ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀននាព្រឹកថ្ងៃនេះ

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ដែលនឹងប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។ «ទិវាគ្រូបង្រៀន ៥ តុលា» ឆ្នាំនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ ពិធីនេះមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា, លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោកគ្រូ អ្នកគ្រូ មកពីបណ្តាខេត្តនានា មន្រ្តីរាជការក្រសួងអប់រំ យុវជន និងកីឡា អង្គការដៃគូអភិវឌ្ឍន៍ ព្រមទាំងសិស្សានុសិស្សជាច្រើនរូបទៀត។ ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម័យនេះជាសម័យបាតុកម្ម ហើយដំណើរសម្តេចទៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក៏នឹងមានការធ្វើបាតុកម្មប្រឆាំងដំណើរ របស់សម្តេចទៀតហើយ។ ប៉ុន្តែចំនួនអ្នកមកទទួល…

ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ជួបសម្តេចតេជោ ហ៊ុន សែន ដើម្បីរកឱកាសវិនិយោគនៅកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក មីឆៀល វ៉លធើ មីឆាឡាក់ (Michael Walter Michalak)​ អនុប្រធានជាន់ខ្ពស់ និងជាប្រធានគ្រប់គ្រងក្នុងតំបន់ ​ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ នៅក្នុងជំនួបនេះ លោក មីឆាឡាក់ បានជម្រាបជូនសម្តេចតេជោថា ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន មានទិសដៅធ្វើយ៉ាងណាលើកស្ទួយ ទំនាក់ទំនងរយៈពេលវែង ខាងវិស័យសេដ្ឋកិច្ចជាមួយនឹងកម្ពុជា។ ការមកបំពេញទស្សនៈកិច្ចនៅកម្ពុជានាពេលនេះ គឺដើម្បីពិភាក្សារកនូវចំណុចរួម ដើម្បីជាផលប្រយោជន៍រួម ទាំងអ្នកវិនិយោគកម្ពុជា អ្នកវិនិយោគអាស៊ាន និងអាមេរិក ក៏ដូចជា ការអភិវឌ្ឍរបស់កម្ពុជាផងដែរ។ លោកបានជម្រាបជូនសម្តេចតេជោដែរថា កិច្ចពិភាក្សានេះ គឺផ្តោតទៅលើបញ្ហាសេដ្ឋកិច្ច បញ្ហាថាមពល ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស វប្បធម៌ ក៏ដូចជាវិស័យកសិកម្មផងដែរ។ នេះបើតាមការអះអាងរបស់ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន។ ពាក់ព័ន្ធនឹងវិស័យកសិកម្មនៅកម្ពុជា លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក…

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ចែកកង់៤០០គ្រឿង ជាជំនួយរបស់អង្គការកុគឹសៃជប៉ុន ជូនសិស្សក្រីក្រ និងមណ្ឌលកុមារកំព្រា នៅខេត្តស្វាយរៀង

FN ​៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចែកកង់ចំនួន៤០០គ្រឿង ដែលជាជំនួយរបស់អង្គការកុតឹសៃ (KOKUSAI) KJO ប្រទេសជប៉ុន ជូនសិស្សានុសិស្សក្រីក្រ និងមណ្ឌលកុមារកំព្រា នៅខេត្តស្វាយរៀង។ ពិធីនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីតំណាងអង្គការកុគឹសៃ (KOKUSAI) KJO ប្រធានអង្គការអាស់ប៉េកា និងមន្រ្តីរាជការក្រសួងជាច្រើនរូបទៀត ព្រមទាំងប្រធានមន្ទីរក្រសួងសង្គមកិច្ច និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមាណជាង ៥០០នាក់។ ឆ្លៀតនាឱកាសនោះផងដែរលោក លោក វង សូត បានសម្តែងនូវអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជា អង្គការកុគឹសៃ (KOKUSAI) KJO និងក្រុមការងារ ដែលបានសហការនាំយកនូវអំណោយជាកង់ចំនួន៤០០គ្រឿង ចែកជូនសិស្សានុសិស្ស ដែលមានជីវភាពខ្វះខាតនៅខេត្តស្វាយរៀង ហើយដែលពិតជាមានតម្រូវការដ៏ចាំបាច់នូវកង់ សម្រាប់ជាមធ្យោបាយក្នុងការ ធ្វើដំណើរទៅមកសាលារៀន។ បន្ថែមពីលើនេះ លោករដ្ឋមន្ត្រី ក៏បានសន្យាថា នឹងបន្តកិច្ចសហប្រតិបតិ្តការឲ្យកាន់តែជិតស្និទ្ធជាមួយអង្គការកុគឹសៃ (KOKUSAI) KJO និងសប្បុរសជននានា…