សុន្ទរកថា នៅក្នុងពិធីបើកពិព័រណ៍ចិន-ឤស៊ាន លើកទី ១៥ ក្រោមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី ២១៖ បង្កើតសហគមន៍ចិន-ឤស៊ានប្រកបដោយនវានុវត្តន៍»

– ឯកឧត្តម ហាន ហ្សេង (Han Zheng) ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន; – ឯកឧត្តម, លោកជំទាវ, ប្រមុខរដ្ឋ, ប្រមុខរដ្ឋាភិបាល; – ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី ! ថ្ងៃនេះ, ខ្ញុំពិតជាមានក្តីសោមនស្សជាអនេក ដោយបានមកចូលរួមជាថ្មីម្តងទៀត ក្នុងពិធីបើកពិព័រណ៍ចិន- ឤស៊ាន លើកទី ១៥ ក្រោមប្រធានបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សរ៍ទី ២១៖ បង្កើតសហគមន៍ចិន-ឤស៊ានប្រកបដោយនវានុវត្តន៍»។ ទន្ទឹមនេះ, ខ្ញុំ និងប្រជាជនកម្ពុជាទាំងមូល ពិតជាមានសេចក្តីរំភើប និងមានមោទនភាពឥតឧបមា ដោយកម្ពុជាទទួលបាននូវកិត្តិយសដ៏ធំធេង ដែលត្រូវបានជ្រើសរើសជា​ប្រទេស​​កិត្តិយសជាលើកទី ២ នៅក្នុងឱកាសដ៏វិសេស ដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៦០ នៃទំនាក់ទំនង​ការទូត​រវាងកម្ពុជា-ចិន ក៏ដូចជាខួបលើកទី ១៥ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្ររវាងឤស៊ាន និងចិន។ នៅក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ, ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះតួនាទី និង​សារសំខាន់នៃពិព័រណ៍​ចិន-ឤស៊ាន ដែលបានក្លាយជាវេទិកានយោបាយ ការទូត និងពាណិជ្ជកម្ម ប្រចាំឆ្នាំដ៏សំខាន់ និងមានប្រសិទ្ធភាព សម្រាប់ប្រមុខរដ្ឋ,…

នាយករដ្ឋមន្រ្ដីកម្ពុជា ស្វាគមន៍ក្រុមហ៊ុនចិន ដែលគ្រោងមកវិនិយោគនៅកម្ពុជា

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសគាំទ្រ និងស្វាគមន៍ដល់ក្រុមហ៊ុនចិនទាំងឡាយ ដែលមានបំណងមកវិនិយោគនៅកម្ពុជា ដោយមិនមានការរើសអើងនោះឡើយ។ ការប្រកាសគាំទ្ររបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួបជាមួយក្រុមហ៊ុនវិនិយោគធំៗរបស់ចិនចំនួន៨ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ចំពោះក្រុមហ៊ុនទាំងចាស់ទាំងថ្មីដែលមានបំណងវិនិយោគនៅកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តលើកទឹកចិត្ត ដល់ក្រុមហ៊ុនទាំងអស់ ក្នុងការវិនិយោគនៅកម្ពុជា ដោយគ្មានការរើសអើងឡើយ»។ សូមជម្រាបថា ថ្នាក់ដឹកនាំក្រុមហ៊ុនវិនិយោគធំៗទាំង​៨របស់ចិន ដែលទទួលបានការអនុញ្ញាតឲ្យជួបសម្តេចតេជោនោះរួមមាន៖ ក្រុមហ៊ុន Xiaomi Corporation, Zhejiang Geely Holding Grou, CHINT Group Co., Ltd, Dongming Petrochemical Group, Futong Group Co., Ltd, Hollry Group, ENN Group Holding Limited, និង…

សម្តេចតេជោ ស្នើចិនបើកចំហទីផ្សារសម្រាប់កសិផលកម្ពុជាឲ្យកាន់តែធំ និងជំរុញអ្នកវិនិយោគចិនមកកម្ពុជាឲ្យកាន់តែច្រើន

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើចិនបើកចំហទីផ្សារសម្រាប់កសិផលរបស់កម្ពុជាឲ្យកាន់តែធំបន្ថែមទៀត ព្រមទាំងជំរុញអ្នកវិនិយោគចិនមកកាន់កម្ពុជាឲ្យបានកាន់តែច្រើនផងដែរ។ សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោក ហាន់ ជឹង (Han Zheng) ឧបនាយករដ្ឋមន្រ្តីចិន និងសមាជិកការិយាល័យនយោបាយ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៏ នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ដែលបានធ្វើនៅរមណីយដ្ឋានលីយ័ន នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨នេះ។ សូមបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន មានការកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើងដល់ ៥,៨ប៊ីលានដុល្លារអាមេរិក តាមស្ថិតិឆ្នាំ២០១៧ គឺកើនឡើងប្រមាណ ២២% ធៀបនឹងឆ្នាំកន្លងទៅ។ សម្រាប់ការវិនិយោគពីប្រទេសចិនមានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ រយៈពេលបីឆ្នាំកន្លងទៅនេះ ដោយបានកើនឡើងពីប្រមាណ ៩០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៦ ដល់ ១,៦ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៧ និងក្នុងរយៈពេល ៧ខែដើមឆ្នាំ២០១៨នេះបានកើនដល់ ២,៨ ប៊ីលានដុល្លារអាមេរិក។ ក្នុងឱកាសជំនួបសំណេះសំណាលនោះ លោក ហាន់ ជឹង បាននាំនូវពាក្យផ្តាំផ្ញើសួរសុខទុកសម្តេចតេជោពីប្រធានាធិបតីចិន លោក ហ្ស៊ី ជីនភីង ហើយបានបញ្ជាក់សាជាថ្មីថា មិត្តភាព និងទំនាក់ទំនងកម្ពុជា-ចិន…