សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយកម្ពុជាក្នុងការកសាងម៉ាកយីហោរ ដើម្បីឲ្យផលិតផលរបស់កម្ពុជា មានការទទួលស្គាល់ជាអន្តរជាតិ

FN ៖ ក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដើម្បីចូលរួម​ «សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ នៃវេទិកាវិនិយោគពិភពលោក ឆ្នាំ២០១៨» នាទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅវេលាថ្ងៃត្រង់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក ហ្រ្វានស៊ីស ហ្គារី (Francis Gurry) អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបពិភាក្សាការងារទាក់ទិន ទៅនឹងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយកម្ពុជា ក្នុងជំនួបនោះ លោក ហ្រ្វានស៊ីស ហ្គារី (Francis Gurry) អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានថ្លែងនូវអំណរគុណជូន​ ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អនុញ្ញាតឲ្យរូបលោក និងសហការី បានចូកជួបពិភាក្សាការងារ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងនូវអំណរគុណ ជូនចំពោះអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ដែលកន្លងមកបានចូលរួមចំណែកជួយកសាងសមត្ថភាព នៃការបណ្តុះបណ្តាល ពិសេសបានជួយរៀបចំនូវយុទ្ធសាស្រ្តថ្នាក់ជាតិ សម្រាប់កម្មសិទ្ធបញ្ញាដល់កម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជា គឺជាប្រទេសទី១ ដែលគោរពនូវអ្វីដែលជារបបនៃកម្មសិទ្ធបញ្ញា។ សម្តេចតេជោបន្តថា អង្គការកម្មសិទ្ធិបញ្ញាអន្តរជាតិ អាចជួយដល់ប្រទេសកម្ពុជា ដើម្បីឲ្យកម្ពុជាបំពេញ…

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រើគ្រប់វិធីជំរុញដំណើរការរបស់ SME ឲ្យកាន់តែរីកចម្រើន និងមានលទ្ធភាពច្រើនជាមុន ពិសេសការរកទីផ្សារ និងប្រភពទុនជាដើម

FN ៖ ដោយឡែកបន្ទាប់ពីបញ្ចប់ ក្នុងជំនួបទ្វេភាគីជាមួយអគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោកហើយនោះ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស (Arancha Gongalez) នាយកប្រតិបត្តិមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ចូលជួបពិភាក្សាការងារ។ ក្នុងជំនួបនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សម្តេចពិតជាមានការសប្បាយរីករាយ ដោយបានជួបពិភាក្សាការងារជាថ្មីម្តងទៀត ជាមួយលោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស បន្ទាប់បីជំនួបលើកទី១ ក្នុងប្រទេសកម្ពុជា។ ឆ្លើយតបទៅនឹងប្រសាសន៍លើកឡើងរបស់សម្តេចតេជោ លោកស្រី អារ៉ាឆា មានថ្លែងថា កន្លងមកលោកស្រីធ្លាប់បានធ្វើ នូវកិច្ចការជាច្រើនជាមួយនឹងប្រទេសកម្ពុជា ពិសេសជាមួយនឹងក្រសួងពាណិជ្ជកម្ម។ លោកស្រីបន្តថា កម្ពុជាពិតជាមានសមត្ថភាពជាច្រើន ក្នុងការកសាង និងពង្រីកនូវសក្តានុពលរបស់កម្ពុជា ដើម្បីធ្វើឲ្យកម្ពុជាកាន់តែមានការប្រកួតប្រជែង ប្រកបដោយភាពរឹងមាំ ពិសេសការជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលធ្វើឲ្យពាណិជ្ជកម្មកាន់តែមានភាពរឹងមាំ។ សម្តេចតេជោមានប្រសាសន៍អរគុណជូនចំពោះលោកស្រី អារ៉ាន់ឆា ហ្គ្យុងហ្សាឡែស ដែលបានជួយដល់ប្រទេសកម្ពុជា ពិសេសការជួយរៀបចំនូវយុទ្ធសាស្រ្ត សម្រាប់ភាពរឹងមាំរបស់សហគ្រាសធុនតូច និងមធ្យម។ សម្តេចតេជោបន្តថា កន្លងមកសម្តេចបានចូលរួមជួយ ដល់ការលើកកម្ពស់ដល់សហគ្រាសធុនតូច និងមធ្យមនេះទាំងនៅក្នុងប្រទេស…

អគ្គនាយកអង្គការ WTO សរសើរភាពឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលចេះចាប់យក WTO ហើយទទួលបានជំនួយបច្ចេកទេសជិត៨លានដុល្លារ និងសន្យាផ្តល់ជំនួយថែមទៀត

FN ៖ លោក រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ (Robeto Cavatho Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសរសើរពីភាពឈ្លាសវៃរបស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចាប់យកឱកាសឲ្យកម្ពុជា ចូលជាសមាជិករបស់ WTO ដោយទទួលបានជំនួយបច្ចេកទេស ជិត៨លានដុល្លារចន្លោះពីឆ្នាំ២០១០ ដល់២០១៨ ហើយអង្គការនេះសន្យាបន្តផ្តល់ជំនួយដល់កម្ពុជាថែមទៀត។ ការបញ្ជាក់យ៉ាងដូច្នេះរបស់ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នៅក្រុងហ្សឺណែវ ប្រទេសស្វីស នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។ ក្នុងជំនួបពិភាក្សាគ្នានោះ លោក រ៉ូបេតូ កាវ៉ាហូ អាសេវ៉េដូ អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ក៏បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា កម្ពុជាគឺជាប្រទេសដែល មានការអភិវឌ្ឍតិចតួច ប៉ុន្តែគឺជាប្រទេសមួយ ដែលបានក្លាយជាសមាជិក របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានអនុវត្តដោយជោគជ័យ ក្នុងចំណោមប្រទេស មានសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅក្នុងពិភពលោក។ លោកអគ្គនាយកសង្ឃឹមថា ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី មកកាន់ទីក្រុងហ្សឺណែវ ពិសេសមកកាន់ទីស្នាក់ការណ្តាលរបស់ WTO នៅពេលនេះ…