គ.ជ.ប បើកវគ្គបណ្តុះបណ្តាល ដល់តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ដល់គណៈកម្មការរៀបចំការបោះឆ្នោត រាជធានី-ខេត្ត (គធ.ខប) តំណាងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល (NGOs) ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណតិ្តទី៤ ឆ្នាំ២០១៧ នៅទីស្តីក្រសួងមហាផ្ទៃក្រោមអធិបតីភាព លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា «ការបណ្តុះបណ្តាលនៅដំណាក់កាលចុងក្រោយ មានទ្រង់ទ្រាយធំ៤ថ្នាក់ ចាប់ផ្តើមពីពេលនេះ ទៅនៅថ្នាក់ជាតិ គ.ជ.ប បន្តទៅថ្នាក់ គធ.ខប ថ្នាក់ប្រមូលផ្តុំក្រុង-ស្រុក-ខណ្ឌ និងថ្នាក់ប្រមូលផ្តុំឃុំ-សង្កាត់ ដែលនឹងបញ្ចប់ នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត នេះជាដំណាក់កាលដ៏សំខាន់បំផុត ដែលកំណត់ជោគជ័យ ឬមិនជោគជ័យនៃការរៀបចំការបោះឆ្នោត»។ អគ្គលេខាធិការ បានបន្តថា ការសម្រេចបានការចុះឈ្មោះបោះឆ្នោត ការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ការឃោសនាបោះឆ្នោត គ្រាន់តែជាលទ្ធផលសម្រេច បានតាមដំណាក់កាល ប៉ុន្តែការសម្រេចបានជោគជ័យបន្តទៀត ក្នុងដំណាក់កាលបោះឆ្នោត…

CPPថា តើបក្សនយោបាយខ្លះ ហ៊ានប្រឆាំង នឹងលទ្ឋផលឆ្នោតទៀតទេ ក្រោយគជបកែទំរង់

DAP ៖ អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន ឆ្លើយតបថា  ចាប់តាំងពីគជបអនុវត្តន៍ការងារ ក្រោយការកែទំរង់មក លោកមិនទាន់ឃើញ បក្សនយោបាយមួយណាមានវិវាទ ខ្លាំងក្លាជាមួយគជបថ្មីឡើយ។  លោកបញ្ជាក់ថា តើបក្សនយោបាយខ្លះ ហ៊ានប្រឆាំងនឹងលទ្ឋផលឆ្នោតទៀតទេ ក្រោយកែទំរង់ និងសកម្មភាពល្អប្រសើររបស់គជប។   លោកបន្ថែមថា” រាល់ពេលបោះឆ្នោត មានអ្នកអង្កេតការណ៍ ហើយបក្សនយោបាយមួយៗ ក៏មានអ្នកឃ្លាំមើលដែរ  ហើយសកម្មភាព គជបកន្លងមក ក៏ជួយបក្សនយោបាយ ហើយបក្សនយោបាយ ក៏មិនដែលជំទាស់នឹងគជបដែរ”៕

លោក វង សូត៖ គណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផលជាច្រើន នៅតាមមូលដ្ឋានជាក់ស្តែង ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ

FN ៖ លោក វង សូត រដ្ឋុមន្រ្តី ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផលជាច្រើន នៅតាមមូលដ្ឋានជាក់ស្តែង ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។ លោក វង សូត ក៏បានជំរុញឲ្យមន្រ្តីទាំងអស់ នៅមូលដ្ឋាន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពង្រឹងការងាររបស់ខ្លួន ដើម្បីសន្តិភាពរបស់ប្រជាពលរដ្ឋ។ ការ​ថ្លែងបែបនេះខណៈលោក វង សូត បានចូលរួមក្នុងពិធីបូកសរុបលទ្ធផលអនុវត្តផែនការ ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៤ និងទិសដៅអនុវត្តបន្ត ជាមួយសមាជិក សមាជិកា និងក្រុមការងារនៅតាមមូលដ្ឋាន ជាង៦០០នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧។ លោកបានបន្ថែមឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអនុវត្តន៍កម្មវិធីគោល នយោបាយ និងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៣ គឺសម្រេចបានសមិទ្ធផលថ្មីៗ ជាច្រើនទៀតជូនជាតិ និងប្រជាជន ជាពិសេសការពង្រីក សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរក្សាយ៉ាងរឹងមាំធ្វើឲ្យប្រជាជនរស់នៅ…