្ថិតក្នុងឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ។ ជាមួយគ្នានោះលោក ហ៊ុន ម៉ាណែត សង្គ្រាមបានបន្សល់ទុក នូវការឈឺចាប់ ពីអតីតកាល ឪពុកម្តាយព្រាត់កូន ប្រពន្ធ ព្រាត់ប្តី…

គ.ជ.ប អំពាវនាវឱ្យ សហគមន៍អន្តរជាតិ ចូលរួមចុះឈ្មោះសង្កេតការណ៍ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញលិខិតស្នើ និងជូនដំណឹងដល់តំណាង អង្គការមិនមែនរដ្ឋាភិបាលបរទេស, តំណាងប្រទេស និងតំណាងអង្គការអន្តរជាតិនានា ឱ្យចូលរួមសង្កេតការណ៍ នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅខែមិថុនា ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប ផ្ញើជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីពេលថ្មីៗនេះ។ គ.ជ.ប បានបញ្ជាក់ថា «ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដូច្នេះ ដើម្បីឲ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ បានប្រព្រឹត្តទៅដោយមានការចូលរួម សង្កេតការណ៍ មើលដំណើរការបោះឆ្នោត ពីគ្រប់មជ្ឈដ្ឋាននានា សូមឯកឧត្តមទេសរដ្ឋមន្រ្តី មេត្តាអញ្ជើញ តំណាងអង្គការ មិនមែនរដ្ឋាភិបាល បរទេស តំណាងប្រទេសនានា និងតំណាងអង្គការអន្តរជាតិ ដើម្បីចូលរួមសង្កេតការណ៍ បោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧»។ ជាការកត់សម្គាល់ គ.ជ.ប បានចាប់ទទួលពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ ចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ រហូតដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧។…

សម្តេច សាយ ឈុំ បន្តក្រើនរំឭកដល់អាជ្ញាធរ ត្រូវដើរប្រាប់ពលរដ្ឋដល់ខ្នងផ្ទះ ឲ្យពួកគាត់ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា

FN ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ បានរំឭកហើយរំឭកទៀត ដល់អាជ្ញាធរភូមិ/ឃុំ ធ្វើយ៉ាងណាត្រូវផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋ ដែលចុះឈ្មោះបោះឆ្នោតរួចហើយនោះ ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ឬចូលប្រាប់ឲ្យដល់ខ្នងផ្ទះតែម្ដង ដើម្បីឲ្យមានប្រសិទ្ធភាព។ ក្នុងកិច្ចសំណេះសំណាលជាមួយអាជ្ញាធរសង្កាត់សាក់សំពៅ ខណ្ឌដង្កោ សម្ដេច សាយ ឈុំ បានផ្តល់អនុសាសន៍ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំពង្រឹង និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានឲ្យបានក្នុងកម្រិតខ្ពស់បំផុត។ ការងារនេះ ត្រូវបន្តធ្វើរហូតដល់ក្រោយការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្នុងការរៀបចំការបោះឆ្នោត ឲ្យប្រព្រឹត្តទៅដោយរលូន ប្រកបដោយតម្លាភាព សេរីភាព យុត្តិធម៌ គ្មានអំពើហិង្សា ដែលទាំងអស់គ្នាអាចទទួលយកបាន។ សម្តេច សាយ ឈុំ ក៏បានសំណូមពរឲ្យអាជ្ញាធរ ត្រូវបន្តជំរុញប្រជាពលរដ្ឋ ដែលបានទៅចុះឈ្មោះបោះឆ្នោតរួចហើយ ឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ព្រោះការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់…