សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគ្រឹស្តសាសនា ដើម្បីពង្រឹងសុខដុមភាវូបនីយកម្មវិស័យគ្រឹស្តសាសនានៅកម្ពុជា

ការជួបជុំជាលើកទី​ ២/មិនមានបញ្ញើ ព្រោះគោរពច្បាប់បោះឆ្នោត ឯកឧត្តម លោកជំទាវ  អស់លោក លោកស្រី ថ្នាក់ដឹកនាំនៃគ្រឹស្តសាសនិកគ្រប់ជាន់ថ្នាក់ ដែលបាន​អញ្ជើញ​ចូល​​រួមនៅក្នុងឱកាសនេះ។ ​ថ្ងៃនេះ គឺជាការជួបជុំលើកទី ២ របស់យើង ដែលឆ្នាំទៅគឺជាការជួបជុំលើកទីមួយ ហើយឆ្នាំនេះ តាមការព្រមព្រៀងគ្នារវាងយើង គឺក្នុងមួយឆ្នាំ យើងត្រូវជួបគ្នាម្ដង។ ឆ្នាំក្រោយ យើងនឹងមានការ​ជួប​គ្នាទៀត។ សម្រាប់ឆ្នាំនេះ ក្រសួងធម្មការ និងសាសនា បានលើកសំណើយឺតពេលបន្ដិច នោះគឺនៅត្រង់ថា អោយខ្ញុំជ្រើសរើសថ្ងៃ ១៨ ១៩ និង ២៥ ប៉ុន្តែប្រហែលជាអស់លោក លោកស្រីបានដឹងហើយថា ថ្ងៃទី ១៧ ខ្ញុំនៅប្រទេសចិន និងពាក់កណ្ដាលយប់ហើយបានមកដល់ប្រទេសវិញ។ ថ្ងៃទី ១៨ ខ្ញុំទៅ​ខេត្តកំពង់ស្ពឺ។ ដូច្នេះ ដោយសារតែមានការស្នើសុំដាក់នៅថ្ងៃទី ១៨ ១៩ និង ២៥ ខ្ញុំក៏សម្រេចយកការជួបជុំនៅថ្ងៃទី ២៥ នេះ។ តែថ្ងៃទី ២៥ នេះ ក៏ជាថ្ងៃក្រោយពេលដែលយើងបើកយុទ្ធនាការឃោសនាបោះឆ្នោត។ ដូច្នេះ ប្រសិនបើមាន​បញ្ហា​ការស្នើសុំ ឬក៏ពាក់ព័ន្ធជាមួយនឹងជំនួយអ្វីៗមួយ…

សុន្ទរកថា ថ្លែងក្នុង « វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ » ក្រោមប្រធានបទ៖ «សហថាមភាពនៃគោលនយោបាយ ដើម្បីភាពជាដៃគូជិតស្និទ្ធ»

ឯកឧត្តម ស៊ី ជីនភីង , ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានអង្គប្រជុំ; ឯកឧត្តម, លោកជំទាវ , ជាថ្នាក់ដឹក នាំនៃបណ្តាប្រទេសចូលរួម; ឯកឧត្តម , លោកជំទាវ , លោក , លោកស្រី , ជាទីមេត្រី! ខ្ញុំពិតជាមានកិត្តិយស និងសេចក្តីរីករាយជាអនេក ដែលបានចូលរួមក្នុង «វេទិកាខ្សែក្រវ៉ាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តជាតិ» ដ៏សំខាន់នេះ។ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម ប្រធានាធិបតី ស៊ី ជីនភីង, ក្នុងនាមជាប្រធានអង្គប្រជុំ, ក៏ដូចជាចំពោះរដ្ឋាភិបាល និងប្រជាជនចិនទាំងមូល ដែលសម្រេចបានវឌ្ឍនភាពគួរកត់សម្គាល់ ក្នុងការអនុវត្ត «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ» និងបានរៀបចំវេទិកានេះឡើង សម្រាប់ការពិភាក្សាក្នុងចំណោមថ្នាក់ដឹកនាំពិភពលោក ដើម្បីកំណត់ទិសដៅសម្រាប់អនុវត្តគំនិតផ្តួចផ្តើមនេះ ឱ្យទទួលបានជោគជ័យបន្តទៀត។ ខ្ញុំសូមអបអរចំពោះសុន្ទរកថាប្រកបដោយខ្លឹមសារដ៏ជ្រាល​ជ្រៅរបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនភីង ក្នុងកម្មវិធីបើកវេទិកា ពីម្សិលមិញ និងសូមគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើម និងគម្រោងទាំងឡាយ ដែលឯកឧត្តមប្រធានាធិបតីបានលើកឡើង។ ចិនបាន និងកំពុងដើរតួនាទីដ៏សំខាន់ ក្នុងដំណើរការសេដ្ឋកិច្ច,…

ដកស្រង់សេចក្ដីអធិប្បាយ, ពិធីបិទវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន

ឯកឧត្តមនាយករដ្ឋមន្រ្តី ង្វៀន ស៊នហ្វ៊ុក ឯកឧត្តមនាយករដ្ឋមន្រ្តី ថងលូន ស៊ីស៊ូលីត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! អម្បាញ់មិញ យើងបាននិយាយរួចហើយនូវវេទិកាសេដ្ឋកិច្ចពិភពលោក នៅពេលនេះបានឈានដល់ទីបញ្ចប់ ជាមួយនឹងជោគជ័យដែលយើងបានរួមគ្នាបង្កើតឡើង។ ហើយនេះ ក៏បង្ហាញពីភាពសុខដុមរមនានៅក្នុងក្របខណ្ឌអាស៊ាន ហើយដែលនោះហើយ ជាថាមពលធំបំផុតរបស់តំបន់របស់យើង។ ខ្ញុំរីករាយ ជាមួយនឹងការអញ្ជើញចូលរួមពីសំណាក់បណ្ដាមិត្តភក្ដិទាំងអស់ ដែលបានអញ្ជើញមកកាន់ទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជាមួយ បង្ហាញឲ្យឃើញថា ពេលនេះយើងបានធ្វើការជាក្រុម នៅក្នុងក្របខណ្ឌអាស៊ានក្តី និងនៅក្នុងការរៀបចំដោយការចូលរួមរបស់អ្នកទាំងឡាយ ដែលចូលរួមនៅក្នុងវេទិកាដ៏ធំនេះ។ ហើយខ្ញុំសង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោករបស់យើងនេះ នឹងក្លាយទៅជាវេទិកាដ៏សំខាន់ ដើម្បីរារាំងនៅនយោបាយគាំពារនិយម, ដែលនឹងពង្រីកនូវស្មារតីសមាហរណកម្ម ក៏ដូចជា សាកលភាវូបនីយកម្ម។ អរគុណចំពោះអ្នកចូលរួមទាំងអស់ ដែលបានប្រឹងប្រែងហើយផ្តល់នូវកិត្តិយសឲ្យកម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះ សូមជូនពរឯកឧត្តម លោកជំទាវ ទទួលបានសេចក្តីសុខ សេចក្តីចម្រើន៕ សូមអរគុណ!