​លោកស្រីឧប. ម៉ែន សំអន៖ ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិសេរីភាព ពេញលេញក្នុងការធ្វើបុណ្យ ក្រោមដំបូលសន្តិភាព

FN ៖ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានានៅក្នុងវត្តសន្តិភាព (ហៅវត្តខ្លាហើរ) ដែលស្ថិតក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ។ ឆ្លៀតក្នុងឱកាសនោះលោកស្រី បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសពីបាតដៃទទេរហូតដល់មានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចំរើន និងអភិវឌ្ឍន៍ជឿនលឿនផងដែរ។ ការរីកចម្រើនទាំងនេះ ដោយសារតែការរួមគ្នាកសាងរវាង វិស័យពុទ្ធចក្រ និងអាណាចក្រ ខណៈដែលប្រទេសជាតិ មានសុខសន្តិភាព និងស្ថេរភាពនយោបាយ ពេញលេញ។ សុខសន្តិភាពទាំងនេះជាតម្លៃដែល បានផ្តល់ឲ្យយើងមានឱកាសបញ្ជូនកូនចៅទៅរៀនសូត្រ ចាប់ពីមតេយ្យរហូតដល់មហាវិទ្យាល័យ និងមានជីវភាពរស់នៅធូរធា ដោយស្ថិតនៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ហើយការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិ ក៏មានការរីចំរើន ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តភ្ជាប់ជាមួយផ្លូវជាតិគ្រប់តំបន់ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព»។ លោកស្រី ម៉ែន សំអន ក៏បានរំលឹកនូវព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិតជាបានបង្កភាពសប្បាយរីករាយ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង…

​លោក ហ៊ុន ម៉ាណែត៖ ការជ្រើសមេដឹកនាំ មិនដូចជាការចាក់ឆ្នោតទេ, ប្រើជ្រើសត្រូវប្រទេសមានសន្តិភាព បើជ្រើសខុសប្រទេសនឹងក្រឡាប់ចាក់

FN ៖ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន បានលើកឡើងឲ្យដឹងថា «ការជ្រើសរើសមេដឹកនាំប្រទេសមិនដូចជាការចាក់ឆ្នោត នោះទេ បើយើងជ្រើសរើសត្រូវ យើងមានសំណាងជោគវាសនា រស់នៅក្នុងសុខសន្តិភាព មានក្តីសង្ឃឹម និងឱកាសអភិវឌ្ឍប្រទេស តែបើយើងជ្រើសរើសខុសប្រទេស នឹងក្រឡាប់ចាក់»។ លោក ហ៊ុន ម៉ាណែត បន្តថា «ជាក់ស្តែងដូចប្រទេសប្រទេសមួយចំនួន នៅលើពិភពលោក នៅមានការវាយប្រហារគ្នា មកដល់សព្វថ្ងៃ។ នៅក្នុងរយៈពេល៣០ឆ្នាំយើងបានជ្រើរើសត្រូវ យើងបានផ្លាស់ប្តូរត្រូវ យើងបានផ្លាស់ប្តូរពីប្រទេស មានសង្រ្គាមមកជា ប្រទេសមានសុខសន្តិភាព ពីជីវភាពលំបាកមក មានជីវភាពធូរធា និងក្លាយជាប្រទេសមានការអភិវឌ្ឍន៍»។ លោក ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ខណៈលោកចូលរួមនៅក្នុងពិធីបុណ្យកាត់ឬសសីមា និងសម្ពោធសមិទ្ធិផលនានាវត្តសែនឧត្តម ស្ថិតក្នុងឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧នេះ។ ជាមួយគ្នានោះលោក ហ៊ុន ម៉ាណែត សង្គ្រាមបានបន្សល់ទុក នូវការឈឺចាប់ ពីអតីតកាល ឪពុកម្តាយព្រាត់កូន ប្រពន្ធ ព្រាត់ប្តី…