សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសនាងកុក ខេត្តកោះកុង

ជួបក្មួយកម្មករផង សម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យ ចាំយាម ផង … សុំសួរអ្នកមានផ្ទៃពោះចំនួន ៥៤៦ នាក់? ពូចង់សួរអញ្ចេះ ក្នុងចំណោមហ្នឹងមានអ្នកដែលមានកូនមួយ កូនពីរ ធ្លាប់មានកូនហើយ ហើយក៏មានអ្នកមានកូនដំបូងដែរ។ ប៉ុន្តែពូចង់សួរថា អ្នកដែលការរួចហើយ ត្រឹមមួយឆ្នាំហើយមានផ្ទៃពោះមានប៉ុន្មាននាក់ លើកដៃបន្ដិចមក។ (រៀបការហើយ)អត់ពន្យារកំណើតទេ ទៅបណ្ដោយ។ ហ្នឹងបានត្រឹមត្រូវ។ ការរួចហើយ នាំគ្នាពន្យារកំណើតដល់ណាទៀត ឲ្យវាឆាប់បានកូនរហ័សទៅៗ រួចហើយវាធូរខ្លួន កុំចាំពន្យារដល់ណានោះនាំតែពិបាក។ រួចហើយងាកមកសួរ អ្នកណាជិតចូលរោងការនៅពេលខាងមុខ ទាំងនារី ទាំងបុរស សុំលើកដៃបន្ដិចមើល … ហើយចុះអ្នកដែលទើបនឹងការហើយបានប៉ុន្មានខែហ្នឹង តែមិនទាន់មានកូន … រីករាយណាស់ ថ្ងៃនេះ ដែលបានមកជួបក្មួយៗនៅខេត្តកោះកុង ដែលខ្ញុំគិតថា កាលពីពេលមុននេះ ខែធ្នូនេះ ខ្ញុំមកធ្វើបុណ្យសមុទ្រ តែពេលនោះ យើងមិនបានគួបផ្សំនូវការចុះរបស់ពូមកកាន់ទីនេះទេ។ យើងចង់ធ្វើកម្មវិធីដាច់ដោយឡែកមួយ ជាមួយនឹងការចុះសួរសុខទុក្ខរបស់កម្មករ/ការិនីរបស់នៅខេត្តកោះកុង ។ ថ្ងៃនេះ យើងក៏នឹងធ្វើរួមគ្នាផងដែរជាមួយនឹងការសម្ពោធដាក់ឲ្យប្រើប្រាស់នូវវិទ្យាល័យ ចាំយាម ដែលនៅមិនឆ្ងាយពីទីនេះនៅប៉ុន្មានជា ១ គីឡូម៉ែត្រ ពីទីនេះ។ ឧស្សហកម្មចរិតសកល ក្នុងខេត្តកោះកុង…