គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨

FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពី ការផ្តល់សុពលភាព និងការប្រកាសផ្សាយបញ្ជីឈ្មោះបោះឆ្នោតផ្លូវការ ឆ្នាំ២០១៨ ចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំនួនការិយាល័យ។ បើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានឱ្យដឹងថា កិច្ចប្រជុំនឹងធ្វើឡើង នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្អែកនេះ វេលាម៉ោង១០៖០០នាទីព្រឹក នៅសាលសន្និសីទសារព័ត៌មានជាន់ទី១ នៃទីស្តីការគជប អគារថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ គជប បានឱ្យដឹងថា តំណាងភាគីពាក់ព័ន្ធដែលអញ្ជើញចូលរួមរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ​ ជាលើកចុងក្រោយសម្រាប់ឆ្នាំ២០១៨

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃពុធ ៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីប្រមាណ ១៥,៦០៦នាក់ មកពីរោងចក្រសហគ្រាសចំនួន២២ មកពីខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងកម្មករ កម្មការិនីនៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ គឺជាជំនួបលើកចុងក្រោយហើយសម្រាប់ឆ្នាំ២០១៨នេះ។ ពេញមួយឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន ៣៦លើក ហើយមានកម្មករ កម្មការិនី បានជួបសំណេះសំណាលសរុបប្រមាណ ៥៩៦,១១៩នាក់។ តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ននេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន៦១លើក ដោយមានកម្មករ កម្មការិនីចូលរួមសរុបប្រមាណ ៨៧៥,១៧៣នាក់។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន…

ខ្លឹមសារនៃបទចម្រៀង «ទ្រនំកោះថ្ម»

សូមស្វែងយល់អត្ថន័យនៃបទចំនួន ១ បទ មានចំណងជើងថា “ទ្រនំកោះថ្ម” ​ដែលជារឿងរ៉ាវពិតរបស់បងប្អូនរីរជនស្នេហាជាតិទាំងអស់ ដែលបានឆ្លងដែនឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាស៍ ប៉ុល ពត ដើម្បីសង្គ្រោះប្រជាពលរដ្ឋក្មេងចាស់ និងប្រទេសជាតិឲ្យមានសុខសន្តិភាពមកទល់សព្វថ្ងៃ។ ទ្រនំកោះថ្ម ផ្តើម៖ អកវិល……មកចូលទ្រនំ តាយាយមាអ៊ុ កោះថ្មមនោរម្យយើងជុំជាតិហើយ…….។ ឱណាថ្ងៃ ២០ មិថុនា ឱណាចាពុំ…..ភ្លេចឡើយជាង ៤០ ឆ្នាំហើយ ឱកោះថ្មអើយ នៅឡើយអនុស្សា។ ឱណាកោះអើយកោះថ្ម(២) អ្នកល្អ…..ម្លេះណា ពុកម៉ែយាយតាករុណាមេត្រី ពីឆ្នាំ១៩៧០គត់(២)ប្រវត្តិ…….អតី ដល់២០១៨ ឱកោះថ្មអើយ៤៨ ឆ្នាំផ្លាយ។ ឱណាដូចបងដូចប្អូន(២)ដូចកូន និងឪពុកម្តាយ រមនាចិត្តកាយ ឱណាថ្លៃអើយ គ្មានថ្ងៃណាឡើយ ផ្តើម៖ទិវានៃការចងចាំ ឆ្ពោះទៅការផ្ដួលរំលំរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃហើយ III. ឱណាចាប់ផ្ដើម ចេញពីកោះថ្ម(២)ភ្លៀងផ្គរ… ឥតស្បើយ ម៉ោង១០យប់ហើយ រងាខ្លាំងណាស់ ។ ឱណាឆ្លងព្រំដែនហើយ(២) អង្គុយចាំ អើយថ្ងៃរះ ម៉ោង៨ច្បាស់កំណត់ទិសដៅទៅ R.ឱណាឆ្លងដែនសែននឹក(២) ព្រៃព្រឹក …..ធ្លាប់នៅភរិយាពាលពៅ…