សល់៣៣ថ្ងៃទៀត នឹងដល់ថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ថ្ងៃទី០៤ ខែមិថុនា! តើប្រជាពលរដ្ឋត្រូវមានអ្វីខ្លះ ដើម្បីបោះឆ្នោតបាន?

FN ៖ គិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៧ គឺនៅសល់រយៈពេល៣៣ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ តើត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះ ដើម្បីបោះឆ្នោតបាន ? ដើម្បីចូលរួមជំរុញឲ្យដំណើរការ បោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ ប្រកបដោយភាពរលូន អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវគោលការណ៍៩ចំណុច ជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ។ ខាងក្រោមនេះ ជាគោលការណ៍អប់រំណែនាំ៩ចំណុច ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ យល់ដឹងអំពីការបោះ​ឆ្នោតជ្រើស​រើស ក្រុមប្រឹក្សាឃុំ-សង្កាត់៖ ១៖ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។ ២៖ យើងត្រូវដឹងឲ្យបានច្បាស់ អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានបញ្ជាក់ក្នុងបង្កាន់ដៃបញ្ជាក់ការ ចុះឈ្មោះបោះឆ្នោត និងក្នុងបញ្ជីបោះឆ្នោត ដែលបានផ្សាយ ឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។ ៣៖ យើងត្រូវត្រៀមពេលវេលា…

គ.ជ.ប គ្មានវិធានការច្បាប់ចំពោះអង្គភាពព័ត៌មានលើអនឡាញ ដូចស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឡើយ ពាក់ព័ន្ធនឹងគោលការណ៍ឃោសនាគោលនយោបាយរបស់បក្ស

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មិនមានវិធានការជាក់លាក់ផ្លូវច្បាប់ ចំពោះម្ចាស់អង្គភាពសារព័ត៌មានលើប្រព័ន្ធអនឡាញ (រាប់ទាំងបណ្ដាញសង្គម Fecebook) ដូចម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍នោះឡើយ ពាក់ព័ន្ធនឹងគោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលចង់លក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយឃោសនាពី គោលនយោបាយបក្សរបស់ពួកគេ នៅពេលឃោសនាបោះឆ្នោតខាងមុខ។ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ជាមួយគ្នានេះ គ.ជ.ប ក៏បានចេញសេចក្ដីប្រកាសស្ដីពី «គោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលចង់លក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយ ផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយបក្សរបស់ពួកគេ នៅអំឡុងពេលឃោសនាបោះឆ្នោត» រួចមកហើយដែរ។ ក្នុងកិច្ចប្រជុំជាមួយតំណាងស្ថានីយ៍វិទ្យុ និងទូរទស្សន៍ឯកជន នៅទីស្ដីស្នាក់ការ គ.ជ.ប នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា ក្នុងគោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលចង់លក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយឃោសនាពី គោលនយោបាយបក្សរបស់ពួកគេ នៅអំឡុងពេលឃោសនាបោះឆ្នោតនោះ គ.ជ.ប…

គ.ជ.ប៖ ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ត្រូវអនុវត្តតាមគោលការណ៍ស្មើភាព ក្នុងការលក់ ឬជួលម៉ោងផ្សាយឲ្យ​គណបក្សឃោសនា​ពីគោល​នយោ​បាយ

FN ៖ យុទ្ធនាការឃោសនាបោះឆ្នោត កំពុងខិតជិតមកដល់នាពេលខាងមុខហើយ ពោលនៅសល់តែ១៩ថ្ងៃទៀតប៉ុណ្ណោះ ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានប្រកាសជារឿយៗផងដែរ ពីគោលការណ៍សម្រាប់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ដែលចង់លក់ ឬជួលម៉ោងឲ្យគណបក្សនយោបាយ ផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយបក្សរបស់ពួកគេ នៅអំឡុងពេលឃោសនាបោះឆ្នោត ខាងមុខនោះ ។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា «សកម្មភាពឃោសនាគោលនយោបាយគណបក្ស តាមរយៈស្ថានីយ៍វិទ្យុ និងទូរទស្សន៍នេះ គ.ជ.ប អនុញ្ញាតឲ្យមានការផ្សព្វផ្សាយរៀងរាល់ថ្ងៃ ដែលជាផ្នែកមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ»។ ក្នុងសេចក្ដីប្រកាសរបស់ គ.ជ.ប ដែលបញ្ញត្តិពាក់ព័ន្ធនឹងគោលការណ៍ខាងលើ បានបញ្ជាក់ថា គ្រប់ម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ទាំងអស់ ដែលលក់ ឬជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយ ឃោសនាពីគោលនយោបាយគណបក្សរបស់ពួកគេ ត្រូវអនុវត្តតាមគោលការណ៍ស្មើភាពគ្នា ចំណែកថ្លៃលក់ ឬជួលម៉ោងផ្សាយនោះ ត្រូវស្មើគ្នា និងតាមលំដាប់មុន…